ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ក្បួនដង្ហែដើម្បីអបអរសាទរម្ចាស់ជ័យលាភីពានវើលខាប់អាហ្សង់ទីនត្រូវបានបញ្ឈប់ភ្លាមៗកាលពីថ្ងៃអង្គារទី២០ធ្នូខណៈមនុស្សរាប់លាននាក់បានធ្វើដំណើរពពាក់ពពូនលើដងផ្លូវនិងផ្លូវឆ្លងកាត់ក្នុងការប៉ុនប៉ងដ៏វឹកវរដើម្បីមើលក្រុមជាតិដែលឈ្នះការប្រកួតវគ្គផ្តាច់ព្រ័ត្រដ៏អស្ចារ្យបំផុតមិនធ្លាប់មាន។
អ្នកគាំទ្រដែលគ្រវីទង់យ៉ាងរីករាយជាច្រើននាក់បានមកចោមរោមរដ្ឋធានីរហូតដល់ថ្នាក់កីឡាករត្រូវបោះបង់ចោលរថយន្តក្រុងដែលដឹកពួកគេទៅកាន់ទីក្រុងប៊ុយណូស៊ែ (Buenos Aires) ហើយឡើងជិះឧទ្ធម្ភាគចក្ររំលងលើរដ្ឋធានី ដែលរដ្ឋាភិបាលចាត់ទុកថាជាក្បួនដង្ហែតាមអាកាស។
លោក ហ្គាព្រីឡា សឺរូទី (Gabriela Cerruti) អ្នកនាំពាក្យរបស់ប្រធានាធិបតី អាល់បឺតូ ហ្វើណង់ដេស (Alberto Fernandez) បានសរសេរនៅលើបណ្តាញសង្គមថា”ជើងឯកពិភពលោកកំពុងហោះហើរលើផ្លូវទាំងស្រុងនៅលើឧទ្ធម្ភាគចក្រព្រោះវាមិនអាចបន្តតាមដីគោកបានទេ ដោយសារតែការផ្ទុះឡើងនៃក្តីរីករាយរបស់ប្រជាជន”។
បន្ទាប់ពីហោះហើរពីលើចំណុចសំខាន់ៗនៃទីក្រុងប៊ុយណូស៊ែ ជាកន្លែងដែលអ្នកគាំទ្របានប្រមូលផ្តុំគ្នា ឧទ្ធម្ភាគចក្របានត្រឡប់ទៅទីស្នាក់ការកណ្តាលនៃសមាគមបាល់ទាត់អាហ្សង់ទីននៅក្រៅរដ្ឋធានី។
អ្នកគាំទ្រមួយចំនួនបានបន្តប្រារព្ធពិធីអបអរតាមដងផ្លូវ ខណៈអ្នកផ្សេងទៀតបានធ្វើដំណើរចេញពីទីក្រុងប៊ុយណូស៊ែ ដោយត្អូញត្អែរថាពួកគេមិនអាចគោរពដល់ក្រុមដែលបាននាំយកពានវើលខាប់ជាលើកដំបូងមកប្រទេសនេះចាប់តាំងពីឆ្នាំ ១៩៨៦៕
អ្នកគាំទ្ររាប់លាននាក់ចូលរួមអបអរការដង្ហែពានវើលខាប់របស់ក្រុមអាហ្សង់ទីននៅកណ្តាលទីក្រុងប៊ុយណូស៊ែកាលពីថ្ងៃ២០ធ្នូ