ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោក តែម ម៉ឺន បានថ្លែងក្នុងសន្និសិទសារព័ត៌មានកាលពីថ្ងៃទី១៨ ខែធ្នូ ថា «ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែរដណ្តើមខ្សែក្រវាត់ពិភពលោក IPCC គឺសំដៅចូលរួមចំណែកជ្រើសរើស និងពង្រឹងសមត្ថភាព កីឡាករប្រដាល់គុនខ្មែរ ដើម្បីត្រៀមលក្ខណៈឆ្ពោះទៅកាន់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ»។