ដោយៈសុផល/ភ្នំពេញ៖ នាព្រឹកថ្ងៃពុធថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ នៅទីស្តីការក្រសួងទេសចរណ៍ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានដឹកនាំកិច្ចប្រជុំ“តាមដានវឌ្ឍនភាព នៃការអនុវត្តផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តជំងឺកូវីដ-១៩” ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីក្រសួង មន្ទីរទេសចរណ៍រាជធានីខេត្ត និងផ្នែកឯកជន សរុបប្រមាណ ៧០នាក់។