ដោយៈ ទេពកង្រី/កំពង់ឆ្នាំងៈ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ លោកអម សុភា អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការលុបបំបាត់ជំងឺគ្រុនចាញ់ខេត្ត លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់នៅខេត្តកំពង់ឆ្នាំង ត្រីមាសទី៤ ឆ្នាំ២០២២ និងមានការចូលរួមពីលោក លោកស្រីសមាជិក សមាជិកាក្រុមការងារពិសេសមកពីបណ្តាមន្ទីរអង្គភាពជុំវិញខេត្តផងដែរ ។
បន្ទាប់ពីមតិស្វាគមន៍របស់លោកប្រាក់ វ៉ុន ប្រធានមន្ទីសុខាភិបាលបានមានប្រសាសន៍ថា កិច្ចប្រជុំប្រចាំត្រីមាសទី៤នាពេលនេះ គឺជាយន្តការមួយ នៃការតាមដានត្រួតពិនិត្យក៍ដូចជាការបង្ហាញនូវលទ្ធផលនៃមន្ទីរសុខាភិបាល ក៍ដូចជាក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ខេត្តដែលសម្រេចបានកន្លងមក ។
អភិបាលរងខេត្តកំពង់ឆ្នាំងលោក អម សុភា បានមានប្រសាសន៍លើកឡើងអំពីគោលបំណងសំខាន់ៗកិច្ចប្រជុំគឺ ពិនិត្យឡើងវិញនូវការងារដែលនៅសេសសល់ដែលមិនទាន់បានអនុវត្ត ហើយមិនទាន់សម្រេចបានពីត្រីមាសកន្លងទៅ និងបង្ហាញពីវឌ្ឍនភាពនៃការអនុវត្តរបស់ក្រុមការងារបំបាត់ជំងឺគ្រុនចាញ់ និងវាយតម្លៃលទ្ធផលនៃកិច្ចសហការ ក្នុងការដោះស្រាយបញ្ហាដែលកើតមានក្នុងពេលអនុវត្តការងារលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងខេត្ត ។
អភិបាលរងខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍សូមអោយសមាជិក សមាជិកាក្រុមការងារពិសេសខេត្ត លើកឡើងអំពីបញ្ហាប្រឈម នឹងរកបញ្ហាដំណោះស្រាយដើម្បីរួមគ្នាផ្តល់យោបល់សម្រាប់យកទៅអនុវត្តបន្តឆ្នាំ២០២៣ទទូលបានជោគជ័យ ហើយអភិបាលរងខេត្តសង្ឃឹមថាកិច្ចប្រជុំថ្ងៃនេះនឹងទទួលបាននូវការផ្តល់មតិយោបល់ល្អៗថែមទៀតសម្រាប់ជាមូលដ្ធានសុខាភិបាលអនុវត្តក៍ដូចជាក្រុមការងារអនុវត្តដើម្បីឈានទៅការលុបបំបាត់ជំងឺគ្រុនចាញ់ ៕/R