ប្រែសម្រួល : កញ្ញាដាលីស (អេស៊ាវ័ន) ៖ ម្ចាស់ជើងឯកវើលខាប់ថ្មីថ្មោង អាហ្សង់ទីន មិនគ្រាន់តែរកបានគ្រាប់បាល់សំខាន់នៅកីឡដ្ឋាន Lusail ក្នុងប្រទេសកាតាប៉ុណ្ណោះទេប៉ុន្តែក៏ធ្វើឱ្យមានតម្រូវការខ្ពស់នៅតាមហាងលក់រាយនៅសិង្ហបុរីផងដែរ។
អាវពណ៌សខៀវរបស់អាហ្សង់ទីន ដែលកីឡាករពាក់ពេលពួកគេយកឈ្នះបារាំងក្នុងលទ្ធផល ៤-២ ក្នុងការស៊ុតបាល់ពិន័យ១១ម៉ែត្រ បន្ទាប់ពីស្មើ ៣-៣ នៅវគ្គផ្តាច់ព្រ័ត្រកាលពីយប់ថ្ងៃអាទិត្យ (១៨ ធ្នូ) ត្រូវបានលក់ដាច់អស់នៅតាមហាងអនឡាញនិងហាងជាក់ស្តែងនៅសិង្ហបុរី។
អ្នកលក់បន្តមួយចំនួនកំពុងផ្តល់ជូនអាវក្នុងតម្លៃហើម រាប់ចាប់ពីពាក់កណ្តាលរាប់រយដុល្លារដល់ជិត ៥.០០០ ដុល្លារនៅតាមទីផ្សារអនឡាញដូចជា Carousell ជាដើម។
ឧទាហរណ៍ជាក់ស្តែង បញ្ជីលក់រាយនៅលើហាង Carousell ដែលបានបង្ហោះប្រហែលម៉ោង ២ ទៀបភ្លឺកាលពីថ្ងៃចន្ទទី១៩ធ្នូ បានផ្តល់ជូនឈុតមួយកំផ្លេ គឺមានអាវអាហ្សង់ទីនក្នុងទឹកដី ខោខ្លី ស្រោមជើងមួយគូ និងខោក្នុងតម្លៃ ៤.៩៨៩ ដុល្លារ។ បញ្ជីមួយទៀត ដែលបានបង្ហោះប្រហែលម៉ោង ៣ រសៀលថ្ងៃចន្ទ មានតម្លៃ ១.០០០ ដុល្លារសម្រាប់តែអាវក្នុងទឹកដីប៉ុណ្ណោះ។
ការត្រួតពិនិត្យដោយកាសែត The Straits Times បានបង្ហាញថា អាវកីឡាបាល់ទាត់ពិភពលោកកូពីរបស់អាហ្សង់ទីនលក់ក្នុងតម្លៃយ៉ាងតិច ៩៥ ដុល្លារ ខណៈអាវហ្ស៊ីនមានតម្លៃយ៉ាងហោចណាស់ ១៩០ ដុល្លារ។
លោក រីវយួន ចិន (Ruiyuan Chen)អ្នកគ្រប់គ្រង Adidas Singapore បាននិយាយថាអាវអាហ្សង់ទីនសម្រាប់ទាំងមនុស្សធំនិងកុមារបានលក់ដាច់អស់រលីងក្នុងហាងលក់ទំនិញនិងនៅលើវេបសាយរបស់ខ្លួន៕
ឈុតអាហ្សង់ទីនកំពុងត្រូវប៉ាន់ខ្លាំងនៅសិង្ហបុរី ក្រោយពួកគេគ្រងជើងឯងបាល់ទាត់ពិភពលោក