ដោយៈ មុនី្នរ័ត្ន/ភ្នំពេញៈសមត្ថកិច្ចបានបិទបញ្ចប់ការស្រាវជ្រាវករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំដែលមានទម្ងន់ប្រមាណជាមួយតោន នៅខេត្តព្រះសីហនុ ដោយឃាត់ខ្លួនក្រុមឧក្រិដ្ឋជនចំនួន ១០នាក់ និងបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២នេះ

ការបង្ក្រាបករណីខាងលើនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២នៅចំណុចឃ្លាំងជួលមួយកន្លែង ស្ថិតនៅក្រុម៩ ភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហន។

យោងតាមរបាយការណ៍បានអោយដឹងថា ឧក្រិដ្ឋជនទាំង ១០នាក់ ក្នុងនោះមានជនជាតិចិនចំនួន ៦នាក់, តៃវ៉ាន់ម្នាក់ និងខ្មែរ៣នាក់ រួមមាន៖

*ទី១៖ ឈ្មោះ ជូ ជីនប៊ិន (ZHOU JING BIN )អាយុ៤៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសណ្ឋាគារ ហានហៃ ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្ដព្រះសីហនុ
*ទី២៖ ឈ្មោះ កៃ ជៀន ហ្វុង ( CAI JIAN FONG) អាយុ២៩ឆ្នាំ កាន់លិខិតឆ្លងដែនលេខ 353141470 ស្នាក់នៅមិនពិតប្រាកដ
*ទី៣៖ ឈ្មោះ យី លីជី (YE LICHI) អាយុ៣៣ឆ្នាំ ស្នាក់នៅក្រុងប៉ោយប៉ែត
*ទី៤៖ ឈ្មោះ វ៉ាង ជៀន ( WANG JIAN )អាយុ៣៦ឆ្នាំ មុខរបរកសិករ ស្នាក់នៅអគារខុនដូ ស្ថិតក្នុងភូមិ២ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ
*ទី៥៖ ឈ្មោះ ព្រឹម រាជ អាយុ៣១ឆ្នាំ មុខរបររត់តាក់ស៊ី ស្នាក់នៅមិនពិតប្រាកដ
*ទី៦៖ ឈ្មោះ ចាន់ រតនា អាយុ៣០ឆ្នាំ ស្នាក់នៅក្រុងបាវិត
*ទី៧៖ ឈ្មោះ លី ប៉េង ហ្វី (LI PENG FEI )អាយុ២៤ឆ្នាំ លិខិតឆ្លងដែនលេខEE26558 74 ស្នាក់នៅក្រុងបាវិត
*ទី៨៖ ឈ្មោះ លីវ យ៉ាង ( LIU YANG) អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅអគារខុនដូ ស្ថិតក្នុងភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ
*ទី៩៖ ឈ្មោះ ចាវ ប៊ិង ហ្វី (ZHAO BING FEI) អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅអគារខុនដូ ស្ថិតក្នុងភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ
*ទី១០៖ ឈ្មោះ ពោធិ បញ្ញា ហៅ ចៅ អាយុ៣១ឆ្នាំ មានទីលំនៅមុខក្លឹប LVចាស់ ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

ដោយឡែក សម្រាប់វត្ថុតាងដែលដកហូតបាន រួមមាន៖
* សារធាតុញៀន (កេតាមីន) ទម្ងន់សរុប១,១៣៣គីឡូ ៧៨៩,១១ក្រាម
* តម្រុយសារធាតុញៀន (MDMA) ទម្ងន់សរុប ២គីឡូ ៥៩៧.៨ក្រាម)
* សារធាតុគីមី សរុបទម្ងន់១០គីឡូ ៣៥៨ក្រាម
* សារធាតុគីមីផ្សំ ទម្ងន់ ៥០០ក្រាម
* សារធាតុគីមី ទម្ងន់ ៤២០ក្រាម
* សារធាតុគីមីមិនច្បាស់ ទម្ងន់ ៤៤៨ក្រាម
* ម្សៅក្រាមសថ្លា ទម្ងន់ ៧,២៤ក្រាម (មេតាហ្វេតាមីន)
* ម្សៅគ្រាប់ពណ៌ទឹកក្រូច (WY) ទម្ងន់ ៣,៤៨ក្រាម (មេតំហ្វេតាមីន)
* ម្សៅពណ៌ស្វាយ (MDMA) ទម្ងន់ ៣៨១,២៨ក្រាម
* ម៉ូតូ ចំនួន២គ្រឿង
* រថយន្ត ចំនួន០៨គ្រឿង ម៉ាក FORD ពណ៌ស ពាក់ផ្លាកលេខ 2BF-7484, TUNDRA ពាក់ផ្លាកលេខភ្នំពេញ 2BJ-8429, TUNDRA ពណ៌ទឹកមាស ពាក់ផ្លាកលេខភ្នំពេញ 2BR-8706, TUNDRA ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2AQ-1313, TUNDRA ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BP-7818, ម៉ាក LEXUS RX300 ពណ៌ស ពាក់ផ្លាកលេខកំពង់ធំ 2A-4216, ម៉ាក LEXUS CT200H ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BL-1872 និងម៉ាក HIGHLANDER ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2AK-9067។ N