កំចាយមារ(ព្រៃវែង)លោក ស្តើង សុខុម សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំចាយមារខេត្តព្រៃវែងបានមានប្រសាសន៍ថា៖សន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋគឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍគ្រប់វិស័យប្រកបដោយនិរន្តរភាព​។លោក បានគូសបញ្ជាក់ថាមូលដ្ឋានគ្រឹះទាំងបីនេះមានចែងនៅក្នុងរដ្ឋធម្មនុញ្ញរបស់ជាតិ ហើយក៏មានចែងនៅក្នុងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាតាំងពីដើមរៀងមក ។

(លោក ស្តើង សុខុម សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំចាយមារខេត្តព្រៃ វែង ថ្លែងក្នុងឱកាសបើក កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៧ នៃរដ្ឋសភាឆ្នាំ ២០២៣ របស់ស្រុកកំចាយមារ នាព្រឹកថ្ងៃទី ១៨ ខែធ្នូ ២០២២ ៕)

 

លោក ស្តើង សុខុម បានថ្លែងបែបនេះនៅក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៧ នៃរដ្ឋសភាឆ្នាំ ២០២៣ របស់ស្រុកកំចាយមារ ។ ពិធីនេះធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកកំចាយមារ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ដោយមានការចូលរួមពីក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក,ប្រធាន-អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ ទាំង ៨ គណៈកម្មាធិការគណបក្សស្រុកប្រធាន សាខាបក្សភូមិ ក្រុមការងារយុវជនគណបក្សស្រុក ក្រុមការងារចលនាស្ត្រីគណបក្សស្រុកសរុបប្រមាណ​ ២២៦ រូប។

ថ្លែងទៅកាន់ក្រុមការងារគណបក្សមូលដ្ឋានស្រុកកំចាយមារលោក ស្តើង សុខុម បានមានប្រសាសន៍ថា៖សន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍគ្រប់វិស័យប្រកបដោយនិរន្តរភាព ដែលមូលដ្ឋានគ្រឹះទាំងបីនេះមានជាប់ទាក់ទងទៅនិងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុ ជានិងភាពជាក់ស្តែងដែលបានកំពុងឆ្លុះបញ្ចាំងនៅក្នុងសង្គមជាតិរបស់យើងនាពេលបច្ចុប្បន្ន ។

លោកប្រធានក្រុមការងារបានធ្វើការពន្យល់ថា៖សន្តិភាពមានន័យថាអត់មានសង្គ្រាម ហើយយើងបានកំពុងទទួលនូវសុខសន្តិភាពនេះ ។ លោកក៏បានរំលឹកឡើងវិញអំពីអតីតកាលដែលធ្វើឲ្យប្រទេសជាតិមានសង្រ្គាមគឺវាបានចាប់ផ្ដើមឡើងដោយសាររដ្ឋប្រហាររបស់ លន់ ណុល ទម្លាក់សម្តេចព្រះនរោត្តម សីហនុ នៅថ្ងៃទី ១៨មីនា ឆ្នាំ១៩៧០ ។ ក៏ប៉ុន្តែភ្លើងសង្រ្គាមនេះបានបញ្ចប់ជាស្ថាពរនៅឆ្នាំ ១៩៩៨ ក្រោមនយោបាយឈ្នះឈ្នះ ដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលពេលនោះសម្ដេចជាអនុប្រធានគណបក្សប្រជាជនកម្ពុជា និង សម្ដេចអគ្គធម្មពោធិសាល ជា ស៊ីម ជាប្រធានគណ បក្ស បានសេចក្តីថាការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជាជាសមិទ្ធផលរបស់គណបក្សប្រជាជនកម្ពុជា ជាសមិទ្ធផលដែលកើតឡើងដោយសារការដឹកនាំដ៏ត្រឹមត្រូវរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ។ «គោលនយោបាយឈ្នះ-ឈ្នះ»បាននាំមកនូវការបង្រួបបង្រួមជាតិ, សន្តិភាពនិងស្ថិរភាពនយោបាយ ។ ការណ៍នេះបានក្លាយជាចលករនិងចន្ទល់ដ៏រឹងមាំក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យសម្រេចបានក្នុងអត្រា ៧ ភាគរយជាមធ្យមប្រចាំឆ្នាំរហូតធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅក្នុងឆ្នាំ ២០១៥ និង កំពុងបោះជំហ៊ានឆ្ពោះទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០និង ប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ។

