​បង្ក្រាប​ករណី​ហឹ​ង្សា​រ​ដោយ​ប្រើ​អាវុធ​នៅ​ស្រុក​ស្វាយចេក

981
ចែករម្លែក

​ដោយ​:​ប​.​ជ័យ​បន្ទាយមានជ័យ​:​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ស្វាយចេក​បាន​បង្ក្រាប​ករ​ណី ហឹ​ង្សា​ដោយ​ចេតនា​(​មានប្រើ​ប្រាស់​អាវុធ​)​និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​នៅ​ចំណុច​តូប​លក់​បង្អែម​ខាងមុខ​បរិវេណ​វិទ្យាល័យ​ស្វាយចេក ស្ថិតក្នុង​ភូមិ​ស្ទឹង ឃុំ​រលួស ស្រុក​ស្វាយចេក​កាលពី​យប់​ថ្ងៃទី ៥​ខែកក្កដា ឆ្នាំ​២០១៨ ។​

​លោក​វរសេនីយ៍ទោ ជ័យ សុ​កា បានឱ្យដឹងថា​ជនរងគ្រោះ ឈ្មោះ ហាប់ សុឃឿន ភេទ ប្រុស អាយុ ២៥​ឆ្នាំ ,-​ឈ្មោះ​ស៊ុន​សាឡា​ត់ ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ​អ្នក​ទាំងពីរ​រស់នៅ​ភូមិ​ខ្វាវ​ខាងកើត ឃុំ​រលួស ស្រុក​ស្វាយចេក និង​ឈ្មោះ​សយ​ស៊ីម ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ រស់នៅ​ភូមិ​ឃី​ឡឹ​ក ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូរី​។​

​លោក​បន្តថា​:​ដោយ​ទទួលបាន​ការសម្របសម្រួល​ពី​លោក​មាស​ច័ន្ទ​ពិសិដ្ឋ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​និង​បញ្ជា​ពី​លោក​មេបញ្ជាការ​កង​រាជ​អាវុធ​ខេត្ត​នោះ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ករណី​ខាងលើ​ដែល​បង្កឡើង​ដោយ​ជនសង្ស័យ​មាន​គ្នា​ចំនួន​៥​នាក់​និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០១​នាក់ -​ឈ្មោះ ឃាន វ៉ាន់​ឆៃ ភេទ ប្រុស អាយុ ២២​ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន​រស់នៅ​ភូមិ​ស្លែង​ថ្មី ឃុំ​រលួស ស្រុក​ស្វាយចេក ដើម្បី​យក​សាកសួរ​អំពី​អង្គហេតុ​ខាងលើ ។​

​ចំណែក​ជនសង្ស័យ​ដ៏ទៃទៀត​កម្លាំង​កងរាជអាវុធហត្ថ​កំពុង​បន្ត​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់ ។​ក្រោយពី​ធ្វើការ​ឃាត់ខ្លួន និង​សាកសួរ​ចម្លើយ​រួចមក លោក​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ ទៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។​
​លោក​វរសេនីយ៍ឯក​ម៉ែន​ភិរម្យ​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ទទួល​ការងារ​យុត្តិធម៌ បាន​ចាត់តាំង​មន្ត្រី​ជំនាញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។​

លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ បាន​បញ្ជាក់ថា ៖ ក្រោយពី​ការសាកសួរ​ចម្លើយ ជនសង្ស័យ​បាន​សារភាពថា ៖ នៅ​ថ្ងៃកើតហេតុ វេលា​ម៉ោង​ប្រមាណ ១៩ និង ០០​នាទី ខ្លួន និង​បក្សពួក មាន​គ្នា​ប្រមាណ ០៥​នាក់ បាននាំគ្នា​ទៅ​ផឹកស៊ី​នៅ​តូប​លក់​ចាប់ហួយ​មួយកន្លែង​ស្ថិត​នៅមុខ​វិទ្យាល័យ​ស្វាយចេក ។

ក្នុងពេលនោះ​ក្រុម​ជនរងគ្រោះ​ក៏​ផឹកស៊ី​នៅក្នុង​តូប​នោះ​ផងដែរ​។​លុះ​ផឹកស៊ី​រហូតដល់​ម៉ោង​ប្រមាណ ៩ និង​១៥​នាទី​ក្រុម​ជនរងគ្រោះ​ក៏បាន​គិតលុយ​ចេញ​មុនពេល​ក្រុម​ជនរងគ្រោះ​កំពុង​ឡើង​ម៉ូតូ​បម្រុង​ជិះ​ចេញទៅបក្សពួក​ខ្លួន​ម្នា​ក់បាន​ងើប​ដើរទៅ​បត់ជើងតូច​ស្របពេល​ជាមួយគ្នា​ដែរ។

មួយសន្ទុះ​ក៏​ឮ​សម្លេង​ឈ្លោះប្រកែក និង​ប្រតាយប្រតប់​គ្នា ក្រុម​ខ្លួន​ទាំង ៤​នាក់ក៏បាន​រត់​សំដៅទៅ​កន្លែងកើតហេតុ ដោយ​អ្នកខ្លះ​មាន​ដំបង និង​កាំបិត​នៅ​នឹង​ដៃ ហើយក៏​បាន​វាយ​ប្រតាយប្រតប់​ជាមួយ​ក្រុម​ជនរងគ្រោះ​មួយ​ប្រាវ ។

ករណីនេះ បណ្តាលអោយ​ជនរងគ្រោះ​ទាំង​៣​នាក់​ខាងលើ​រងរបួស​យ៉ាងធ្ងន់ធ្ងរ​កម្លាំង​សមត្ថកិច្ច​បាន​បញ្ជូន​ជនរងគ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ភ្លាមៗ​ផងដែរ ៕S/

​បង្ក្រាប​ករណី​ហឹ​ង្សា​រ​ដោយ​ប្រើ​អាវុធ​នៅ​ស្រុក​ស្វាយចេក

ទីតាំងផ្សាយពាណិជ្ជកម្ម