ដោយៈតារារិទ្ធ(ភ្នំពេញ)សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី ២០ ខែធ្នូនេះបានទទួលជូប លោកបណ្ឌិត យ៉ុន យ៉ុងហូ អគ្គនាយកនៃសហពន្ធ័សន្តិ ភាពសាកលនៅវិមានសន្តិភាពទីស្ដីការនាយករដ្ឋមន្ត្រី ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោហ៊ុនសែនបានមានប្រសា សន៍ថា នៅក្នុងជំនួបនោះលោកបណ្ឌិត យ៉ុន យ៉ុងហូ បានគោរពជម្រាបជូនសម្តេចតេជោ ហ៊ុន សែន អំពីដំណើរការគៀ ងគរការគាំទ្រធម្មនុញ្ញសន្តិភាពពិភពលោក និង គម្រោងសួនសន្តិភាពមេគង្គរបស់សហពន្ធ័សន្តិភាពសាកល។នាឳកាសនោះលោ ក យ៉ុន យ៉ុងហូ បានគោរពស្នើសុំអនុសាស ន៍ខ្ពង់ខ្ពស់ពីសម្ដេចតេជោពាក់ព័ន្ធនឹងករណី គៀងគរឲ្យមានការគាំទ្រចំពោះធម្មនុញសន្តិភាពពិភពលោកនិងគម្រោងសួនសន្តិ ភាពមេគង្គ។

ជាការឆ្លើយតបសម្ដេចតេជោបានថ្លែង អំណរគុណជូនចំពោះលោកបណ្ឌិត យ៉ុង យ៉ុនហូ ចំពោះការអបអរសាទរចំពោះជោ គជ័យនៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ានកិច្ចប្រជុំកំពូលពាក់ព័ន្ធនឹងកិច្ចប្រជុំអាស៊ានអឺរ៉ុបនាពេលកន្លង ទៅនេះ។

សម្ដេចតេជោបានបញ្ជាក់ថាកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំនេះមានបញ្ហាចាក់ ស្រេះគ្នាជាច្រើនតែទោះជាយ៉ាងណាក៏ដោយកម្ពុ ជាអាចដោះស្រាយបានទាំងអស់ហើយបានចេញនូវឯកសារចំនួន ១០១ ឯកសារ ដោយពុំមានការរាំងស្ទះឡើយ។

សម្ដេចតេជោក៏បានផ្ដល់អនុសាសន៌ឱ្យ លោកបណ្ឌិត យ៉ុង យ៉ុនហូ ជំរុញគៀងគរការគាំទ្រធម្មនុញ្ញសន្តិភាពពិភពលោកតាមទម្រង់ UPS +X នោះគឺតាមរយៈការគាំទ្រពីតូចទៅធំ រីឯគម្រោងសួនសន្តិភាពមេគង្គវិញសម្ដេ ចតេជោបានស្នើសុំឲ្យបន្តធ្វើការអំពាវនាវ ថែមទៀត ៕