ព្រឹកថ្ងៃពុធទី២១ ខែធ្នូ នៅទីស្តីការក្រសួងទេសចរណ៍លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានដឹកនាំកិច្ចប្រជុំ តាមដានវឌ្ឍនភាពនៃការអនុវត្តផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តជំងឺកូវីដ-១៩”ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីក្រសួង មន្ទីរទេសចរណ៍រាជធានីខេត្ត និងផ្នែកឯកជន។កិច្ចប្រជុំនេះ មានការធ្វើបទបង្ហាញលើប្រធានបទសំខាន់ៗដូចខាងក្រោម៖ ១-របាយការណ៍វឌ្ឍនភាពនៃការអនុវត្តផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តជំងឺកូវីដ-១៩,២-សេចក្តីព្រាងវិធានការគោលនយោបាយអនុវត្តយុទ្ធនាការ ឆ្នាំទស្សនាទេសចរណ៍កម្ពុជាឆ្នាំ២០២៣និង៣-សេចក្តីព្រាងគោលការណ៍ណែនាំអំពីគំរូអាជីវកម្មទេសចរណ៍ឆ្នើមតាមគន្លងប្រក្រតីភាពថ្មី ហៅកាត់ថា (IBEST)៕

Dec 21, 2022

ព្រឹកថ្ងៃពុធទី២១ ខែធ្នូ នៅទីស្តីការក្រសួងទេសចរណ៍លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានដឹកនាំកិច្ចប្រជុំ តាមដានវឌ្ឍនភាពនៃការអនុវត្តផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តជំងឺកូវីដ-១៩”ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីក្រសួង មន្ទីរទេសចរណ៍រាជធានីខេត្ត និងផ្នែកឯកជន។កិច្ចប្រជុំនេះ មានការធ្វើបទបង្ហាញលើប្រធានបទសំខាន់ៗដូចខាងក្រោម៖
១-របាយការណ៍វឌ្ឍនភាពនៃការអនុវត្តផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តជំងឺកូវីដ-១៩,២-សេចក្តីព្រាងវិធានការគោលនយោបាយអនុវត្តយុទ្ធនាការ ឆ្នាំទស្សនាទេសចរណ៍កម្ពុជាឆ្នាំ២០២៣និង៣-សេចក្តីព្រាងគោលការណ៍ណែនាំអំពីគំរូអាជីវកម្មទេសចរណ៍ឆ្នើមតាមគន្លងប្រក្រតីភាពថ្មី ហៅកាត់ថា (IBEST)៕