ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ប្រធានក្រុមអាហ្សង់ទីន លីអូនែល ម៉េសស៊ី នឹងមិនទាន់ចូលនិវត្តន៍ពីអាជីពអន្តរជាតិរបស់គាត់នៅឡើយទេ ខណៈការល្បួងឱ្យ”ទទួលបទពិសោធន៍ពីរបីប្រកួតទៀតក្នុងនាមជាម្ចាស់ជើងឯកពិភពលោក” ពិតជាអស្ចារ្យពេកហើយ។
ខ្សែប្រយុទ្ធក្រុម Paris St Germain វ័យ ៣៥ ឆ្នាំរូបនេះបានស៊ុតបាល់បញ្ចូលទីពីរគ្រាប់ក្នុងការប្រកួតវើលខាប់ផ្តាច់ព្រ័ត្រទល់នឹងក្រុមបារាំង ដែលឈានដល់ការស៊ុតបាល់ប៉េណាល់ទីបន្ទាប់ពីកាយលៀន អឹមបាប៉េ (Kylian Mbappe) ស៊ុតបានបីគ្រាប់ដើម្បីដាក់ក្រុមរបស់ម៉េសស៊ីនៅមាត់ជ្រោះនៃបរាជ័យ។
ដោយគ្មានអ្វីសំខាន់ដើម្បីឈ្នះទៀតនៅលើពិភពលោក ឆាកអឺរ៉ុប ឬក្នុងស្រុក មានការរំពឹងទុកថា ម៉េសស៊ីអាចនឹងសម្រេចចិត្តចូលនិវត្តន៍ក្រោមការបង្ហាញខ្លួន ១៧២ ដងរបស់គាត់ជាមួយអាហ្សង់ទីន ដែលគាត់ក៏បានឈ្នះពាន Copa America កាលពីឆ្នាំមុនជាមួយគ្នាផងដែរ។
ប៉ុន្តែបន្ទាប់ពីពិធីប្រគល់ពាន គាត់បានធានាដល់អ្នកគាំទ្រថាគាត់គ្រោងនឹងបន្តជាផ្នែកមួយនៃក្រុមជម្រើសជាតិ ដោយប្រាប់ស្ថានីយទូរទស្សន៍អាហ្សង់ទីន TyC Sports ថា “ជាក់ស្តែងខ្ញុំពិតចង់បិទអាជីពរបស់ខ្ញុំជាមួយការប្រកួតនេះមែន ហើយខ្ញុំមិនអាចសុំអ្វីលើសពីនេះទៀតទេ”។
“តើនឹងមានអ្វីកើតឡើងបន្ទាប់ពីនេះ? ខ្ញុំបានឈ្នះពាន Copa America និង World Cup សឹងតែនៅចុងបញ្ចប់នៃអាជីពរបស់ខ្ញុំ…”។
“ខ្ញុំស្រលាញ់បាល់ទាត់ វាជាអ្វីដែលខ្ញុំធ្វើ។ ខ្ញុំរីករាយក្នុងការជាប់ជម្រើសជាតិ ហើយចង់បន្តទៀត ដើម្បីទទួលបានបទពិសោធន៍ការប្រកួតមួយចំនួនទៀតក្នុងនាមជាម្ចាស់ការពារតំណែងជើងឯកពិភពលោក”៕
ម៉េសស៊ីចង់ភ្លក្សរសជាតិក្នុងនាមជាអ្នកការពារតំណែងជើងឯកវើលខាប់ ដូច្នេះមិនទាន់ចូលនិវត្តន៍ទេ