ដោយៈតារារិទ្ធ(ភ្នំពេញ)សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហាញការគាំទ្រនិងស្នើឲ្យមន្រ្តីពាក់ព័ន្ធពិនិត្យមើល សំណើរបស់ក្រុមហ៊ុន ECOCAM របស់កូរ៉េខាងត្បូងកូរ៉េដែលបានស្នើសុំវិនិយោគកែច្នៃសំរាមទៅជាថាមពល ។

ការគាំទ្រនិងស្នើឲ្យមន្រ្តីពាក់ព័ន្ធធ្វើការពិនិត្យសំណើនេះធ្វើឡើងនៅក្នុងឱកាសសម្តេចតេជោអនុញ្ញាតឲ្យលោក PARK Heung -Kyeog ចូលជួបសំដែងការគួរសម និងជម្រាបលានាល្ងាចថ្ងៃទី ១៩ ខែធ្នូ ២០២២ នៅវិមានសន្តិភាពទីស្ដីការនាយករដ្ឋមន្ត្រី ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោហ៊ុនសែនបានមានប្រសាសន៍ឲ្យដឹងថា៖នៅក្នុងជំនួបនោះលោក PARK Heung Kyeog បានអបអរសាទរជូនចំ ពោះសម្ដេចតេជោនិងរាជរដ្ឋាភិការបានកម្ពុជាដែលបានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូលពាក់ព័ន្ធរួមទាំងកិច្ចប្រជុំកំពូលអាស៊ានអឺរ៉ុបបានទទួលជោគ ជ័យ ។ លោក PARKបានថ្លៃនៅអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចតេជោហ៊ុនសែននិងមន្ត្រីរាជរដ្ឋាភិបាលក៏ដូចជាប្រជាជនកម្ពុជា ដែលបានផ្ដល់នូវកិច្ចសហ ប្រតិបត្តិការល្អធ្វើឱ្យបេសកកម្មការទូតរបស់លោកនៅក្នុងព្រះរាជាណាចក្រកម្ពុជាទទួលបានជោគជ័យ ដែលធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពល្អប្រសើរ និង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបានកាន់តែរីកចម្រើនឡើងថែមទៀតជាពិសេសតាមរយៈនៃការរៀបចំដំណើរទស្សនកិច្ចរបស់សម្ដេចតេជោហ៊ុនសែនទៅ កាន់សាធារណរដ្ឋកូរ៉េនិងការរៀបចំដំណើរទស្សនកិច្ចរបស់លោកប្រធានា ធិបតីកូរ៉េមកកាន់ប្រទេសកម្ពុជា ។ ការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា កូរ៉េ,កិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នានិងជាពិសេសគឺការផ្តល់នូវហិរញ្ញប្បទានសម្បទានសម្រាប់ការសាងសង់ស្ពានមិត្តភាពកម្ពុជាកូរ៉េឆ្លងកាត់រាជធានីភ្នំពេញទៅជ្រោយចង្វារនិងពីជ្រោយចង្វារទៅអរិយក្សត្រ ។ ឆ្លៀតឱកាសនោះដែរលោក PARK Heung Kyeog ក៏បានស្នើសុំការគាំទ្រពីសម្ដេចតេជោ ហ៊ុន សែន លើការវិនិយោគកែ ច្នៃសំរាមទៅជាថាមពលរបស់ក្រុមហ៊ុនកូរ៉េ ។

ជាការឆ្លើយតាមសម្ដេចតេជោបានថ្លែងអំណរគុណចំពោះលោកឯកអគ្គរដ្ឋទូតនិងរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េដែលបានគាំទ្រភាពជាប្រធានអាស៊ានរបស់កម្ពុជាហើយ បានសម្ដែងនូវការរីករាយជាមួយនឹងសមិទ្ធផលធំៗដែលកម្ពុជាទទួលបានពីសាធារណរដ្ឋកូរ៉េដែលកើតចេញពីទំនាក់ទំនងល្អ កិច្ចសហប្រតិ បត្តិការល្អរវាងប្រទេសទាំងពីរ។ សម្តេចតេជោ ហ៊ុន សែន បន្តថាស្ពានមិត្តភាពកម្ពុជាកូរ៉េគឺជាសារបញ្ជាក់អំពីទំនាក់ទំនងដ៏ល្អរវាងប្រទេសកូរ៉េនិងកម្ពុជា  ។ ចំពោះករណីគម្រោងកែច្នៃសំរាមរបស់ក្រុម ហ៊ុន ECOCAM របស់កូរ៉េខាងត្បូងកូរ៉េសម្ដេចតេជោបានសម្ដែងនូវការគាំទ្រនឹងបានឲ្យលោក សុខចិន្ដា សោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាធ្វើការជា មួយលោក ស៊ុយ សែម រដ្ឋ មន្ត្រី ក្រសួងរ៉ែនិងថាមពល និងសាលារាជធានីភ្នំពេញពិនិត្យទៅ លើសំណើសុំធ្វើការវិនិយោគនេះ ៕