ប្រែសម្រួល : កញ្ញាដាលីស (ស៊ីនហួ) ៖ ទិន្នន័យឧស្សាហកម្មបានបង្ហាញថាការលក់រថយន្តដឹកអ្នកដំណើរកម្រិតខ្ពស់ដែលផលិតក្នុងប្រទេសចិនបានកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងប្រទេសក្នុងអំឡុងពេល ១១ ខែដំបូង បើទោះបីជាមានការរំខានពីកូវីដ។
ក្នុងអំឡុងពេលនេះ រថយន្តជាង ៣,៥១ លានគ្រឿងត្រូវបានលក់នៅក្នុងប្រទេសចិន គឺកើនឡើង ១២,៧ ភាគរយធៀបឆ្នាំទៅមិញ នេះបើយោងតាមសមាគមក្រុមហ៊ុនផលិតរថយន្តចិន។
ក្នុងខែវិច្ឆិកាតែឯង ការលក់រថយន្តទាំងនោះបានកើនឡើង ១៨,២ ភាគរយធៀបឆ្នាំទៅមិញ គឺ ៣៨០.០០០ គ្រឿង នេះបើយោងតាមសមាគម។
វាបានគូសបញ្ជាក់ពីដំណើរការដ៏ល្អនៃទីផ្សាររថយន្តដឹកអ្នកដំណើរកម្រិតខ្ពស់ ដោយកត់សម្គាល់ថា ទីផ្សាររក្សាបាននូវភាពធន់រឹងមាំល្អ ចំពេលមានការរំខានពីកូវីដ៕
មនុស្សម្នាទស្សនាស្តង់របស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន NIO ក្នុងអំឡុងពិព័រណ៍រថយន្តចិន (ធៀនជីន) ២០២២ នៅទីក្រុងធៀនជីន ភាគខាងជើងប្រទេសចិន កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២