លោក ស្ដើង សុខុម ក៏បានពន្យល់ពីផលវិបាកនៃសង្រ្គាមដោយបានទាញយកឧទាហរណ៍នៅក្នុងរបបសាធារណរដ្ឋខ្មែរ និងរបបខ្មែរក្រហម មកធ្វើការបង្ហា ញថាដោយសារសង្រ្គាមរបបទាំងពីរនោះមិនបានកសាងសមិទ្ធផលអ្វីទាំងអស់ ជាមួយនេះសង្គ្រាមបានបំផ្លិចបំផ្លាញនូវសមិទ្ធផលទាំងអស់ដែលមាននៅក្នុងសង្គមជាតិស្ទើរទាំងស្រុងនិងបានបង្កការលំបាកសម្រាប់ប្រជាពលរដ្ឋ ការស្លាប់ របួសពិការ និង បែបបាក់គ្រួសារ ប្រជាពលរដ្ឋរស់នៅក្នុងភាពភ័យខ្លា ច គ្មានពេលវេលាប្រកបរបររកស៊ី កូនចៅមិនបានទៅសាលារៀន ។ លោកបានសង្កត់ធ្ងន់ទៀតថាសង្គ្រាមមិនអាចបង្កើតសមិទ្ធផលអ្វីថ្មីបានទេ ដោយ សារតែថវិកាជាតិមានកំណត់ដូច្នេះប្រសិនជាប្រទេសមានសង្គ្រាមហើយគឺថវិកាជាតិទាំងអស់និងបង្វែរទៅធ្វើសង្គ្រាម គ្មានថវិកាសម្រាប់ការកសាងប្រទេ សទេ  ។ អញ្ចឹងសង្គ្រាមវាជាសត្រូវនៃភាពសុខសាន្ត,សង្គ្រាមជាសត្រូវនិងការអភិវឌ្ឍគ្រប់វិស័យ,សង្គ្រាមជាសត្រូវនិងការអភិវឌ្ឍធនធានមនុស្ស ,សង្គ្រាមជាសត្រូវនិងព្រះពុទ្ធសាសនា ។

លោកប្រធានក្រុមការងារគណបក្សបានបន្តថាបច្ចុប្បន្នប្រទេសរបស់យើងកំពុងស្ថិតក្នុងដំណាក់កាកថ្មីមួយមានសុខសន្តិភាពពេញលេញ,ជាឱកាសមួយដែលយើងអាចអភិវឌ្ឍន៍ប្រទេសជាតិយើងមានឱកាសអភិវឌ្ឍន៍គ្រប់វិស័យ យើងមានឱកាសឲ្យកូនៗបានសិក្សារៀនសូត្រ យើងមានឱកាសប្រកបរបររក ទទួលទាន យើងមានឱកាសដើរហើរដោយសេរី ។ សរុបមកមានសន្តិភាពគឺមានអ្វីទាំងអស់ដូច្នេះយើងចាំបាច់ត្រូវខិតខំរក្សាសន្តិភាពឲ្យបានគង់វង្សនិងរឹងមាំយូរអង្វែង ។ ពាក់ព័ន្ធចំណុចស្នូលនៃសន្តិភាពលោកបានគូសរំលេចថាគណបក្សប្រជាជនកម្ពុជាគឺជាគណបក្សតែមួយគត់ដែលបានដឹកនាំប្រទេសជាតិចេញពីភ្លើងសង្រ្គាមមកជាប្រទេសមានសុខសន្តិភាពពេញបរិបូរណ៍ដែលមិនមានធ្លាប់មានក្នុងរយៈពេល ៥០០ ឆ្នាំមកនេះ ។ មិនត្រឹមតែជាគណបក្សនាំមកនូវសុខសន្តិភាពជូនជាតិប៉ុណ្ណោះទេគណបក្សប្រជាជនបានថែរក្សានូវសុខសន្តិភាពនេះ ឱ្យឋិតថេរគង់វង្សនិងកាន់តែរឹងមាំទាំងពេលបច្ចុប្បន្ននិងទៅអនាគតផងដែរ ។

