បើ​គណបក្ស​ប្រជាជន​ឈ្នះឆ្នោត​តម្លៃ​អគ្គិសនី​នឹង​ចុះថ្លៃ​សម្រាប់​អ្នកប្រើប្រាស់​គ្រប់​ប្រភេទ​

2264
ចែករម្លែក

ដោយៈតារារិទ្ធ/​ភ្នំពេញៈ ក្នុងនាម​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​សម្រាប់​នីតិកាល​ទី ៦ នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​សន្យា និង​ប្តេជ្ញា​ជា​ឧឡា​រិ​ក​ចំពោះមុខ​បងប្អូន​ជនរួមជាតិ​ទូទាំងប្រទេស​ថា​ប្រសិនបើ​គណបក្ស​ប្រជាជន​កម្ពុជា បន្ត​ទទួលបាន​ជ័យជម្នះ​នៅក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នា​ថ្ងៃទី ២៩ ខែ កក្កដា ខាងមុខនេះ ឱ្យ​បន្ត​ដឹកនាំ​រាជរដ្ឋាភិបាល​សម្រាប់​នីតិកាល​ទី ៦ តទៅទៀត សម្តេច​នឹង​ប្តូរផ្តាច់​ដឹកនាំ​ស្ថាប័ន​នីតិប្រតិបត្តិ​របស់​ជាតិ​ធានា​អនុវត្ត​ឱ្យបាន​សម្រេច​ជោគជ័យ​នូវ​កម្មវិធី​នយោបាយ​និង​គោលដៅ​ធំៗ​ជា​យុទ្ធសាស្ត្រ​របស់​គណបក្ស​ដូច​បាន​គូសបញ្ជាក់ ។ ពិសេស​តាមរយៈ​ការផ្តោត​ការយកចិត្តទុកដាក់​លើ​គោលនយោបាយ​ជា​ឤ​ទិ​ភាព​នានា​ក្នុងនោះ​កម្មវិធី​កាត់​បន្ថយថ្លៃ​អគ្គិសនី​សម្រាប់​អ្នកប្រើប្រាស់​គ្រប់​ប្រភេទ នៅ​ទូទាំង​ប្រ​ទេ ស សម្រាប់​ឆ្នាំ ២០១៩ និង ២០២០ ក៏​ជា​បញ្ហា​អាទិភាព​មួយ ។​

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​នៅមុខ​សមាជិក សមា​ជិកា​ព្រឹក​ថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ ២០១៨ ដែលជា​ថ្ងៃ​បើក​យុទ្ធនា​ការឃោសនា​រកស​ម្លេ​ង​ឆ្នោត​ដោយ​ធ្វើ​ការសន្យា​ជាក់លាក់​ជូន​ដល់​​ប្រជាជន​​ទូទាំងប្រទេស​ថា​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ គណបក្ស​ប្រជាជន​កម្ពុជា និង ដោយមាន​រូប​សម្តេច​ជា​នាយករដ្ឋមន្ត្រី​នឹង​រៀប​ចំ​អនុវត្ត​នូវ​កម្មវិធី​កាត់បន្ថយ​ថ្លៃ​អគ្គិសនី​សម្រាប់​អ្នកប្រើប្រាស់​គ្រប់​ប្រភេទ​នៅ​ទូទាំងប្រទេស សម្រាប់​ឆ្នាំ ២០១៩ និង ២០២០ តាម គោលដៅ​ដូចខាងក្រោម ៖

​គោលដៅ​នៃ​ការកាត់បន្ថយ​ថ្លៃ​អគ្គិសនី ថ្លៃ​កំពុង​អនុវត្ត ២០១៨ អត្រា​ថ្លៃ​ដែល​ត្រូវ​បន្ថយ​នៅ​ឆ្នាំ ២០១៩ អត្រា​ថ្លៃ​ដែល​ត្រូវ​បន្ថយ​នៅ​ឆ្នាំ ២០២០
១.​អ្នកប្រើប្រាស់​ធំ​គ្រប់​ប្រភេទ ទិញ​ពី​អនុ​ស្ថានីយ ៖
– ទិញ​តាម​ទ្វារ​ចរន្ត​តង់ស្យុង​ខ្ពស់​
– ទិញ​តាម​ទ្វារ​ចរន្ត​តង់ស្យុង​មធ្យម​នៃ​អនុ​ស្ថានីយ​ក្នុង​ភ្នំពេញ​
– ទិញ​តាម​ទ្វារ​ចរន្ត​តង់ស្យុង​មធ្យម​តា​មនុ​ស្ថានីយ​តាម​ខេត្ត
0,1240$/kwh (៥០៣៛)
0,1475$/kwh (៥៩៨៛)
0,1260$/kwh (៥១១៛)
0,1170$/kwh (៤៧៤៛)
0,1350$/kwh (៥៤៧៛)
0,1220$/kwh (៤៩៥៛)
0,1170$/kwh (៤៧៤៛)
0,1330$/kwh (៥៣៩៛)
0,1220$/kwh (៤៩៥៛)

២•​អ្នកប្រើប្រាស់​ប្រភេទ​ឧស្សាហកម្ម​ដែល​ទិញ​តាម​ខ្សែ​
​ប​ញ្ផូ​ន​រង និង​តាម​ខ្សែ​តង់ស្យុង​មធ្យម​នៃ​តំបន់​ចែកចាយ – នៅ ភព 0,1650$/kwh (៦៧៦៛)
– នៅ​ខេត្ត 0,1640$/kwh (៦៧២៛) 0,1470$/kwh (៥៩៦៛) 0,1460$/kwh (៥៩២៛)

