ប្រែសម្រួល : កញ្ញាដាលីស,បំណង (ដេល្លីម៉េល) ៖ បន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រដ៏រំភើបបំផុត ដែលឃើញក្រុមអាហ្សង់ទីនផ្តួលបារាំងដោយបាល់ប៉េណាល់ទីពានរង្វាន់ដទៃទៀតសម្រាប់វើលខាប់២០២២ក៏ត្រូវបានប្រកាសផងដែរ។
ជាមួយនឹងការលេងដ៏ល្អមើលនៅក្នុងប្រទេសកាតា ឈ្មោះល្បីបំផុតមួយចំនួននៅក្នុងកីឡាបាល់ទាត់ត្រូវបានទទួលស្គាល់។
* ពានបាល់មាសបានទៅម៉េសស៊ី ៖ នេះជាពានវើលខាប់របស់ម៉េសស៊ី ក្រោយស៊ុតចូល៧គ្រាប់ដើម្បីលើកពាននេះនៅអាយុ៣៥ឆ្នាំ។
* ពានស្បែកជើងមាសបានទៅកាយលៀន អឹមបាប៉េ ៖ រូបគេជាកីឡាករដំបូងគេគិតចាប់តាំងពីកីឡាករ ជេហ្វ ហឺស (Geoff Hurst) ដែលស៊ុតបីគ្រាប់ម្នាក់ឯងនៅវគ្គផ្តាច់ព្រ័ត្រវើលខាប់។ រូបគេមាន៨គ្រាប់នៅវើលខាប់ លើសម៉េសស៊ី១គ្រាប់។
កាយលៀន អឹមបាប៉េ រកបានគ្រាប់បាល់៨គ្រាប់ ជួយអោយរកបានគ្រាប់បាល់២គ្រាប់ ក្នុង៧ប្រកួត
* ពានកីឡាករវ័យក្មេងឆ្នើមបានទៅកីឡាករ អេមហ្សូ ហ្វើណង់ដេស (Enzo Fernandez) របស់អាហ្សង់ទីន ៖ ពិតណាស់មានកីឡាករវ័យក្មេងច្រើនណាស់ដែលប្រជែងពាននេះ តែចុងក្រោយហ្វើណង់ដេសជាអ្នកទទួលបានវា ក្រោយជួយអាហ្សង់ទីនលើកពានវើលខាប់នៅអាយុត្រឹម២១ឆ្នាំ។
* ពានស្រោមដៃមាសបានទៅអ្នកចាំទីអាហ្សង់ទីន អេមីលីយ៉ាណូ ម៉ាទីណេស (Emiliano Martinez) ៖ អ្នកចាំទី Aston Villa រូបនេះជួយអាហ្សង់ទីនឈ្នះហូឡង់និងបារាំងក្នុងវគ្គស៊ុតប៉េណាល់ទី ដោយសង្គ្រោះបាន២គ្រាប់ក្នុងការប្រកួតនោះដូចគ្នា។
* ពានលេងមានវិន័យបានទៅជម្រើសជាតិអង់គ្លេស ៖ អង់គ្លេសមិនបានចាកចេញពីកាតាដោយដៃទទេនោះទេ។ អង់គ្លេសជាក្រុមទទួលបានកាតលឿងតិចជាងគេ ដូច្នេះត្រូវទទួលពានដ៏ស័ក្តិសមមួយនេះ៕