ប្រធានាធិបតី​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡេន​ស្គី បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា​ការការពារ​ព្រំដែន​អ៊ុយ​ក្រែនជា​«​អាទិភាព​ខ្ជាប់ខ្ជួន​»​មួ​យ​និង​ថា​ប្រទេស​របស់​លោក​​ត្រៀម​ជា​ស្រេច​សំរាប់​គ្រប់​សេណា​រី​យ៉ូ​ជាមួយ​រុស្ស៊ី និង​សម្ពន្ធមិត្ត​របស់​រុស្ស៊ី គឺ​បេឡា​រូ​ស​។​​លោក​បាន​និយាយ​ដូច្នេះ​នៅ​មួយ​ថ្ងៃមុន​ដំណើរ​ទស្សនកិច្ច​ទៅកាន់​បេឡា​រូស​ពី​សំណាក់​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ា​ឌី​មៀ ពូ​ទីន ចំ​ពេល​មាន​ការ​រំពឹងថា​រុស្ស៊ី​នឹង​បើក​ការវាយលុក​ធំ​ជា​ថ្មី​នៅ​​ឆ្នាំ​ក្រោយ​ហើ​​យ​ប្រហែលជា​ចេញពី​បេឡា​រូស​ផង​។​

Dec 19, 2022