ដោយៈសុផល/ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា បាន ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការត្រៀមរៀបចំខួប ១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ឆ្នាំ២០២៣ ក្រោមប្រធានបទ «ក្ដីស្រមៃនិងក្ដីសង្ឃឹម» ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ពោលក្នុងឱកាសនៃពិធី បុណ្យចូល ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

គួរជម្រាបថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ត្រូវបាន រាជរដ្ឋា ភិបាលកម្ពុជា អនុញ្ញាតឱ្យរៀបចំធ្វើឡើងជាលើកដំបូង នៅឆ្នាំ២០១៣ លើទឹកដីអង្គរនៃខេត្តសៀមរាប ដើម្បីជាការអបអរ សាទរ នៃពិធីបុណ្យចូលប្រពៃណីជាតិខ្មែរ។ ប៉ុន្ដែព្រឹត្តិការណ៍អង្គរសង្ក្រាន្ដនេះ ត្រូវអាក់ខានរៀបចំចាប់តាំង ពីឆ្នាំ២០១៨រហូតមកដល់ ពេលនេះ។

រាជរដ្ឋាភិបាលបានសម្រេចឱ្យរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឡើងវិញ នៅឆ្នាំ២០២៣ ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណី ជាតិខ្មែរ។

ការប្រារព្ធអង្គរសង្រ្កាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៣ ក្រោយពេលមានភាពធូស្រាលនៃជំងឺកូវីដ១៩ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានជំរុញឱ្យសហភាព សហព័ន្ធយុវជនកម្ពុជារៀបចំធ្វើអង្គរសង្រ្កាន្តសារជាថ្មី និង ស្របនឹងខួប១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្នុងគោល បំណង ជួបជុំយុវជន និងមហាជន នាឱកាសពិធីបុណ្យចូល ឆ្នាំ ថ្មីប្រពៃណីជាតិខ្មែរ ដែលជាមហាគ្រួសារខ្មែរតែមួយ និងធ្វើឱ្យ មានភាពរស់រវើក នៃសម្បត្តិបេតិកភណ្ឌអរូបិយខ្មែរយើង នៅលើទីតាំងបេតិកភណ្ឌរូបិយ។

បើតាមអ្វីដែលបានគ្រោងទុកនោះ ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ ២០២៣នេះ មាន៦ទីតាំងកម្សាន្ត មាន៤៤កម្មវិធី ដោយមាន ធ្វើការបង្ហាញ ពីផលិតផលរបស់ខ្មែរ ដែលមានរយៈពេល៤ថ្ងៃ ចាប់ពី ព្រឹកថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ហើយពិធីបើក ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពដ៏ ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

សូមអានខ្លឹមសារនៃសេចក្តីប្រកាសពត៌មានដូចខាងក្រោម: