​ភ្នំពេញ​៖​យុទ្ធនាការ «​បុគ្គល​ល្អ​ឯក​» របស់​ស្រា​បៀរ ABC ដែល​ទន្ទឹងរង់ចាំ​យូរ​មកហើយ​នោះ បាន​កៀក​មកដល់​ទីបញ្ចប់​ហើយ​បន្ទាប់ពី​ការអបអរ​ស្នាដៃ​ល្អ​ឯក​នានា​របស់​បុគ្គល​ល្អ​ឯក​នៅ​កម្ពុជា​ចំនួន​១០​រូប មកពី​វិស័យ​៥ ផ្សេងៗ​គ្នា​។ បន្ទាប់ពី​ការពិភាក្សា​ជាច្រើន​ដោយ​គណៈមេប្រយោគ​ទាំង ៥​រូប រួចមក យុទ្ធនា​ការដែល​ដំណើរការ​ដោយ ក្រុមហ៊ុនស្រា​បៀរ​ដ៏​ល្បី​របស់​កម្ពុជា បាន​រកឃើញ​បេក្ខភាព “​បុគ្គល​ល្អ​ឯក​” ជា​ចុងភៅ​ដ៏​ល្បីល្បាញ​ទទួលស្គាល់​ជា​អន្ដរជាតិ​គឺ កំពូល​ចុងភៅ លោក លូ ម៉េង​។

លោក លូ ម៉េង ​នឹង​ទទួលបាន​ថវិកា​ចំនួន ២​ម៉ឺន​ដុល្លារ ជា​និមិត្តសញ្ញា សម្រាប់​ការរួមចំណែក​ដ៏​ល្អ​ឯក​របស់គាត់ ចំពោះ​សង្គម​កម្ពុជា​។​លោក លូ ម៉េង​ដែលជា​ចុងភៅ​ល្បីឈ្មោះ​បាន​មានប្រសាសន៍ថា​៖ «​រូបខ្ញុំ​មាន​ក្តី​សោមនស្ស​ជាខ្លាំង ដែលមាន​ឱកាស ចូលរួម​ក្នុង​យុទ្ធនាការ «​បុគ្គល​ល្អ​ឯក​» របស់​ស្រា​បៀរ ABC អម​ជាមួយនឹង​បុគ្គល​ឆ្នើម ៩​រូប​ផ្សេង ទៀត​។ ដោយ​បានឮ​នូវ​រឿងរ៉ាវ​របស់​បុគ្គល​ល្អ​ឯក​ឯទៀតៗ​របស់​កម្ពុជា​រួចហើយ ធ្វើឱ្យ​ខ្ញុំ​ក្តុកក្តួល ដោយសារ​ពួកគាត់​សុទ្ធតែ​បាន​តស៊ូ​នឹង​ភាពលំបាក និង​ជម្នះ​បញ្ហា​ប្រឈម​នានា ដោយ​ការតាំង​ចិត្ត​ឈាន​មកដល់​ជំហរ​ដូច​សព្វថ្ងៃ​។ ពួកគាត់​ពិតជា​បំផុសទឹកចិត្ត​ដល់​រូបខ្ញុំ​ខ្លាំង​មែន ហើយ​ខ្ញុំ​ប្រាកដថា​ពួកគេ​នឹង​ជំរុញ​ទឹកចិត្ត​ដល់​យុវជន​កម្ពុជា​ជាច្រើន ឲ្យ​បន្ត​ក្តី​សុ​បិ​ន្ដ​របស់ខ្លួន និង​ជំនះ​នូវ​រាល់​ឧបសគ្គ ដើម្បី​សហការគ្នា​បង្កើត​ប្រទេស​កម្ពុ​ជាមួយ​ឱ្យ​កាន់តែ​ប្រសើរ​ជាមួយគ្នា​។​»

​លោក Loic de Laubriere នាយក​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន​ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា បាន​មានប្រសាសន៍ថា​៖ «​ក្រុមហ៊ុនស្រា​បៀរ ABC តែងតែ​ឈរ​សម្រាប់​ការ​នាំមុខគេ និង​សម្រាប់​ការអបអរសាទរ​ដល់​បុគ្គល ដែលមាន​ភាពក្លាហាន និង​រឹងមាំ ដូចជា​និមិត្តសញ្ញា ABC Lion របស់​យើង​។​ក្នុងនាម​ជា​ម៉ាក​យីហោ​ដែល​ចាក់ឫស​យ៉ាងជ្រៅ​នៅក្នុង​ប្រទេស​កម្ពុជាក្រុមហ៊ុនស្រា​បៀរABCមានការ​ពេញចិត្ត​ជាខ្លាំង​ក្នុងការ​ផ្តល់​ការលើកទឹកចិត្តដល់​យុវជន​កម្ពុជា​ជំនាន់​ថ្មីដើម្បី​កំណត់​ភាពជោគជ័យ​របស់ខ្លួន​តាម​លក្ខខណ្ឌ ក៏ដូចជា​អ្វីដែល​ពួកគេ​ចង់​ធ្វើ និង​មាន​ភាពល្អ​ឯក​នៅក្នុង​អ្វី​គ្រប់យ៉ាង​ដែល​ពួកគេ​ធ្វើ​។ វា​ពិតជា​មិនគួរ​ឱ្យ​ជឿ​ក្នុងការ​ស្វែងយល់​អំពី​រឿងរ៉ាវ​របស់​បុគ្គល​ល្អ​ឯក​កម្ពុជា និង​ការ ធ្វើដំណើរ​របស់​ពួកគេដើម្បី​ឈាន​មកដល់​ទីកន្លែង ដែល​ពួកគេ​កំពុង​ស្ថិតនៅ​ដូច​សព្វថ្ងៃនេះ ហើយ​វា​ជា​កិត្តិយស​របស់​យើង​ក្នុងការ​អបអរសាទរ​ពួកគេ​ក្នុង​រដូវ​កាល​នេះ​។​»

​ដើម្បី​អបអរ​ឱកាស​ដ៏​សំខាន់​នេះ លោក លូ ម៉េង បានបង្ហាញ​ជំនាញ​ចម្អិន​អាហារ​ដ៏​ល្អ​ឯក​របស់លោក នៅក្នុង​កម្មវិធី​រាត្រី​ដ៏​ល្អ​ឯក របស់​ក្រុមហ៊ុនស្រា​បៀរ ABC​តាមរយៈ​ការច្នៃ ឈុត​ម្ហូប​ជាច្រើន​មុខ​លាយ​ជាមួយ​ស្រា​បៀរ ABC គួរឱ្យ​ចង់​ពិសា សម្រាប់​ពិធី​លាង​សាយភោជន៍​ល្ងាច បែប​សមោសរ​។

​លោក លូ ម៉េង មានជោគ​ជតា​ជា​ចុងភៅ​ស្រាប់​។ ជីដូន​របស់លោក​បាន​ដុសខាត់​ជំនាញ​របស់គាត់​ខាង​ចម្អិន​អាហារ ថ្វាយ​រាជវង្ស នៅ​ដំណាក់​ក្រយា​របស់​ព្រះបរមរាជវាំង រីឯ​ម្តាយ​របស់លោក​ក៏មាន​ចំណង់​ចំណូលចិត្ត ចំពោះ​ការធ្វើ​ម្ហូប​ផងដែរ​។ លោក​បានចាប់ផ្តើម​ការ​ងារ​ដំបូង​នៅ​សណ្ឋាគារ Cambodiana ដ៏​ល្បីល្បាញ​មុនពេល​ពង្រីក​បទពិសោធ​ន៍​ធ្វើ​ម្ហូប​លំដាប់​ផ្កាយ​ប្រាំ​របស់លោក​ទៅកាន់​សណ្ឋាគារ Sofitel និង សម្ព័ន្ធ​ក្រុមហ៊ុន Sunway Group​។នៅ​ឆ្នាំ​២០០៥ លោក​ក៏បាន​សហ​ស្ថាបនា​ភោជនីយ ដ្ឋាន «​ម្លិះ​» ដោយមាន​គោលបំណង​បញ្ចូល​ទម្រង់​សហ​សម័យ ដល់​រូបមន្ត​ម្ហូប​ខ្មែរ​ដែលមាន​អាយុកាល​យូរ​មកហើយ​។ ភោជនីយដ្ឋាន​នេះ​បាន​វិ​វត្ត​ខ្លួន​ក្លាយជា​កន្លែង​ផ្តល់​បរិយាកាស​ទទួលទាន​អាហារ​បែប​ថ្លៃថ្នូរ​បំផុត​មួយ នៅ​កម្ពុជា​ដូច​សព្វថ្ងៃនេះ​។ មិនតែប៉ុណ្ណោះ លោក លូ ម៉េង ក៏បាន​ឆ្លា​ប់​ភ្ជាប់​រសជាតិ​អាហារ​ប្លែក​មាត់​របស់​កម្ពុជាលើ​ផែន ទី ​អន្តរជាតិ​ដែរ តាមរយៈ​ការងារ​ជាមួយ ចុងភៅ​ល្បី​ថ្នាក់​អន្តរជាតិ​គឺ​លោក Anthony Bourdain និង​បង្ហាញខ្លួន​ជាមួយ Gordon Ramsay ក្នុង​កម្មវិធី​ទូរទស្សន៍ “Great Escape” របស់គាត់​ផងដែរ​។​

