​ប្រធាន​គណបក្ស​cpp​ខេត្តក្រចេះ​ជួប​សំណេះសំណាល​សមាជិក​ក្នុងស្រុក​ព្រែក​ប្រសព្វ​

955
ចែករម្លែក

​ដោយៈ​សេង​ឃួន​/​ក្រចេះ​៖​លោក​សរ ចំរុង ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តក្រចេះ អ​ញ្ចើ​ញ​ជួប​សំណេះសំណាល់​ជាមួយ​សមាជិក​សមាជិកា​រម​ហា​គ្រួសារ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​ព្រែក​ប្រសព្វ​សរុប​ចំនួន​ជាង​២.០០០​នាក់​កាលពី​ព្រឹក​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០១៨ ដើម្បី​ប្រារព្ធ​មិ​ទ្ទិញ​បើក​យុទ្ធនាការ​និង​ដង្ហែរ​ក្បួន​ឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ តាម​ឃុំ​មកកាន់​គណបក្ស​ស្រុក​។​

​យុទ្ធនា​ការឃោសនា​នេះ គឺ​ប្រព្រឹត្តទៅ​មាន​រយៈពេល​២០​ថ្ងៃ ចាប់ពី​ថ្ងៃទី​៧ ដល់ ២៧ កក្កដា ឆ្នាំ​២០១៨ និង​ធ្វើ​អង្គ​មិ​ទ្ទិញ​បិទ​យុទ្ធនាកា​និង​ដង្ហែរ​ក្បួន​ឃោសនាបោះឆ្នោត​នៅ​ព្រឹក​ថ្ងៃទី​២៧​កក្កដា​។​បន្ទាប់ពី​បាន​ស្តាប់​នូវ​ខ្លឹមសារ​ទាំងស្រុង​របស់​ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន លោក សរ ចំរុង​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តក្រចេះ បាន​អំពាវនាវ​ដល់​សមាជិក​សមាជិកា​បក្ស និង​ប្រជាពលរដ្ឋ​ឲ្យ​ទៅ​ចូលរួម​បោះឆ្នោត​បាន​គ្រប់គ្នា និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា គឺ​បោះឆ្នោត​ជូន​ខ្លួនឯង​៕S/

​ប្រធាន​គណបក្ស​cpp​ខេត្តក្រចេះ​ជួប​សំណេះសំណាល​សមាជិក​ក្នុងស្រុក​ព្រែក​ប្រសព្វ​


ទីតាំងផ្សាយពាណិជ្ជកម្ម