ប្រែសម្រួល : កញ្ញាដាលីស (ស៊ីនហួ) ៖ចិនបានបង្វែរការផ្តោតសំខាន់នៃយុទ្ធសាស្ត្រឆ្លើយតបកូវីដ១៩របស់ខ្លួនពីការគ្រប់គ្រងការឆ្លងទៅជាការព្យាបាលករណីឆ្លងជាមួយគោលបំណងទប់ស្កាត់ករណីធ្ងន់ធ្ងរ។ការផ្លាស់ប្តូរនេះត្រូវបានធ្វើឡើងស្របតាមការចុះខ្សោយនៃភ្នាក់ងារបង្កមេរោគកូរ៉ូណា។ វាមិនជំទាស់ទៅនឹងការពិតដ៏លំបាកដែលថាចិនគឺជាអ្នកសម្រេចសមិទ្ធផលដ៏ល្អបំផុតមួយរបស់ពិភពលោកទាក់ទងនឹងការសង្គ្រោះជីវិតពីជំងឺរាតត្បាតកូវីដនោះទេ។
ក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ ចិនបានទប់ទល់នឹងរលកនៃជំងឺរាតត្បាតនិងបានដោះស្រាយដោយជោគជ័យជាមួយនឹងការផ្ទុះមេរោគជាង ១០០ ចង្កោម។ នៅក្នុងប្រទេសមួយដែលមានប្រជាជនជាង ១,៤ ពាន់លាននាក់ ចំនួនអ្នកស្លាប់ដោយសារកូវីដ១៩ គឺមានតែប្រហែល ៥.០០០ នាក់ប៉ុណ្ណោះ នេះបើយោងតាមអាជ្ញាធរសុខាភិបាល។
នៅទូទាំងពិភពលោក ជំងឺរាតត្បាតបានបណ្តាលឱ្យមនុស្ស ៦,៦ លាននាក់ស្លាប់។ នៅឆ្នាំ ២០២១ មនុស្សរាប់លាននាក់បានបាត់បង់ជីវិតដោយសាររដ្ឋាភិបាលនៃប្រទេសជាច្រើនរារែកចិត្តរវាងការបិទខ្ទប់និងការបើកប្រទេសឡើងវិញ។
រឿងមួយបានក្លាយទៅរឿងច្បាស់ដូចថ្ងៃនៅពេលនេះ គឺ ចិនបានគោរពនូវអ្វីដែលខ្លួនតែងតែនិយាយថានឹងធ្វើ ដោយដាក់ប្រជាជននិងជីវិតរបស់ពួកគេលើសពីអ្វីៗទាំងអស់។
ត្រឡប់ទៅដើមឆ្នាំ ២០២០ ដោយប្រឈមមុខនឹងការផ្ទុះឡើងមេរោគកូរ៉ូណាភ្លាមៗ ចិនបានប្រមូលធនធាននៅទូទាំងប្រទេសដោយចាប់ផ្តើមប្រតិបត្តិការមិនធ្លាប់មានពីមុនមកដើម្បីសង្គ្រោះជីវិតនៅទីក្រុងអ៊ូហាន ដែលរងគ្រោះខ្លាំងបំផុតក្នុងខេត្តហ៊ូប៉ី។
រាប់ចាប់ពីទារកទើបនឹងកើតរហូតដល់មនុស្សចាស់អាយុ ១០០ គឺគ្មានអ្នកជំងឺកូវីដ១៩ណាម្នាក់ត្រូវបានបោះបង់ចោលនោះឡើយ។ អ្នកជំងឺជាង ៣.៦០០ នាក់ ដែលមានអាយុលើសពី ៨០ ឆ្នាំត្រូវបានព្យាបាលជាសះស្បើយ។
ជោគជ័យដំបូងក្នុងការទប់ទល់នឹងវីរុសនេះបានជួយឱ្យចិនទទួលបានគំនិតផ្តួចផ្តើមក្នុងដំណាក់កាលបន្តបន្ទាប់នៃការបង្ការនិងគ្រប់គ្រងកូវីដជាប្រចាំដែលក្នុងនោះប្រទេសបានប្រណាំងប្រជែងនឹងពេលវេលាដើម្បីចាក់វ៉ាក់សាំងដល់ប្រជាជនរបស់ខ្លួននិងបង្កើតឧបករណ៍ធ្វើតេស្តិ៍រហ័សនិងថ្នាំព្យាបាល។
ក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ ចិនបានបង្កើតជំនាញការធ្វើរោគវិនិច្ឆ័យនិងការព្យាបាលនិងថ្នាំកូវីដប្រកបដោយប្រសិទ្ធភាព ហើយបានបន្តធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពរបស់ខ្លួនទាក់ទងនឹងការព្យាបាលវេជ្ជសាស្ត្រ ការស្វែងឃើញមេរោគ និងការស៊ើបអង្កេតជំងឺរាតត្បាត។
រហូតមកទល់ពេលនេះ ជាង ៩០ ភាគរយនៃចំនួនប្រជាជនរបស់ខ្លួនត្រូវបានចាក់វ៉ាក់សាំង។ នេះបានជួយចិនកម្ចាត់រលកនៃការរាតត្បាតនៃមេរោគបំប្លែងរាប់ចាប់ពីអាល់ហ្វារហូតដល់ដែលតា។
ការឆ្លើយតបកូវីដជាប្រចាំបានសង្កត់ធ្ងន់ទៅលើតួនាទីនៃវិទ្យាសាស្ត្រនិងសារៈសំខាន់នៃភាពជាក់លាក់។ ចិនបានតាមដានយ៉ាងដិតដល់នូវការវិវត្តនៃជំងឺរាតត្បាតនៅខាងក្រៅព្រំដែនរបស់ខ្លួន ដោយបានវាយតម្លៃប្រសិទ្ធភាពនៃវិធានការឆ្លើយតបរបស់ខ្លួន និងធ្វើការកែតម្រូវជាបន្តបន្ទាប់ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពការឆ្លើយតប។