ពាក់ព័ន្ធនិងប្រជាធិបតេយ្យលោក ស្តើង សុខុម បានពន្យល់ថាប្រជាធិបតេយ្យមានន័យថា គឺជារដ្ឋាភិបាលមួយដែលបង្កើតឡើងដោយប្រជាពលរដ្ឋ របស់ប្រជាពលរដ្ឋ​ ដើម្បីប្រជាពលរដ្ឋ ។ ប្រជាពលរដ្ឋជាម្ចាស់ប្រទេស តាមរយៈការបោះឆ្នោត តាមរយៈការឈរឈ្មោះឲ្យគេបោះ ឆ្នោត ពលរដ្ឋចង់ធ្វើនយោបាយចង់ដឹកនាំប្រទេសមិនចាំបាច់ទៅធ្វើសង្គ្រាមបង្កើតកម្លាំងប្រដាប់អាវុធនោះទេ ប្រជាពលរដ្ឋអាចបង្កើតគណបក្សចូលរួមបោះឆ្នោត រៀបចំគោលនយោ បាយចូលរួមបោះឆ្នោត ។ប្រជាពលរដ្ឋជាអ្នកជ្រើសរើសតំណាងរបស់ខ្លួនដោយចំមុខនិងមានតម្លាភាព បានន័យថាប្រជា ពលរដ្ឋមានសិទ្ធិបោះឆ្នោតជ្រើស រើសគណបក្សណាដែលខ្លួនពេញចិត្ត ដោយសំងាត់ ដោយសេរី និង គ្មានការបង្ខិតបង្ខំ ។

លោកប្រធានក្រុមការងារបានសង្កត់ធ្ងន់ថា៖ គណបក្សប្រជាជនកម្ពុជាបានប្រកាន់ខ្ជាប់ឥតប្រែប្រួលនូវសារជាតិរបស់ខ្លួនជាគណបក្សរបស់ប្រជាជនអាស្រ័យដោយប្រជាជននិងដើម្បីប្រជាជនហើយបានសម្រចសមិទ្ធផលធំៗជាច្រើនជូនជាតិ ,ចាប់តាំងពីថ្ងៃបដិសន្ធិមកគណបក្សប្រជាជនកម្ពុជាបានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណងនិងឧត្តមគតិរបស់ខ្លួនគឺឈរនៅខាងប្រជាជន ផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរុញរាដើម្បីជាតិ និង ប្រជាជន ដោយការពារបាននូវ ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម ។ហើយគោលបំណងនិងឧត្តមគតិនេះត្រូវបានពង្រឹងនិងពង្រីកពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយពេលទៅមួយពេលឥតឈប់ឈរ ។ ធ្វើឲ្យគណបក្សកាន់តែរឹងមាំពីមួយអាណត្តិទៅមួយអាណាត្តិ ធ្វើឲ្យគណបក្សប្រជាជនកម្ពុជាទទួលបាននូវការគាំទ្រច្រើនឡើងៗសមាជិកសមាជិការគណបក្សប្រជាជនកម្ពុជាមានចំនួន កើនឡើងនៅទូទាំងប្រទេស កើនឡើងនៅទូទាំងខេត្តព្រៃវែង កើនឡើងនៅទូទាំងស្រុកកំចាយមារ ។

លោក ស្តើង សុខុម បានទាញការចាប់អារម្មណ៍របស់អ្នកចូលរួមថាជាមួយនឹងចំនួនសមាជិកកាន់តែច្រើនសម្រាប់យើងមិនទាន់គ្រប់ទេគឺយើងត្រូវការសមាជិកដែល មានគុណភាពល្អ ។ គណបក្សបានកំណត់នូវគោលដៅរបស់ខ្លួនគឺ«សមាជិកបក្សម្នាក់គឺជាសំឡេងឆ្នោតបោះឲ្យគណបក្សមួយសន្លឹក »។ ដូចច្នេះហើយបានជាគណបក្ស ប្រកាន់យកការខិតខំរក្សាសមាជិកចាស់ដែលជាកម្លាំងស្នូលកម្លាំងពិតរបស់គណបក្សនិងថែរក្សាដោយការយកចិត្តទុកដាក់បំផុតយើងចង់បានសមាជិកបក្សម្នាក់ៗដែលមានទាំងរូបកាយនិងបេះដូងពិតប្រាកដ៏ ។

