ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិកលោក ណេត ប្រាយ (Ned Price)បាននិយាយកាលពីថ្ងៃអង្គារទី២០ធ្នូថាក្រុមតាលីបង់បានដោះលែងជនជាតិអាម៉េរិកពីរនាក់ ដែលត្រូវបានឃុំខ្លួននៅក្នុងប្រទេសអាហ្វហ្គានីស្ថាននៅក្នុងអ្វីដែលហាក់ដូចជា “កាយវិការសុច្ឆន្ទៈ”។
លោកបានប្រាប់អ្នកយកព័ត៌មានថា ការដោះលែងនេះមិនមែនជាផ្នែកនៃការដោះដូរអ្នកទោសហើយក៏គ្មានការដោះដូរប្រាក់ស្អីនោះដែរ។
មន្ត្រីរដ្ឋបាលជាន់ខ្ពស់ម្នាក់បាននិយាយថា រដ្ឋាភិបាលអាម៉េរិកបច្ចុប្បន្នកំពុងជួយអ្នកទាំងពីរ ហើយថាពួកគេនឹងបានជួបជុំគ្រួសាររបស់ពួកគេវិញក្នុងពេលឆាប់ៗនេះ។
មន្ត្រីរូបនេះមិនត្រូវបានអនុញ្ញាតឱ្យនិយាយជាសាធារណៈអំពីបញ្ហានេះទេ ហើយនិយាយក្នុងលក្ខខណ្ឌអនាមិក។
ទាំងលោកប្រាយនិងមន្ត្រីជាន់ខ្ពស់នោះមិនបានកំណត់អត្តសញ្ញាណជនជាតិអាម៉េរិកទាំងពីរនាក់នោះទេ។
សហរដ្ឋអាម៉េរិកមិនទទួលស្គាល់ជាផ្លូវការនូវក្រុមតាលីបង់ដែលកំពុងកាន់អំណាចនៅប្រទេសអាហ្វហ្គានីស្ថានទេ ដែលបានឡើងកាន់អំណាចពីរដ្ឋាភិបាលគាំទ្រដោយសហរដ្ឋអាម៉េរិកបន្ទាប់ពីកងកម្លាំងអាម៉េរិកបានដកចេញក្នុងឆ្នាំ ២០២១៕
អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិកលោក ណេត ប្រាយ