​ភ្នំពេញ​៖ សាលា​អន្តរជាតិ Shrewsbury រាជធានី​ភ្នំពេញ ថ្មីៗ​នេះ​បាន​ប្រារព្ធ​ពិធី​បញ្ចុះបឋមសិលា និង​បើក​ការដ្ឋាន​សាងសង់​សាលា​របស់​ពួកគេ​នៅ Jovan City ដែល​ស្ថិតនៅ​ភាគ​ខាងជើង​នៃ​រាជធានី​ភ្នំពេញ​។ ថ្វីត្បិតតែ​ពិ​ធិ​បញ្ចុះបឋមសិលា ជា​រឿង​ធម្មតា​មួយ​ក្នុងការ​ធ្វើ​ធ្វើ​ពិធីបើកការដ្ឋាន​សម្ពោធ សណ្ឋាគារ ភោជនីយដ្ឋាន ផ្សារ​ទំនើប និង​កន្លែង​ផ្សេងៗ​ទៀត​ជាច្រើន នៅពេលដែល​សេដ្ឋកិច្ច​របស់​ទីក្រុង​ភ្នំពេញ និង​ប្រទេស​កម្ពុជា​កំពុងមាន​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​ប៉ុន្តែ​ពិធី​បញ្ចុះបឋមសិលា​និង​បើក​ការដ្ឋាន​សាងសង់​នេះ​របស់ Shrewsbury គឺជា​អ្វីដែល​ពិសេស​មួយ​។ ពាក្យ​ថា​សាលារៀន​គឺ​លើសពី​សំណង់​ដែល​មានតែ​ឥដ្ឋ និង​ថ្ម​ព្រោះថា​សាលារៀន​គឺជា​សហគមន៍​ដែលមាន​ប្រពៃណី គុណ​តម្លៃ ស្មារតី និង​វប្បធម៌​។ កត្តា​ទាំងអស់នេះ​ជា​មូលហេតុ​ក្នុងការ​ការ​ប្រារព្ធ​ពិធី​អបអរ​សម្រាប់​សាលា​ថ្មី​នេះ​។​

​នា​ព្រឹក​ព្រលឹម​ដ៏​ស្រលះ​ល្អ ក្នុង​ពិធី​បញ្ចុះ​បថ​មសិ​លា ភ្ញៀវកិត្តិយស​សំខាន់ៗ និង​អ្នក​ជីកដី បាន​ប្រមូល​ផ្តុំគ្នា​ដោយ​ក្ដី​រីករាយ​ក្នុង​ពិធី​បញ្ចុះបឋមសិលា​និង​បើក​ការដ្ឋាន​សាង​សង់សាលា​អន្តរជាតិ Shrewsbury ភ្នំពេញ​។ ឱកាស​ពិសេស​នេះ​បានបង្ហាញ​ពី​វឌ្ឍនភាព​នៃ​គម្រោង​រហូតមក​ដល់ពេលនេះ​ការវិវឌ្ឍ​ន៍​របស់​គម្រោង​មាន​ជាច្រើន​ដូចជា​ដូចជា​កិច្ចព្រមព្រៀង និង​ភាពជា​ដៃគូ​ដែល​បាន​បង្កើត​ជាមួយ Jovan Group ជាមួយ​សាលា Shrewsbury នៅ​ចក្រភព​អង់គ្លេស ជាមួយ​វិនិយោគិន និង​អ្នកដឹកនាំ​អាជីវ កម្ម រហូតដល់​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ស្ថាបត្យកម្ម​ច្នៃប្រឌិត​ឈ្មោះFUTURE ។ភាព​រំជើបរំជួល​បាន​កើតមានឡើង នៅពេលដែល​គម្រោងការ​រចនា​សម្រាប់​សាលា ​ត្រូវបាន​បើក​បង្ហាញ​។ វា​ច្បាស់​ណាស់​ថា​សាលា​ថ្មី​នេះ​នឹង​ឈាន​ឆ្ងាយ​ជាង​សាលា​ដែល​បាន​បង្កើត​រួចហើយ​នៅក្នុង​ប្រទេស ជាមួយនឹង​សម្ភារៈ​បរិក្ខារ​ដ៏​ល្អ​ទំនើបៗ​ជាច្រើន​ដូចជា​មជ្ឈមណ្ឌល​សម្ដែង​សិល្បៈ និង​ស្ទូ​ឌី​យ៉ូ​ជាច្រើន​សម្រាប់​រាំ ល្ខោន និង​មហោស្រព​ជាដើម​។ កន្លែង​បង្រៀន​ឯកទេស​សម្រាប់​វិទ្យាសាស្ត្រ ការ​រចនា និង​បច្ចេកវិទ្យា និង​ការប្រើប្រាស់​បច្ចេកវិទ្យា​កុំព្យូទ័រ​ក៏មាន​ភាព​អស្ចារ្យ​ដូចគ្នា​។ គ្រប់គ្នា​ដែលមាន​វត្ត​មាននៅ​ទីនោះ​អាច​ស្រមៃ​ថា អនាគត​នៃ​សាលា​អប់រំ និង​សហគមន៍​មួយ​នេះ​មាន​រូបរាង​និង​លក្ខខណ្ឌ​ទំនើប​បែបណា​។​

