ដោយះសរិទ្ធ/ភ្នំពេញ ៖ បន្ទាប់ពីត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឃាត់ខ្លួនកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ អ្នកនាង អៀន ម៉ូលីកា មេតុងទីនអនឡាញរូបនេះ ត្រូវបាន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាឃុំខ្លួនជាបណ្តោះអាសន្នហើយកាលពីរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ក្រោមការចោទប្រកាន់ពីបទរំលោភលើទំនុកចិត្ត មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ពោលគឺពាក់ពន្ធចេញមូលប្បទានប័តអត់សាច់ប្រាក់ (សែកស្អុយ) ប្រមាណ ៣៦៥.០០០ ដុល្លារអាមេរិក ។