ពាក់ព័ន្ធ នីតិរដ្ឋ លោកប្រធានក្រុមការងារបានពន្យល់ថាគឺជារដ្ឋ​អាស្រ័យ​ច្បាប់​, រដ្ឋ​មាន​ប្រព័ន្ធ​ច្បាប់​,​រដ្ឋ​មានការ​អនុវត្ត​ច្បាប់​និង​ការគោរព​ច្បាប់​ដោយ​ពេញលេញ​មាន​ប្រព័ន្ធ​ទទួលខុសត្រូវនិង​យុត្តិធម៌​ជាក់លាក់ ​។លោកបន្តថានៅប្រទេសរបស់យើងសន្តិភាពមានហើយត្រូវរក្សាឱ្យបានរឹងមាំ,ប្រជាធិបតេយ្យ មានហើយយកប្រជាជនជាធំ ប៉ុន្តែប្រជាពលរដ្ឋម្នាក់ៗក៏ត្រូវធ្វើសកម្មភាពឲ្យស្របទៅនឹងគោលការណ៍ច្បាប់ផងដែរ ។បានន័យថាការធ្វើសកម្មភាពនយោ បាយរបស់ពលរដ្ឋគឺធ្វើស្របទៅតាមច្បាប់ ។ គណបក្សប្រជាជនកម្ពុជាមានគោលការណ៍ណែនាំច្បាស់លាស់និងតាំងចិត្តអនុវត្តដោយមឺងម៉ាត់នូវច្បាប់រដ្ឋ ។អញ្ចឹងគណបក្សផ្សេងទៀតក៏ត្រូវតែអនុវត្តទៅតាមច្បាប់ ,គណបក្សដែលញុះញង់,គណបក្សដែលធ្វើបាតុកម្មខុសច្បាប់ គឺខុសច្បាប់ដូច្នេះត្រូវតែអនុវត្តន៍ទៅតាមច្បាប់ ។លោក ស្តើង សុខុម បានបន្តថាហេតុអ្វីបានជានីតិរដ្ឋសំខាន់? លោកបន្តថា៖បើមិនពង្រឹងនីតិរដ្ឋ អ្នកនយោបាយខ្លះនឹងចេញមកជាមួយភាព«អញនិយម អាស្រ័យលើអញ គណបក្សអញ ក្រុមនោះក្រុមអញ ប្រទេសនិងជួបនៅភាពវឹកវរនិងប្រទូសរ៉ាយកើតឡើង» ។

ដូច្នេះសរុបមកវិញពេលដែលមានសន្តិភាពហើយ,មានប្រជាធិបតេយ្យហើយ,គឺចាំបាច់ត្រូវពង្រឹងការអនុវត្តច្បាប់គឺនីតិរដ្ឋ ។ ទាំងបីនេះគឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍគ្រប់វិស័យប្រកបដោយនិរន្តរភាព ។ លោក ស្តើង សុខុម បានបញ្ជាក់ថាចំណុចនេះគឺមានចែងនៅក្នុងរដ្ឋធម្មនុញ្ញជាតិ ហើយក៏មានចែងនៅក្នុងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាជារៀងរហូតមក ។ អញ្ចឹងមានន័យថាបើកគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតគណបក្សប្រជា ជនកម្ពុជានឹងធានាបានសន្តិភាពសម្រាប់ជាតិមាតុភូមិ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈរបៀបរៀបរយសាធារណៈ។ គណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតនឹងប្រកាន់យករបបប្រជាធិបតេយ្យសេរីពហុបក្ស ,ប្រជាពលរដ្ឋជាម្ចាស់សិទ្ធិអំណាច,ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពក្នុងការដើរហើរ ,មានសិទ្ធិក្នុងការនិយាយស្ដី មានសិទ្ធិក្នុងការប្រកបមុខរបររកទទួល ទានផ្សេងៗតាមការជ្រើសរើសរបស់ខ្លួន ។ គណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតប្រទេសជាតិនឹងមានការ​អនុវត្ត​ន៍ច្បាប់​និង​ការគោរព​ច្បាប់​ដោយ​ពេញលេញ​មាន​ប្រព័ន្​ទទួលខុសត្រូវនិង​យុត្តិធម៌​ជាក់លាក់ ។ ចំណុចមូលដ្ឋានគ្រឹះទាំងបីនេះនឺងនាំមកនូការ អភិវឌ្ឍប្រទេសលើគ្រប់វិស័យ ហើយកត្តាសំខាន់បំផុតគឺសន្តិភាព មានសន្តិភាពទើបមានប្រជាធិបតេយ្យនិងការគោរពច្បាប់ ។

លោក ស្តើង សុខុម សង្ឃឹមថាបងប្អូនទាំងអស់ដែលជាក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំចាយមារ ទាំងបងប្អូនសមាជិកបក្សនៅមូលដ្ឋាននឹងបង្កើតនូវសមិទ្ធផលថ្មីទៀតជូនដល់គណបក្សប្រជាជនកម្ពុជាតាមរយៈលទ្ធផលបោះឆ្នោតនីតិកាលទី ៧ នៅខែកក្កដា ២០២៣ ខាងមុខគឺសម្លេងគាំទ្រគណបក្សប្រជាជនកម្ពុជាត្រូវតែកើនឡើង ដើម្បីជាការតបស្នងចំពោះថ្នាក់ដឹកនាំកណបក្សប្រជាជនកម្ពុជាដែលបានខិតខំកសាងសមិទ្ធផលយ៉ាងច្រើន ជូនជាតិនិងជូនដល់ប្រជាពលរដ្ឋស្រុកកំចាយមារ ។ លោក ប្រធានក្រុមការងារបានបន្តថាសម្ដេចក្រឡាហោម ស ខេងនិងលោកជំទាវបានកសាងសមិទ្ធ ផលជាច្រើននៅក្នុងខេត្តព្រៃវែងពិសេសស្រុកកំចាយមារទាំងវិស័យពុទ្ធចក្រ ក៏ដូចជាអាណាចក្រដែលមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវបេតុង ទឹកស្អាត សាលារៀន មណ្ឌលសុខភាព វត្តអារ៉ាម ដែលសមិទ្ធផលទាំងអស់នេះមិនដែលមានឡើយកាល ពីសម័យមុន ។

