ដោយៈ សៅវ៉ាន់ឌី / ព្រះវិហារៈ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ លោក យុង គឹមហ៊ាន នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ និងក្រុមការងារ បានទទួលទេយ្យ ទាន ពីព្រះចៅអធិការវត្តឧត្តមមុនី ស្ថិតនៅភូមិអភិវឌ្ឍន៍ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
មានសង្ឃដីកា នាឱកាសនោះ ព្រះតេជគុណ គិន គ្រឹស្នា ព្រះចៅអធិការ មានការគាំទ្រ និងមានទឹកព្រះទ័យរីករាយ ចូលរួមចំណែកជាមួយសកម្មភាពមនុស្សធម៌របស់កាកបាទ ក្រហមកម្ពុជា ក្នុងការជួយសង្គ្រោះ ក៏ដូចជា ជួយសម្រាលទុក្ខលំបាករបស់ញោមញាតិទីទ័លក្រ នៅគ្រប់ទីកន្លែង ។
ក្នុងឱកាសនោះដែរ លោកនាយកសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បានថ្លែងអំណរព្រះគុណ ចំពោះព្រះទ័យដ៏សប្បុរសធម៌ របស់ព្រះចៅអធិការ និងសហការី ក្នុងការយកព្រះទ័យទុកដាក់ ប្រទាននូវទេយ្យ្យទាន សបញ្ជាក់ពីព្រះទ័យ ដ៏មនុស្សធម៌ ចំពោះបងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ។
ក្នុងកាយវិកាដ៏មនុស្សធម៌នេះ គឺជាការចូលរួមរបស់ព្រះសង្ឃ ក្នុងវិស័យអាណាចក្រ ជាមួយសកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ។
ទេយ្យទានទាំងនេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ នឹងយកទៅប្រើប្រាស់ ឲ្យចំគោលដៅមនុស្សធម៌ នៅពេលដែលប្រជាពលរដ្ឋយើង ទទួលរងនូវគ្រោះមហន្ត រាយផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយ ណាមួយឡើយ ស្របតាមគោលការណ៍គ្រឹះទាំង ៧ ប្រការ របស់ចលនាកាកបាទ ក្រហម អឌ្ឍចន្ទក្រហម ។
ទេយ្យទានដែលសាខាបានទទួល រួមមាន៖ អង្ករ ៧៥គីឡូក្រាម ទឹកសុទ្ធ ៥១យួរ បន្លុង១១ ថវិកាចំនួន ២០០.០០០ រៀល៕/V.mara