ជាមួយមេរោគកាន់តែខ្សោយទៅៗ និងពិចារណាអំពីអត្រានៃការចាក់វ៉ាក់សាំងក្នុងស្រុកដែលចេះតែកើនឡើង និងការប្រមូលផ្តុំបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ចិនថ្មីៗនេះបានធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពវិធីសាស្ត្រប្រឆាំងមេរោគរបស់ខ្លួន គឺអនុញ្ញាតឱ្យធ្វើចត្តាឡីស័កនៅផ្ទះសម្រាប់ករណីគ្មានរោគសញ្ញានិងកម្រិតស្រាល និងកាត់បន្ថយការធ្វើតេស្តិ៍ទ្រង់ទ្រាយធំក្នុងចំណោមប្រជាជន។
ប៉ុន្តែរដ្ឋាភិបាលបានសង្កត់ធ្ងន់លើកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតលើការត្រួតពិនិត្យសុខភាពនិងសេវាសម្រាប់មនុស្សចាស់។ វាបានពន្លឿនកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតគ្លីនិកជំងឺគ្រុនក្តៅបន្ថែមទៀត និងសង្កត់ធ្ងន់លើការចាក់ដូសជំរុញទីពីរដល់ជនងាយរងគ្រោះ។
ជំហានគោលនយោបាយទាំងនេះ គ្មានអ្វីងឿងឆ្ងល់ទេ គឺផ្អែកលើការស្រាវជ្រាវស៊ីជម្រៅ និងកំណត់គោលដៅជាពិសេសទៅលើលក្ខណៈនៃការបំប្លែងរបស់មេរោគ។
ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺ គោលនយោយបាយទាំងអស់នោះបានយកចិត្តទុកដាក់លើប្រជាជនជាមួយក្រសែភ្នែកផ្តោតលើការការពារសណ្តាប់ធ្នាប់ការងារនិងជីវភាពរស់នៅរបស់ប្រជាជនឱ្យកាន់តែប្រសើរឡើង និង ការពារមនុស្សចាស់ កុមារ និងក្រុមមនុស្សសំខាន់ៗដទៃទៀត។
ចិនអាចរក្សាករណីធ្ងន់ធ្ងរនៃជំងឺកូវីដ១៩និងអត្រាស្លាប់ក្នុងចំណោមអត្រាទាបបំផុតក្នុងពិភពលោក។ អាយុសង្ឃឹមរស់ជាមធ្យមរបស់ប្រជាជនចិនបានបន្តកើនឡើងក្នុងពេលកំពុងមានជំងឺរាតត្បាត ដោយកើនពី ៧៧,៩៣ ឆ្នាំក្នុងឆ្នាំ ២០២០ ដល់ ៧៨,២ ឆ្នាំក្នុងឆ្នាំ ២០២១។
និយាយរួម គេត្រូវកត់សម្គាល់ថា ចិនមិនដែលចាត់ទុកកិច្ចខិតខំប្រឹងប្រែងប្រឆាំងមេរោគនិងកំណើនសេដ្ឋកិច្ចជាជម្រើសមួយអត់មួយនោះទេ។ ផ្ទុយទៅវិញ ចិនសង្កត់ធ្ងន់លើសារៈសំខាន់នៃការសម្របសម្រួលចំណុចទាំងពីរតាមរបៀបប្រកបដោយប្រសិទ្ធភាពខ្ពស់។
ជាលទ្ធផល ការអភិវឌ្ឍសេដ្ឋកិច្ចបានជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។
នៅឆ្នាំ ២០២០ ចិនគឺជាសេដ្ឋកិច្ចដ៏សំខាន់ដំបូងគេនៅទូទាំងពិភពលោកដែលបានចុះបញ្ជីកំណើន។ អត្រាកំណើនប្រចាំឆ្នាំជាមធ្យមសម្រាប់ឆ្នាំ ២០២០ និង២០២១ បានឈានដល់ ៥,១ ភាគរយ។ ប្រទេសនេះក៏បានលុបបំបាត់ភាពក្រីក្រទាំងស្រុងបានដោយជោគជ័យផងដែរ ដែលជាជោគជ័យដ៏លំបាកមួយ បើពិចារណាលើការរំខានដែលបង្កឡើងដោយជំងឺរាតត្បាត។
បន្ទាប់ពីបីឆ្នាំ មេរោគកាន់តែខ្សោយ ប៉ុន្តែយើងកាន់តែរឹងមាំ។ ឥឡូវនេះប្រទេសចិនមានធនធានកាន់តែច្រើន លក្ខខណ្ឌកាន់តែល្អប្រសើរ និងទំនុកចិត្តកាន់តែច្រើនក្នុងការយកឈ្នះលើកូវីដ១៩៕
បុគ្គលិកពេទ្យម្នាក់ចាក់វ៉ាក់សាំងកូវីដដល់អ្នកស្រុកម្នាក់នៅសង្កាត់អៅយុនឃុនក្នុងខណ្ឌចាវយ៉ាង ក្រុងប៉េកាំង កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២