ពាក់ព័ន្ធផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៧ នៃរដ្ឋសភាឆ្នាំ២០២៣ របស់ស្រុកកំចាយមារ លោកប្រធានក្រុមបានបញ្ចាក់ថា៖ផែនការនេះវាជាផែនការរួមរបស់គណបក្សប្រជាជនកម្ពុជា,វាជាផែនការរួមរបស់គណបក្សខេត្តដែលគណបក្សស្រុកបានរៀបចំចេញពីផែនការខាងលើដើម្បីឈានទៅសម្រេចបានជោគជ័យក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧នៃរដ្ឋសភានាខែកក្កដាឆ្នាំ២០២៣។

នៅក្នុងឱកាសនេះលោកប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំចាយមារបានធ្វើការកោតសរសើរនិងអរគុណដ៏ស្មោះស្ម័គ្រសារជាថ្មីម្តងទៀតចំ ពោះជ័យជំនះដ៏ត្រចះត្រចង់របស់មន្រ្តីនិងសកម្មជននៃក្រុមការងារនិងគណបក្សស្រុកកំចាយមារបានចូលរួមចំណែកយ៉ាងសក្តិសមជាមួយជោគជ័យដ៏ត្រចះត្រចង់នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥កន្លងមក ។

លោកប្រធានក្រុមការងារបានធ្វើការគូសបញ្ជាក់ពីការប្តេជ្ញាចិត្តជាយុទ្ធសាស្រ្តរបស់គណបក្សប្រជាជនកម្ពុជាគឺពុះពារសម្រេចឱ្យបានជោគជ័យទាំងស្រុងសម្រាប់ការបោះឆ្នោតជាតិឆ្នាំ ២០២៣ ខាងមុខដើម្បីបន្តបេសកកម្មជាប្រវត្តិសាស្រ្តរបស់ខ្លួនក្នុងបុព្វហេតុសុខសន្តិភាព វឌ្ឍនភាពនិងវិបុលភាព របស់មាតុភូមិនិងប្រជាជនកម្ពុជាជាដរាបតរៀងទៅ ។ លោកប្រធានក៏បានជំរុញលើកទឹកចិត្តក្រុមការងារគ្រប់លំដាប់ថ្នាក់ឱ្យបន្តពង្រឹងប្រសិទ្ធភាពអង្គការចាត់តាំងមូលដ្ឋានរបស់បក្សដើម្បីផ្សារភា្ជប់ជិតស្និទ្ធ ជាប្រចាំជាមួយអ្នកបោះឆ្នោតតាមរយៈសកម្មភាពការងារជាក់ស្តែងរស់រវើករបស់សាខាបក្សភូមិនិងក្រុមបក្ស ។ ទន្ទឹមនោះត្រូវបន្តជំរុញចលនាសកម្មភាពជាក់ស្តែងនៅ តាមសហគមន៍ជាពិសេសមន្រ្តីនិងសកម្មជនរបស់បក្សនៅមូលដ្ឋានត្រូវពុះពារប្រើប្រាស់គ្រប់ឱកាសធ្វើអំពើល្អបំរើប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងនិងគ្រប់កាលៈទេសៈ។

នៅក្នុងឱកាសនោះលោក ស្តើង សុខុម ក៏បាននាំយកអង្ករចំនួបន ១០ តោនដែលជាអំណោយរបស់សម្តេចក្រឡាហោម ស ខេង និង លោកជំទាវ ជូនដល់គណបក្សស្រុក និង គណបក្សឃុំ សម្រាប់ធ្វើសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋដែលមានសមាជិកទទួលមរណភាពនៅក្នុងមូលដ្ឋាន និងជួយដល់ប្រជាពលរដ្ឋជួបប្រទះការខ្វះ ខាតខ្លាំង ។ ជាមួយនេះលោកប្រធានក្រុមការងារក៏បានផ្តល់ជូននូវថវិកាមួយចំនួនដល់អ្នកចូលរួមជាការកំដរដៃផងដែរ ៕