ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ រុស្សីបានអះអាងជ័យជម្នះក្នុងវើលខាប់ ជាមួយនឹងការលើកឡើងគួរឱ្យអស់សំណើចថាអាហ្សង់ទីនឈ្នះដោយសារតែប្រទេសរបស់ពួកគេបានប្រើប្រាស់វ៉ាក់សាំងកូវីដ Sputnik V។
អាហ្សង់ទីនគឺជាប្រទេសទីមួយដែលប្រើប្រាស់វ៉ាក់សាំងកូវីដ Sputnik V របស់រុស្ស៊ីយ៉ាងទូលំទូលាយ។ប៉ុន្តែក្រោយមក អាហ្សង់ទីនបានងាកទៅរកវ៉ាក់សាំង Moderna និង AstraZeneca នៅពេលដែលរុស្ស៊ីមិនអាចផ្តល់ដូសគ្រប់គ្រាន់សម្រាប់ការចាក់លើកទីពីរ ខណៈប្រទេសនេះប្រណាំងប្រជែងនឹងពេលវេលាដើម្បីបញ្ឈប់ការរីករាលដាលនៃមេរោគបំប្លែងដែលតាក្នុងឆ្នាំ ២០២១។
មូលនិធិទ្រព្យសម្បត្តិអធិបតេយ្យរបស់រុស្ស៊ី ដែលផ្តល់ហិរញ្ញប្បទានដល់វ៉ាក់សាំងនេះ បាននិយាយថា “ភាគច្រើននៃវ៉ាក់សាំង Sputnik V ដែលត្រូវបាននាំចេញ គឺបញ្ជូនទៅអាហ្សង់ទីន”។
“សូម្បីតែប្រធានាធិបតីអាហ្សង់ទីនក៏បានចាក់វ៉ាក់សាំង Sputnik V ដែរ។ថ្ងៃនេះក្រុមជម្រើសជាតិអាហ្សង់ទីនបានយកឈ្នះបារាំងដោយការស៊ុតបាល់ប៉េណាល់ទីហើយបានក្លាយជាជើងឯកពិភពលោក។ ចៃដន្យ? យើងមិនគិតដូច្នេះទេ”។
រឿងនេះកើតឡើងបន្ទាប់ពីសកម្មជនប្រឆាំងវិមានក្រឹមឡាំង “Pussy Riot” ត្រូវបានរារាំងមិនឱ្យលុកលុយទីលាននៅឯការប្រកួតវើលខាប់វគ្គផ្តាច់ព្រ័ត្រជាការតវ៉ាប្រឆាំងនឹងសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។
រុស្ស៊ីធ្វើជាម្ចាស់ផ្ទះវើលខាប់ចុងក្រោយក្នុងឆ្នាំ ២០១៨ ប៉ុន្តែមិនត្រូវបានអនុញ្ញាតឱ្យចូលរួមនៅក្នុងប្រទេសកាតានោះទេ បន្ទាប់ពីមានការហាមឃាត់ពី FIFA កាលពីខែកុម្ភៈ បន្ទាប់ពីការលុកលុយប្រទេសអ៊ុយក្រែន។
រុស្ស៊ីបានជាប់លេងវគ្គ Play-off ក្រោយចប់នៅលេខ២ក្នុងពូល H ក្នុងវគ្គជម្រុះវើលខាប់ប្រចាំទ្វីបអឺរ៉ុប៕
អាហ្សង់ទីនឈ្នះពានវើលខាប់ក្រោយឈ្នះបារាំង