រដ្ឋមន្ត្រីក្រសួងសុខាភិបាល៖ ការបរិច្ចាគឈាមរបស់និស្សិត បង្ហាញពីឆន្ទៈសាមគ្គីភាព របស់យុវជនខ្មែរជំនាន់ថ្មី ដែលគប្បីបន្តអនុវត្ត ឲ្យកាន់តែច្រើន ក្នុងសង្គមខ្មែរយើង
ដោយៈ ទេព មង្គល / ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថាៈ ការបរិច្ចាគឈាមរបស់សិស្ស និស្សិត បង្ហាញពីឆន្ទៈសាមគ្គី ភាព របស់យុវជនខ្មែរជំនាន់ថ្មី ដែលគប្បីបន្តអនុវត្ត ឲ្យកាន់តែច្រើន ក្នុងសង្គមខ្មែរយើង។
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានមានប្រសាសន៍បែបនេះ នៅក្នុងកម្មវិធីបរិច្ចាគ ឈាមដ៏ធំ ចុងឆ្នាំ២០២២ ក្រោមប្រធានបទ “ចែករំលែកជីវិត គឺបរិច្ចាគឈាមទាំងអស់ គ្នា” នៅបរិវេណទី២ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២។