ដោយៈ ទេពកង្រី / កំពង់ឆ្នាំង: នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង និងសហការី ក្រុមការងារ មនុស្សធម៌ និងយោធិននារីរបស់អង្គភាព ដើម្បីពង្រឹងការងារយេនឌ័រ សហការជាមួយ អាជ្ញាធរមូលដ្ឋានក្រុង ស្រុកទាំង ៤ បានអញ្ជើញនាំយកគ្រឿងសម្ភារៈហូបចុក ដែលជាអំណោយរបស់ មេបញ្ជាការកងទ័ពជើងគោក ឧបត្ថម្ភដល់អតីតយុទ្ធជន ២០ គ្រួសារ ដោយក្នុង ១គ្រួសារៗ ទទួលបានអង្ករចំនួន ៣ ការ៉ុង ស្មើនឹង ៧៥ គីឡូក្រាម . ស័ង្កសី ៣០សន្លឹក. មី ២កេះ. ទឹកត្រី ១យួរ ទឹកស៊ីអុីវ ១យួរ ត្រីខ ១យួរ មុង១ ជែលលាងដៃ ៣ដប រួមនឹងថវិកាមួយចំនួន ។

លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា បានបញ្ជាក់ឱ្យដឹងថាៈ អំណោយដែលបាននាំយកមក ចែកជូន នៅពេលនេះ ជាអំណោយដ៏ថ្លៃថ្លារបស់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និង លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ឧបត្ថម្ភដល់គ្រួសារអតីតយុទ្ធជន ដែលកំពុងជួប ការខ្វះខាត មកពីស្រុកកំពង់ត្រឡាច ស្រុកសាមគ្គីមានជ័យ ស្រុកជលគីរី និង ស្រុកទឹកផុស ៕/V/R