​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​ផ្សព្វ​

(​ផ្ស​ប់​)

​នាមសព្ទ​

​ការប៉ះពាល់​ត្រូវ ( ម​. ព​. ផស្សៈ និង ផោដ្ឋព្វៈ ទៀតផង ) ។​

កិរិយាសព្ទ​

( បា​. ផស្ស​, ផោដ្ឋព្វ ន​. ) ធ្វើ​ឲ្យ​សព្វ​, ធ្វើ​ឲ្យ​ជ្រួតជ្រាប​គ្រប់​អន្លើ​
​យក​ទឹក​ទៅ​ផ្សព្វ​ថ្នាំជក់​ឲ្យ​ទន់ ដើម្បី​ឲ្យ​មូរបារី​ស្រួល ។​

​ផ្សព្វផ្សាយ​

(​ផ្ស​ប់​–)

​កិរិយាសព្ទ​

​ផ្សាយ​ដោយ​ការប៉ះពាល់​ត្រូវ​, ផ្សាយ​សព្វ​, ជ្រួតជ្រាប​សព្វ​អន្លើ​
​បីតិ​បាន​ផ្សព្វផ្សាយ​ក្នុង​សព៌ាង្គកាយ​, ឱជា​រស​ផ្សព្វផ្សាយ​សព្វ​សរសៃ​ក្នុង​ខ្លួន ។​

ពាស​

​កិរិយាសព្ទ​

​ត្រដាង​គ្រប​ភ្ជាប់​, ដាស​
​ពាសស្គរ​, ពាសបារាំ​, ពាស​ក្របសៀវភៅ ។​

​កិរិយាវិសេសន៍​

​ដែល​ដេរដាស​, ព្រាត​, សាយ​សព្វ​, សុសសព្វ​, សព្វ​អន្លើ​, ច្រវាត់​
​ឈឺ​ពាស​; ដើរ​ពាស​, សត្វ​ហើរ​ពាស​, គេ​ដឹង​ពាស​, ឮ​ពាស ។​
​ពាសទឹកពាសដី ( ព​. សា​. ) សុសសព្វ​ទឹកដី​, សព្វ​អន្លើ ។ ពាសពេញ ឬ ពេញ​ពាស ពេញ​សព្វ​អន្លើ ។ ដាស​ពាស ដេរដាស​សុសសព្វ ។ ពោរ​ពាស សម្បូរ​ពោរពេញ ។ ចំណី​ពោរ​ពាស ។ ល ។​

​គុណសព្ទ​

ពេញ​

​កិរិយាសព្ទ​

​ធ្វើ​ឲ្យ​ដល់​ចំនួន ។​

​កិរិយាវិសេសន៍​

​ដែល​ដល់​ចំនួន​, ដល់​មាត់​, ដល់​កណ្ដាប់​មាត់​, បរិបូណ៌​, គ្រប់គ្រាន់​, មាន​សព្វ​អន្លើ​, ឥតមាន​សល់​ចន្លោះ​, មិន​ខ្វះខាត​
​ទឹក​ពេញ​ពាង​, អង្ករ​ពេញ​តៅ​, ឆ្អែត​ពេញ​ពោះ​; មនុស្ស​អង្គុយ​ពេញ​រោង ។​
​ពេញការ ដែល​បានការ​, ដែល​ដល់កំណត់​ធ្វើ​ការកើត : មនុស្ស​ពេញការ ។ ពេញកម្លាំង ដែល​ប្រឹង​ឥត​សំចៃ​កម្លាំង : ធ្វើការ​ពេញកម្លាំង ។ ពេញកំលោះ​, ពេញក្រមុំ ដែលមាន​វ័យ​កំលោះ​, ក្រមុំ ពេញទី ។ ពេញចិត្ត គាប់ចិត្ត​, ស្ម័គ្រចិត្ត ។ ពេញចំហ បើក​អស់​មិន​លាក់​មិន​សំចៃ : លេង​ពេញចំហ​, បើក​ពេញចំហ ។ ពេញជំទង់ ដែលមាន​វ័យ​ជំទង់​ពេញទី ។ ពេញជំហរ អស់​ជំហរ ។ ពេញដៃ ពេញកម្លាំង​ដៃ​; អស់យ៉ាង​, ឥត​សំចៃ​, ឥត​ញញើត : លេង​ឲ្យ​ពេញដៃ ។ ពេញដៃពេញជើង ពេញកម្លាំង​ដៃជើង ។ ពេញទី ដល់ទី​, ដល់កំណត់ ។ ពេញទំហឹង អស់ទំហឹង គឺ​ប្រហែល​នឹង​រត់​ហត់​ហ៊ឹង​ត្រចៀក ។ ពេញបន្ទុក ដល់​បន្ទុក ។ ពេញធឹង ( ព​. សា​. ) ពេញលក្ខណៈ​, ពេញ​សមត្ថភាព​, ពេញទី ( ប្រើ​តាម​ទម្លាប់​ដោយ​ស្រុក ) ។ ពេញបូណ៌មី តិថី​ដែលមាន​ព្រះចន្ទ្រ​ពេញវង់​, ថ្ងៃ​១៥​កើត ។ ពេញមាត់ ស៊ប់​មាត់​ឥត​កោតញញើត : ស្ដីថា​ពេញមាត់ ។ ពេញរង្វាល់ ពេញ​ដូច​គេ​វាល់​, គ្រប់គ្រាន់ : ធ្វើការ​ពេញរង្វាល់ ។ ពេញរបុង គ្រប់គ្រាន់​, ដល់​ខ្នាត : ធ្វើការ​ពេញរបុង ។ ពេញលេញ ពេញកម្លាំង​, គ្រប់គ្រាន់​, បរិបូណ៌​; ពេញ​សាច់​, ពេញ​សាច់​ពេញ​ឈាម : ធ្វើការ​ពេញលេញ​, រកស៊ី​ពេញលេញ​, មាន​សាច់​ពេញលេញ ។ ពេញសន្ធឹក​មាន​សូរ​សន្ធឹក​ខ្លាំង​ក្រៃ​; លើសលន់​, ក្រៃពេក​, សន្ធឹកសន្ធាប់ : លេង​ឲ្យ​ពេញសន្ធឹក​។ ល ។​

​មង្ឃុត​

(​មង់​-​ឃុ​ត​)

​នាមសព្ទ​

​ឈ្មោះ​ឈើ​ដំណាំ​មួយ​ប្រភេទ ស្លឹក​ស្រដៀង​នឹង​ព្រូស​ឬ​ព្រហូត ផ្លែ​ចេញ​ផ្ទាល់​ពី​មែក​និង​ដើម ( ដូច​ល្វា ), ផ្លែ​មូលៗ​សំបក​ក្រាស់ សម្បុរ​ក្រហម​ចាស់ មាន​រស​ចត់​, សាច់​ខាងក្នុង​ជា​ក្លែបៗ សម្បុរ​-​ស មាន​រសផ្អែម​លាយ​ជូរ​បន្តិចៗ សម្រាប់​បរិភោគ​ជា​អាហារ​; មាន​សម្បូណ៌​នៅ​ដែនកម្ពុជា​ក្រោម​ក្នុង​តំបន់​ខ្លះ​ដោយ​អន្លើៗ ក្នុង​កម្ពុជរដ្ឋ​ក៏​ដាំ​កើត​ដោយ​អន្លើៗ​ដែរ ប៉ុន្តែ​មាន​ផ្លែ​ពុំ​សូវ​ថ្លោស ។​