ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ឈុតរ៉ូបពណ៌ខ្មៅពាក់ដោយប្រធានក្រុមអាហ្សង់ទីន លីអូនែល ម៉េសស៊ី ត្រូវបានផ្តល់ជូនគាត់ជា “កិត្តិយស”នៅពេលដែលគាត់លើកពានវើលខាប់នៅប្រទេសកាតា។
ឈុតរ៉ូបឈ្មោះ ប៊ីស (Bisht) ដែលជាឈុតរ៉ូបធំបែបប្រពៃណីមើលឃើញឆ្លុះរបស់អារ៉ាប់ ត្រូវបានពាក់លើម៉េស៊ីដោយស្តេចកាតា មុនពេលគាត់ចូលរួមជាមួយមិត្តរួមក្រុមដ៏រីករាយរបស់គាត់ខណៈពួកគេអបអរជ័យជម្នះត្រជាក់ចុងដៃចុងជើងរបស់ពួកគេលើបារាំង។
អ្នកមើលនិងអ្នកផ្សាយមួយចំនួន ដែលមិនស្គាល់សម្លៀកបំពាក់នេះនិងសារៈសំខាន់របស់វា មានការងឿងឆ្ងល់យ៉ាងខ្លាំង ប៉ុន្តែអ្នកសិក្សាម្នាក់បានពន្យល់ថាវាជាវិធីរបស់កាតាក្នុងការផ្តល់កិត្តិយសដល់ម៉េសស៊ី។
លោកបណ្ឌិត មូស្តាហ្វា បាអ៊ីក (Mustafa Baig) ជាសាស្ត្រាចារ្យផ្នែកសិក្សាអ៊ីស្លាមនៅសាកលវិទ្យាល័យ Exeter បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន PA ថាឈុតប៊ីសគឺជាសម្លៀកបំពាក់ផ្លូវការដែលពាក់ដោយរាជវង្ស ឥស្សរជន កូនកំលោះក្នុងថ្ងៃរៀបការរបស់ពួកគេ និងនិស្សិតបញ្ចប់ការសិក្សាក្នុងពិធីបញ្ចប់ការសិក្សា។
លោកបានបន្តថា “ដូច្នេះមានតែមនុស្សសម្រាំងមួយចំនួនតូចប៉ុណ្ណោះដែលបានស្លៀកពាក់ឈុតនេះ”។
និយាយអំពីម៉េសស៊ីស្លៀកពាក់ឈុតនេះ លោកបណ្ឌិតបាអ៊ីកនិយាយថា “ពួកគេគោរពគាត់ដោយដាក់វានៅលើស្មារបស់គាត់”។
“វាដូចជាសញ្ញានៃកិត្តិយស ហើយគ្រាន់តែជាប្រភេទនៃការស្វាគមន៍បែបវប្បធម៌ និងការទទួលយកវប្បធម៌មួយប៉ុណ្ណោះ”។
លោកបណ្ឌិតបាអ៊ីកបាននិយាយថា វាក៏ជាតំណាងនៃសម្លៀកបំពាក់ជាតិរបស់កាតាផងដែរ ប៉ុន្តែមានតែនៅក្នុងឱកាសសំខាន់ៗប៉ុណ្ណោះ។
លោកនិយាយថា “ហើយនេះគឺជាឱកាសកំពូលមួយ។ ខ្ញុំចង់មានន័យថា ប្រហែលជាមិនមានឱកាសធំជាងនេះទៀតនោះទេ ដូច្នេះគេយកវាមកពាក់ឱ្យគាត់សម្រាប់ជាកិត្តិយស”៕
ម៉េសស៊ីលើកពានជាមួយស្តេចកាតានិងប្រធាន FIFAក្រោមការបំពាក់រ៉ូបពណ៌ខ្មៅពីស្តេចកាតា