​លោក Toby Waterson នាយក​ស្ថាបនិក​នៃ​សាលា​ថ្មី​នេះ​បាន​មានប្រសាសន៍ថា “​យើង​មាន​ក្តីរំភើប​ជាខ្លាំង​ក្នុងការ​ចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់​នៅ​សាលារៀន​ថ្មី​នេះ ដែល​គ្រោង​នឹង​ប្រែក្លាយ​និង​អភិវឌ្ឍន៍​សហគមន៍​ដែន​នៅ​ជុំវិញ​។ យើង​ទន្ទឹងរង់ចាំ​ឃើញ​សាលា​ធំ​ដ៏​នេះ​បើក​ដំណើរការ​នៅ​ឆ្នាំ 2024 ដោយ​ផ្តល់ឱកាស​សិក្សា​ល្អៗ​ដល់​សិស្សានុសិស្ស​ក្នុងប្រទេស​”​។​

​សាលា​អន្តរជាតិ Shrewsbury ភ្នំពេញ​នឹង​នាំមក​នូវ​កម្រិត​ថាមពល​និង​ការប្រើប្រាស់​ជីវិត​មួយ​នៅក្នុង​សាលារៀន ដែល​មិន​ធ្លាប់មាន​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​ពីមុនមក ។ គ្រឿង​បរិក្ខារ និង​ស្ថាបត្យកម្ម​នឹងមាន​លក្ខណៈពិសេស ជាមួយនឹង​កម្មវិធីសិក្សា​យ៉ាង​ល្អ​មកពី​អង់គ្លេស បូកផ្សំ​ធនធាន​ដែលមាន​បទពិសោធន៍ និង​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​។ ការ​ស្នាក់នៅ​សាលា​នឹងត្រូវ​បានផ្ដល់​ឲ្យ ជាមួយនឹង​គ្រឿង​បរិក្ខារ​លំដាប់ថ្នាក់​ពិភពលោក ហើយ​ឥទ្ធិពល​របស់​សាលា​នឹង​ហៀរ​ចេញទៅ​កាន់​សហគមន៍ Jovan City ដែល​នៅ​ជិត​នោះ ដែល​ធ្វើអោយ​ការសិក្សា​និង​រស់នៅ កាន់​តែមាន​ភាពរស់រវើក​។ គម្រោង​សម្រាប់​ការ​ស្នាក់នៅ​សាលា​បានបង្ហាញ​អ្នកចូលរួម​នូវ​ការយល់ដឹង​យ៉ាង ច្បាស់​អំពី​អ្វី​ដែលជា​កន្លែង​រស់នៅ​ដោយមាន​សុវត្ថិភាព មាន​លក្ខណ​៖​ទំនើប និង​មាន​កន្លែង​សម្រាប់​ទំនាក់ទំនង​សង្គម​សម្រាប់​សិស្សានុសិស្ស​។ ពិតជា​គ្មាន​មន្ទិលសង្ស័យ​នោះទេ​ថា សាលា​នេះ​នឹងមិន​ត្រឹមតែ​ល្អ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​អស្ចារ្យ​ទៀតផង​។​

​វា​មិនមែនជា​រឿង​គួរឱ្យភ្ញាក់ផ្អើល​ទេ​ដែល​សាលា Shrewsbury នៅ​ចក្រភព​អង់គ្លេស​មានបំណង​ដាក់បញ្ចូល​ការ​ស្នាក់​នៅក្នុង​សាលា​ថ្មី​នេះ​នៅក្នុង​ទីក្រុង​ភ្នំពេញ​។ អស់​ជាច្រើន​សតវត្ស​មកហើយ សិស្ស​ដែល​ស្នាក់នៅ​សាលា​នៅ Shrewsbury UK បានទទួល​នូវ​ជំនាញ​ដ៏​មានតម្លៃ​ជាច្រើន​ដូចជា ភាពជា​អ្នកដឹកនាំ ឯករាជ្យភាព និង​ការ បង្កើត​ទំនាក់ទំនង​ពេញ​មួយជីវិត​។ ការ​រចនា​គំនិត​សម្រាប់​សាលា​ថ្មី​ត្រូវបាន​បំផុសគំនិត​ដោយផ្ទាល់​ដោយ ‘DNA’ នៃ​សាលា​អង់គ្លេស​ជាមួយនឹង​ការបន្ថែម​ប៉ម​នាឡិកា​នៅលើ​កំពូល​នៃ​បណ្ណាល័យ​កណ្តាល ដើម្បី​បង្ហាញ​ពី​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​ប្រទេស​អង់គ្លេស​។​

​ពហុ​កីឡដ្ឋាន Asian Games សួន​ទឹក Garden Centre និង​សួនសត្វ Safari នៅក្បែរនោះ​ដែល​ត្រូវបាន​បង្កើតឡើង​ស្រាប់​មាន​ទីតាំងនៅ​ជិត​សាលារៀន​ដោយ​ផ្តល់នូវ​ការមើលឃើញ​ពីបទ​ពិសោធន៍​ជីវិត​មួយបែប​នៅក្នុង​ផ្នែក​ថ្មី​នៃ​ទីក្រុង​ភ្នំពេញ​នេះ​។ ប៉ុន្តែ​នៅ​ចំ​កណ្តាល​បង្អស់​របស់​ស​ហគ​មន៍​នេះ​គឺមាន​សាលា​ដែល​ល្ប​ខាង​ផ្តល់​ការអប់រំ​ល្អ​បំផុត​ក្នុងប្រទេស​។ វា​គឺជា​មហិច្ឆតា​របស់​សាលា​ក្នុងការ​ធ្វើឱ្យមាន​ភាពខុស​គ្នា​យ៉ាង​វិជ្ជមាន​មិន​ត្រឹមតែ​ចំពោះ​សិស្ស​របស់ខ្លួន​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​សម្រាប់​សហគមន៍ និង​ប្រទេសជាតិ​ទាំងមូល​ផងដែរ​។ សាលា​នេះ​ត្រូវបាន​កំណត់ឱ្យ​ក្លាយជា​បេះដូង​នៃ​សហគមន៍​ថ្មី​ដែល​នឹង​កើតឡើង​ជុំវិញ​វា​។​

ព្រះអាទិត្យ​បាន​បញ្ចេញ​ពន្លឺ​យ៉ាង​ត្រចះត្រចង់ ខណៈពេលដែល​អ្នកចូលរួម​បាន​ប្រមូល​ផ្តុំគ្នា​ប្រារព្ធ​ពិធី​បញ្ចុះបឋមសិលា​និង​បើក​ការដ្ឋាន​សាងសង់​សាលា​អន្តរជាតិ Shrewsbury ភ្នំពេញ​។ វា​ជា​ថ្ងៃ​ដ៏​រំភើប​មួយ ហើយ​អ្នក​រាល់គ្នា​បាន​ទន្ទឹងរង់ចាំ​យ៉ាង​អន្ទះសា​នូវ​ការផ្លាស់ប្តូរ​ដែល​សាលា​នេះ​នឹង​នាំមក​កាន់​តំបន់​នេះ​។ យើង​ទន្ទឹងរង់ចាំ​មើល​នៅពេលដែល​សាលា​នេះ​លាតត្រដាង ហើយ​ឥទ្ធិពល​វិជ្ជមាន​ដែល​វា​នឹង​កើតមាន​ចំពោះ​សហគមន៍​។​

​សាលា​អន្តរជាតិ Shrewsbury Phnom Penh នឹង​បើក​សាខា​ធំ​របស់ខ្លួន​នៅ​ខែកញ្ញា ឆ្នាំ 2024 ដោយ​ស្វាគមន៍​ក្រុម​អប់រំ​កុមារ​តូច Early Years និង បឋមសិក្សា Primary Year (​អាយុ​ពី 2 ដល់ 11 ឆ្នាំ​)​។ បរិវេណ​សាលា​អប់រំ​កុមារ​តូច​ដែលមាន​ទីតាំងនៅ​កណ្តាល​ទីក្រុង​ភ្នំពេញ​បាន​បើក​ដំណើរការ​ហើយ​សម្រាប់​ក្មេងៗ​ដែលមាន​អាយុ​ពី 2 ទៅ 5 ឆ្នាំ​៕