ដោយៈ ជា សីហៈ/ភ្នំពេញៈ រោងចក្រផលិតកេសកាតុងមួយ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជា បានអនុញ្ញាតឲ្យបង្កើតនៅក្រោមទុនវិនិយោគសរុប ៥,៤ លានដុល្លារ កាលពីថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០២២។

ក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជា បានអះអាងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន DAY SEN PACKAGE CO., LTD គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនខាងលើរួចហើយ។

ប្រភពដដែលបានអះអាងថា ទីតាំងរោងចក្រនេះ គឺស្ថិតនៅផ្លូវជាតិលេខ៥១ ភូមិស្រែអំព្រុំ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៧៨កន្លែង៕/PC