ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ យោធាថៃនៅថ្ងៃចន្ទនេះបានបញ្ជូននាវាចម្បាំងជាច្រើនគ្រឿងរួមទាំងឧទ្ធម្ភាគចក្រទៅស្វែងរកទាហានម៉ារីន៣១នាក់ដែលកំពុងបាត់ខ្លួនក្រោយនាវាចម្បាំងមួយលិចកាលពីយប់មិញក្នុងសមុទ្រមានខ្យល់ខ្លាំងនិងរលកធំៗនៅក្នុងឈូងសមុទ្រថៃ។
អ្នកនាំពាក្យកងទ័ពជើងទឹកថៃ បាននិយាយថា នាវាបីគ្រឿងនិងឧទ្ធម្ភាគចក្រពីររបស់កងទ័ពជើងទឹក ត្រូវបានបញ្ជូនទៅស្វែងរកទាហានបាត់ខ្លួននៅឯនាយឆ្នេរខេត្ត គីរី ខាន់(Khiri Khan)នៅខាងត្បូងក្រុងបាងកក បន្ទាប់ពីនាវា HTMS Sukhothaiជួបបញ្ហាម៉ាស៊ីននិងលិចនៅមុនពាក់កណ្តាលយប់ថ្ងៃអាទិត្យ នៅចម្ងាយប្រមាណ៣០គីឡូម៉ែត្រពីឆ្នេរ។ប្រតិបត្តិការជួយសង្គ្រោះនិងស្វែងរកទាំងយប់បានជួយសង្គ្រោះបានទាហាន៧៥នាក់ក្នុងចំណោមទាហាន១០៦នាក់នៅលើនាវាកើតហេតុ ។
កងទ័ពជើងទឹកបានថតបង្ហោះក្នុងបណ្តាញសង្គមដោយបង្ហាញបុគ្គលិកជួយសង្គ្រោះមួយក្រុមក្នុងឈុតអាវពោងពណ៌ទឹកក្រូច បើកចេញពីនាវាចម្បាំងតាមទូកមួយក្នុងភាពងងឹតចំពេលមានរលកធំៗ។
នាវា HTMS Sukhothaiផលិតនៅអាម៉េរិកនិងដាក់ដំណើរការតាំងពីឆ្នាំ១៩៨៧។វាត្រូវទឹករលកធំៗវាយប្រហារកាលពីថ្ងៃអាទិត្យ នាំអោយវាផ្អៀងមុនទឹកហូរចូលនិងលិច។
កងទ័ពជើងទឹកថៃបើកប្រតិបត្តិការស្វែងរកនិងសង្គ្រោះទាំងយប់ក្នុងអាកាសធាតុអាក្រក់ក្រោយពីនាវាជាមួយទាហាន១០៦នាក់បានលិច
របាយការណ៍មួយអំពីប្រតិបត្តិការនេះបាននិយាយថា ត្រឹមព្រឹកថ្ងៃចន្ទ សមាជិក៧៥នាក់ក្នុងចំណោម១០៦នាក់របស់នាវាត្រូវបាននាំមកកាន់កំពង់ផែមួយនៅខេត្តគីរី ខាន់ ដោយបីនាក់រងរបួសធ្ងន់៕
នាវា HTMS Sukhothaiមុនពេលលិច