ដោយ៖តារារិទ្ធ(ភ្នំពេញ)៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវតភ្ជាប់ រវាងស្រុកព្រៃនប់ទៅក្រុងព្រះសីហនុមានប្រវែងសរុបជាង ៤៣ គីឡូម៉ែត្រ(ផ្លូវលេខ១៤៦បេឬហៅថាវិថីសុវត្ថិភាពសម្តេចព្រះសង្ឃរាជ ទេព វង្ស) ដែលត្រូវបានស្តារនិងកែ លំអរឡើងវិញរួចរាល់ក្រោមកញ្ចប់ថវិកាជាតិប្រមាណ ៧៦លានដុល្លារ អាមេរិកនៅព្រឹកថងៃទី ២២ ខែធ្នូ ២០២២ ។ ផ្លូវនេះដើរតួនាទីយ៉ាងសំខាន់ដល់ការដឹកជញ្ជូនការ ធ្វើដំណើរ និងវិស័យទេសចរណ៍ ។

គម្រោងសាងសង់ផ្លូវលេខ១៤៦បេ នេះត្រូវបានគេប្រសិទ្ធនាមថាវិថីសុវត្ថិភាពសម្ដេច​សង្ឃរាជ ទេព វង្ស ដោយវិថីថ្មីនេះ​ស្ថិតនៅក្នុខេត្តព្រះសីហនុមានប្រវែងសរុបជាង ៤៣គីឡូម៉ែត្រចាប់ពីបំបែក​ផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រ​លេខ ១៧៨+១៦៥ ស្ថិតនៅ​ភូមិ​វាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ដល់រង្វង់​មូល​ស្ទឹងហាវស្ថិតនៅភូមិ ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ និង មួយខ្សែទៀតមានឈ្មោះផ្លូវលេខ១៤៨ ឬហៅថាតីរវិថីសម្តេចតេជោ ហ៊ុន សែន(តីរវិថីគឺវិថីស្ថិតនៅបណ្តោយតាមឆ្នេរ)បន្តពីរង្វង់មូលស្ទឹងហាវដល់ចំណុ ចប្រសព្វផ្លូវជាតិលេខ ៤ ត្រង់គីឡូម៉ែត្រលេខ ២២៥+៥៥០ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ​ដោយចាក់បេតុង​កៅស៊ូAC កម្រាស់ ៩សង់ទីម៉ែត្រប្រវែងជាង២០ គីឡូម៉ែត្រ និងចាក់បេតុងសរសៃដែក​កម្រាស់​២៦សង់​ទីម៉ែត្រ​ប្រវែងជាង ២២ គីឡូម៉ែត្រ។ នេះបើតាម​ការអះអាង​របស់​ក្រសួង​សាធារណៈការ និងដឹកជញ្ជូន។

ផ្លូវទាំងពីរខ្សែនេះត្រូវបានស្ថាបនាឡើងវិញទៅតាមលក្ខណៈបច្ចេកទេសនិងបែងចែកជាពីរប្រភេទគឺ៖ ១).កំណាត់ផ្លូវប្រវែងជិត ២១គីឡូម៉ែត្រត្រូវបានស្ថាបនាដោយក្រា លបេតុងកៅស៊ូACកម្រាស់៩សង់ទីម៉ែត្រ មានទទឹងតួផ្លូវ ១១ម៉ែត្រ និង ២). កំណាត់ផ្លូវប្រវែងជាង ២២គីឡូម៉ែត្រ ត្រូវបានស្ថាបនាដោយក្រាលបេតុងសរសៃដែកកម្រាស់ ២៦សង់ទីម៉ែត្រទទឹងតួផ្លូវ ១១ម៉ែត្រ រួមទាំងការសាងសង់សំណង់សិល្បការ្យផ្សេងៗ រួមមានដូចជា សាងសង់ស្ពានថ្មី ០១កន្លែង និងពង្រីកស្ពានចាស់ ១៧កន្លែងនិងដាក់ លូគ្រប់ប្រភេទចំនួន ១៦១កន្លែង។

គម្រោងស្ថាបនាផ្លូវទាំងពីរខ្សែនេះបានបើកការដ្ឋានសាងសង់កាលពីអំឡុងខែមេសាឆ្នាំ២០២០និងបញ្ចប់ជាស្ថាពរនៅអំឡុងខែសីហា ឆ្នាំ២០២២ប្រើប្រាស់រយៈពេលសាង សង់ចំនួន ២៨ខែសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន (CRBC)និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមការងារបច្ចេកទេសនៃក្រសួងសាធារណការ និង ដឹកជញ្ជូន។ ការស្ថាបនាផ្លូវទាំងពីរខ្សែនេះ បានចំណាយថវិកាសាងសង់ជាង ៧៦លានដុល្លារអាមេរិកជាប្រភពថវិកាសន្សំរបស់រាជរដ្ឋាភិបាល។

ផ្លូវទាំងពីរខ្សែនេះគឺជាខ្សែផ្លូវវាងក្រុងតភ្ជាប់គ្នាដ៏មានសក្តានុពលដោយតភ្ជាប់ពីទីប្រជុំជនទៅជាយក្រុងទៅកាន់តំបន់ទេសចរណ៍និងឆ្នេរធម្មជាតិព្រមទាំងតភ្ជាប់ជា មួយផ្លូវជាតិលេខ៤ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនិងផ្លូវទាំង៣៧ខ្សែនៅក្រុងព្រះសីហនុខេត្តព្រះសីហនុផងដែរ។ ផ្លូវទាំងពីរខ្សែនេះបាននិងកំពុងជំរុញកំណើនការដឹកជញ្ជូនទំនិញគ្រប់ប្រភេទឆ្ពោះទៅតំបន់ឧស្សាហកម្មរោងចក្រ តំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្ទឹងហាវ និងកំពង់ ផែស្វយ័តក្រុងព្រះសីហនុដោយពុំចាំបាច់ឆ្លង កាត់ទីប្រជុំជនដែលអាចកាត់បន្ថយការកកស្ទះនៅក្នុងទីក្រុងបានមួយកម្រិតបន្ថែមទៀត។ ជារួម ផ្លូវទាំងពីរខ្សែនេះ នឹងចូលរួមចំណែកក្នុងការលើកកម្ពស់ការតភ្ជាប់ នៅក្នុងខេត្តព្រះសីហនុ ឱ្យកាន់តែមានភាពប្រទាក់ក្រឡាគ្នា និងកាន់តែងាយស្រួលដល់ការ ដឹកជញ្ជូន និងការធ្វើដំណើរ សំដៅជំរុញឱ្យមានកំណើនសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍នៅក្នុងខេត្តភាគនិរតីនេះ ៕