ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ បានចូលមកដល់ហើយ ដែលនេះជាពេលវេលា កម្ពុជាបើកទ្វារពហុកីឡដ្ឋានជាតិ មរតកតេជោ ប្រកួតជាមួយហ្វីលីពីន ក្នុងព្រឹត្តិការណ៍ AFF Mitsubishi Electric Cup។

ក្រុមហ្វីលីពីន បានធ្វើដំណើរមកដល់កម្ពុជា ថ្ងៃនេះហើយៗ ក្រុមទាំងពីរ (កម្ពុជា និងហ្វីលីពីន) បានហ្វឹកហាត់ នៅកន្លែងផ្សេងៗពីគ្នា សម្រាប់ការប្រកួតថ្ងៃនេះ ។
សម្រាប់ព្រឹត្តិការណ៍នេះ កម្ពុជាស្ថិតនៅពូល A ជាមួយហ្វីលីពីន ឥណ្ឌូណេស៊ី ព្រុយណេ និងក្រុមថៃ។

កម្ពុជា បន្ទាប់ពីបើកទ្វារផ្ទះ ទទួលហ្វីលីពីន នៅថ្ងៃទី២៣ ធ្នូ នឹងត្រូវចេញទៅលេង ក្រៅផ្ទះ ជាមួយឥណ្ឌូណេស៊ី ហើយថ្ងៃទី២៩ ធ្នូ កម្ពុជា នឹងបើកទ្វារផ្ទះម្ដងទៀត ដើម្បីទទួលក្រុមព្រុយណេនិងទៅលេងក្រៅផ្ទះ បញ្ចប់ពូលជាមួយក្រុមថៃ នៅថ្ងៃទី២ ខែមករា​ ឆ្នាំ២០២៣។

គ្រូបង្វឹករបស់កម្ពុជា លោក Ryu Hirose បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ម្សិលមិញថាៈ «យើងបានជ្រើសរើសកីឡាករ អាយុក្រោម២៣ឆ្នាំ មួយចំនួន តែយើងបានកោះហៅ សម្រាប់កីឡាករខ្លាំង សម្រាប់ព្រឹត្តិការណ៍នេះ»។

លោក Josep Ferre គ្រូបង្វឹករបស់ក្រុមហ្វីលីពីន បានបញ្ជាក់ដែរថាៈ​ «ខ្ញុំគិតថា គោលបំណងនៃការប្រកួតនេះ គឺផ្ដល់ឱកាសឲ្យកីឡាករ ភាគច្រើន ដែលជាអនាគត ដ៏មានសក្ដានុពល របស់ហ្វីលីពីន។

បញ្ជីឈ្មោះកីឡាករលេង ពេលនេះ ភាគច្រើន គឺផ្ដោតទៅលើឆ្នាំក្រោយ យើងមាន គម្រោង ដើម្បីអភិវឌ្ឍន៍កីឡាករ វ័យក្មេងរបស់យើង»។

ក្នុងបញ្ជីឈ្មោះជម្រើសជាតិ ឈុតធំរបស់ក្រុមទាំង ២ សុទ្ធតែមានកីឡាករ ដែលធ្លាប់ មានវត្តមាន ក្នុងស៊ីហ្គេមលើកទី៣១ នៅវៀតណាម នាពេលកន្លងមក។

សម្រាប់ក្រុមកម្ពុជា មានដូចជា កីឡាករ ហ៊ុល គឹមហ៊ុយ, វីរៈ ដារ៉ា, ចាន់ ចាវ, តាំង ប៊ុនឆៃ, សៀង ចន្ធា, លឹម ពិសុទ្ធ, និងសារ ទី។

ចំពោះក្រុមរបស់ហ្វីលីពីនវិញ មានដូចជា កីឡាករYrick Gallantes, Christian Rontini, Oliver Bias, Sandro Reyes និងកីឡាករ ដែលមានអាយុលើស ២៣ឆ្នាំ Stephan Schrock៕/V-PC