ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយជ័យ បានដឹកនាំ លោក លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការរង និងនាយការិយាល័យ ចូលរួមប្រជុំពីចម្ងាយ ដោយធ្វើឡើងតាមប្រព័ន្ធ Zoom Meeting នៅសាលប្រជុំនៃ ស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ នេះ ដើម្បីត្រួតពិនិត្យការងារ ប្រឆាំងការសម្អាតប្រាក់ លើការងារត្រៀម សម្រាប់ការចុះត្រួតពិនិត្យ ដល់ទីកន្លែង (on-site visit) របស់ក្រុម CRG-JG នៅខែមករា ឆ្នាំ២០២៣។

លោកឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អនុប្រធានក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងជាប្រធានក្រុមប្រតិបត្តិការផ្ទាល់ លើការងារត្រៀម សម្រាប់ការចុះត្រួតពិនិត្យ ដល់ទីកន្លែង បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំនេះ ។ ក្នុងនោះ ក៏មានការ អញ្ជើញចូលរួមពី លោក លោកស្រី ប្រធាន អនុប្រធាន នាយកដ្ឋានពាក់ព័ន្ធ លោកស្នងការ ទាំង២៥ រាជធានី/ខេត្ត ផងដែរ៕ V / N