ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
ឆាវ
កិរិយាសព្ទ
សរសេរចម្លងស្រង់សេចក្ដីដោយអន្លើៗ, សរសេរចម្លងស្រង់សេចក្ដីដោយអក្សរខ្វៀកយ៉ាងប្រញាប់ ។
ឧទានសព្ទ
សូរឮដោយចាក់ទឹកឬជ្រលក់ទឹកលត់លោហជាតិមានដែកជាដើម ដែលកំពុងឆេះក្ដៅឬសូរសន្ធឹកសត្វល្អិតមានចំនួនច្រើនផ្អើលជាដើម ។
ឆ្នាំងរបួល
នាមសព្ទ
ឆ្នាំងដែលគេចោះបាតជារន្ធច្រើនអន្លើសម្រាប់ចំហុយនំផ្សេងៗ ។
ឆ្ពឹះ
គុណសព្ទ
ដែលដោរឡើងខ្ពស់ពីសាច់ធម្មតា
សាច់សំពត់នេះឆ្ពឹះច្រើនអន្លើ ។
ជាមួយ
និបាតសព្ទ
រួមគ្នា, រួមផង, រួមផងដែរ
ទៅជាមួយគ្នា, បរិភោគជាមួយគ្នា ។
ជាមួយនឹង ព្រមទាំងអ្នកដទៃឬអ្វីៗផង
បងនិយាយជាមួយនឹងប្អូន, គ្រូកំពុងនិយាយជាមួយនឹងនិស្សិតច្រើននាក់, អ្នកទៅជាមួយនឹងខ្ញុំឬទេ? អ្នកណាខ្លះមកជាមួយនឹងអ្នក? (គួរកុំនិយាយថា ទៅជាមួយខ្ញុំ, ស៊ីបាយជាមួយក្មេងៗ. . . ដូច្នេះឡើយ ព្រោះ ជាមួយ មានវិធីប្រើផ្សេងគ្នាពី ជាមួយនឹង; ជាមួយនឹង នេះមានន័យស្មើគ្នានឹង មួយអន្លើដោយ ។
ជើងល័ព្ធ
(—ល៉ាប់)
នាមសព្ទ
លេខដែលគិតរកចំនួនឃើញជាស្រេចហើយត្រាទុកមួយអន្លើ
ជើងល័ព្ធចំណោទនេះ អ្នកបានគិតឃើញហើយឬនៅ ?