ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ បើមិនមានអ្វីប្រែប្រួលទេ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នឹងអញ្ជើញជាអធិបតី ប្រកាសផ្លាស់ប្តូរ ស្នងការនគរបាលខេត្តកំពង់ចាម។

មន្ត្រីជាន់ខ្ពស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់រស្មីកម្ពុជា នៅព្រេឹកថ្ងៃទី២១ ខែធ្នូ នេះថាៈ លោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរងនគរបាល ខេត្តកំពង់ចាម នឹងត្រូវឡើងជា ស្នងការនគរបាលខេត្តកំពង់ចាម ជំនួសលោកឧត្ដមសេនីយ៍ទោ ឯម កុសល ដែលត្រូវដាក់ឱ្យចូលនិវត្តន៍៕/V-PC