៣•​អ្នកប្រើប្រាស់​ប្រភេទ​ពាណិជ្ជកម្ម និង​រដ្ឋបាល ដែល​ទិញ តាម​ខ្សែ​ប​ញ្ផូ​ន​រង និង​តាម​ខ្សែ​តង់ស្យុង​មធ្យម​នៃ​តំបន់​ចែកចាយ – នៅ ភព 0,1650$/kwh (៦៧៦៛)
– នៅ​ខេត្ត 0,1640$/kwh (៦៧២៛) 0,1590$/kwh (៦៤៥៛) 0,1580$/kwh (៦៤០៛)

៤•​ប្រជាពលរដ្ឋ​ប្រើប្រាស់​ជា​ប្រភេទ​លំនៅឋាន​
– លំនៅឋាន​ប្រើ​ពី ១ ដល់ ១០ kwh ក្នុង ១ ខែ​
– លំនៅឋាន​ប្រើ​ពី ១១ ដល់ ៥០ kwh ក្នុង ១ ខែ​
– លំនៅឋាន​ប្រើ​ពី ៥១ ដល់ ២០០ kwh ក្នុង ១ ខែ​
– លំនៅឋាន​ប្រើ​លើសពី ២០០ kwh ក្នុង ១ ខែ
– ភព ៦១០៛, ខេត្ត ៤៨០៛/kwh
– ទូទាំងប្រទេស ៦១០៛/kwh
– ភព ៧២០៛, ខេត្ត ៧៧០៛/kwh
– ភព ៧៥០៛, ខេត្ត ៧៧០៛/kwh ៣៨០៛/kwh
៤៨០៛/kwh
៦១០៛/kwh
៧៤០៛/kwh
៣៨០៛/kwh
៤៨០៛/kwh
៦១០៛/kwh
៧៣០៛/kwh

៥•​ទិញ​សម្រាប់​បូមទឹក​ធ្វើ​កសិកម្ម ពី ម៉ ៩ យប់ ដល់ ម៉ ៧ ព្រឹក ៤៨០៛/kwh ៤៨០៛/kwh ៤៨០៛/kwh
៦•​សាលារៀន​, មន្ទីរពេទ្យ និង មណ្ឌល​សុខភាព ៧៧០៛/kwh ៦១០៛/kwh ៦១០៛/kwh

​កំណត់សម្គាល់ «​ភព​» មានន័យថា ភ្នំពេញ​, “kwh” មានន័យថា គីឡូវ៉ាត់ម៉ោង​, ថ្លៃ​ជា​រៀល​នៅក្នុង​វង់ក្រចក គឺជា​ថ្លៃ​គណនា​ពី​អត្រា​ថ្លៃ​គោល តាម​អត្រា​ប្តូរប្រាក់ ១ ដុល្លារ ស្មើនឹង ៤១០០ រៀល ។​

​សម្តេច​តេ​ជោ បាន​បន្តថា​ដើម្បី​អនុវត្តបាន​តាម​កម្មវិធី​បញ្ចុះ​ថ្លៃ​អគ្គិសនី​ខាងលើនេះ រដ្ឋ​ត្រូវ​លះបង់​ចំណូល​ពន្ធ​ប្រមាណ​ជិត ៤០ លាន ដុល្លារ​ក្នុង​មួយឆ្នាំ ។ សម្តេច​សង្ឃឹមថា​វិធានការ​ជាក់ស្តែង​នេះ មិន​ត្រឹម​ផ្តល់​ការសម្រួល​មួយកម្រិត​ថែមទៀត​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​យើង​គ្រប់​ស្រ​ទា ប់​ជាន់ថ្នាក់​ប៉ុណ្ណោះ​ទេ​តែ​ក៏​នឹង​ជួយ​លើកកម្ពស់​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​ថែមទៀត​ក្នុងការ​ទាក់​ទា ញ​ការវិនិយោគ​និង​ការលើកស្ទួយ​សកម្មភាព​សេដ្ឋកិច្ច​នៅក្នុង​ប្រ​ទេ ដែល​នឹង​រួមចំណែក​យ៉ាងសំខាន់​ដល់​ការ​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​ខ្ពស់​ប្រកបដោយ​ចីរភាព​ព្រមទាំង​ការបង្កើត​ការងារ និង​ការបង្កើន​ប្រាក់​ចំណូ ល​ជូន​ដល់​ប្រជាពលរដ្ឋ​យើង​ពិសេស​ដល់​ស្រទាប់​យុវវ័យ ។
សម្តេច​តេ​ជោ​មានជំនឿថា​បងប្អូន​ប្រជាពលរដ្ឋ​យើង​ទូទាំងប្រទេស​ពិតជា​យល់​ដឹង​អំពី​សារសំខាន់ និង ចង់​ទទួល​បាន​នូវ អត្ថប្រយោជន៍​ពី​ការអនុវត្ត​កម្មវិធី​បញ្ចុះ​ថ្លៃ​អគ្គិសនី​នេះហើយ​ប្រាកដជា​នឹង​ផ្តល់​ការគាំទ្រ ដល់​គណបក្ស​ប្រជាជន​កម្ពុជា​ឱ្យ​បន្ត​ដឹកនាំ​រាជរដ្ឋាភិបាល ដោយមាន​រូប​សម្តេច​ធ្វើជា​នាយករដ្ឋមន្ត្រី នៅក្នុង​នីតិកាល​ទី ៦ នៃ រដ្ឋសភា​តទៅទៀត តាមរយៈ​សម្លេងឆ្នោត​គាំទ្រ​ម្នាក់​មួយ​សន្លឹក​របស់ខ្លួន​នៅក្នុង​ការបោះឆ្នោត នា​ថ្ងៃទី ២៩ ខែ កក្កដា ខាងមុខ​៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម