Views: 74 Post navigation សហរដ្ឋអាម៉េរិកកាលពីថ្ងៃអង្គារបានសុំផ្តល់វ៉ាក់សាំងកូវីដ១៩ដល់ចិនដើម្បីទប់ស្កាត់ការផ្ទុះកូវីដខ្លាំងដោយថាការទប់ស្កាត់ការឆ្លងរាលដាលជំងឺជាផលប្រយោជន៍របស់ពិភពលោកទាំងមូល តែរដ្ឋា ភិបាលទីក្រុងប៉េកាំងទំនងជាមិនទទួលយកទេ ដោយសារតែចិនក៏វិនិយោគក្រាស់ក្រែលដែរលើការប្រយុទ្ធប្រឆាំងកូវីដ រួមទាំងនាំចេញវ៉ាក់សាំងកូវីដ១៩ផលិតនៅចិនទៅកាន់រាប់សិបប្រទេសនៅ ក្នុងពិភពលោកផង។ ប្រធានាធិបតីអ៊ុយក្រែន កាលពីថ្ងៃអង្គារបានទៅកាន់ទីក្រុងបាក់មុត ដែលជាស្នូលនៃការប្រយុទ្ធគ្នារវាងកងកម្លាំងអ៊ុយក្រែននិងរុស្ស៊ី។ការចុះទៅសមរភូមិមុខដោយមិនប្រកាសជាមុននេះ កើត ឡើងចំពេលវិមានក្រឹមឡាំងបានប្រកាសថាប្រធានាធិបតីរុស្ស៊ីលោកពូទីន ត្រូវជួបពួកមេទ័ពនៅថ្ងៃពុធដើម្បីថ្លឹងថ្លែងអំពីការវាយប្រហារទ្រង់ទ្រាយធំរបស់រុស្ស៊ីមួយលើកទៀតលើអ៊ុយក្រែននៅឆ្នាំក្រោយ។