​អម​ជាមួយ​លោក លូ ម៉េង ក្រុមហ៊ុនស្រា​បៀរ ABC ក៏បាន​អបអរសាទរ​ដល់​បុគ្គល​ល្អ​ឯក​កម្ពុជា​ចំនួន ៩​រូប​ផ្សេងទៀត​ដូចជា​៖
១. លោក នាង កា​វិច​៖ ជា​ផលិតករ និង​សមិទ្ធ​ករ ល្បីល្បាញ​តាមរយៈ​ភាពយន្ត​ខ្នាត​វែង​រឿង «​ប៊ូ​ឌី​ញ​ស​»
២. លោក ជុំ សុធា​៖ ជា​អ្នកដឹកនាំ​ភាពយន្ត​ឯកសារ ភាពយន្ត​ខ្លី កម្មវិធី​ល្បែង​តាម​ទូរទស្សន៍ និង​ស្ព​ត​ពាណិជ្ជកម្ម​
៣. អ្នកនាង ប៉ុល គឹម​សាន​៖​ជា​ចុងភៅ​ត្រួសត្រាយ​ផ្លូវ នៅ​ពីក្រោយ​ភោជនីយដ្ឋាន Embassy គួរឱ្យ​ស្ញប់ស្ញែង នៅ​សៀមរាប​
៤. លោក ស៊ឹម ចាន់គិរី​រ័ត្ន​៖ ជា​សហគ្រិន អគ្គនាយក​ប្រតិបត្តិ និង​ស្ថាបនិក​ជ័យលាភី នៃ​ធុរកិច្ច​បង្កើត​ថ្មី​បែប​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ គឺ BanhJi (​បញ្ជី​)
៥. លោក ជា ឡង់​ដា​៖ ជា​ស្ថាបនិក ត្រួសត្រាយ​ផ្លូវ​ខាង​បច្ចេកវិទ្យា របស់​ប្រព័ន្ធ​កក់​ការធ្វើដំណើរ​អន​ឡាញ​គឺ BookMeBus
៦. កញ្ញា ឃុន វ​ឌ្ឍា​និ​ត (DJ ម៉ៃ​លី​)៖ ជា DJ បែប​តន្ដ្រី​អេ​ឡិច​ត្រូ​និ​ច (EDM) រហ័ស​នាម​ថា «Cambodia’s Queen of Clubbing»
៧. កញ្ញា រិទ្ធី លំអរ​កេសរ​៖ជា​សកម្មជន​ក្នុង​វិស័យ​តន្ត្រី​សហ​សម័យនិង​ជា​សហ​ស្ថាបនិក​នៃ​ក្រុម​ច្នៃប្រឌិត«​ភ្លើង គប់​»និង​មហោស្រព​វប្បធម៌​ប្រចាំឆ្នាំឈ្មោះថា«​បុណ្យ​ភូមិ​»
៨. លោក ណាត សុខ​ណាន​៖ ជា​អ្នក​រចនា​ម៉ូដ និង​ជា​ស្ថាបនិក​ហាង​សម្លៀកបំពាក់ Soknan’s Boutique
៩. អ្នកនាង វ៉ាន់ ណា​តា​សា​៖ អ្នក​រចនា​ម៉ូដ និង​ជា​ស្ថាបនិក​ហាង​ម៉ូដ Natacha Van ។

​ចាប់តាំងពី​យុទ្ធនាការ​នេះ​បានចាប់ផ្តើម​នៅ​ថ្ងៃទី ១៦ ខែវិច្ឆិកា កន្លងទៅ គណៈមេប្រយោគ​ដ៏​គួរឱ្យ​គោរព​របស់​យើង​រួមមាន ជ័យលាភី​បុគ្គល​ល្អ​ឯក កាលពី​ឆ្នាំមុន លោក សាយ​; ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ តេស​សូ​; ជើង​ខ្លាំង​វិស័យ​កម្សាន្ត​បែប​ឌីជីថល លោក ជី សិលា​; ស្ថាបត្យករ​ឈានមុខ​របស់​កម្ពុជា លោក ហ៊ុន ចាន់​សាន​; និង​សហគ្រិន​ស្ដ្រី និង​ជា​ស្ថាបនិក Lyly Foods គឺ​លោកជំទាវ​ឧកញ៉ា កែវ មុំ ពិតជា​មានការ​ងារ​ដ៏​លំបាក និង​សម្រេចចិត្ត​ក្នុងការ​ជ្រើសរើស​បុគ្គល​ល្អ​ឯក ១​រូប ក្នុងចំណោម​បុគ្គល​ល្អ​ឯក​ទាំង ១០​រូប ដែល​នឹង​ទទួលបាន​នូវ​ថវិកា​រង្វាន់​ចំនួន ២​ម៉ឺន​ដុល្លារ​។ ថ្វីបើ​បេក្ខភាព​នៅ​ឆ្នាំនេះ​សុទ្ធ​តែមាន​ភាពល្អ​ឯក នៅក្នុង​វិស័យ​របស់​ពួគគេ​រៀងៗ​ខ្លួន​ប៉ុន្ដែ​មានតែ​បុគ្គល​ល្អ​ឯក ១​រូប​ប៉ុណ្ណោះ​ដែល​ក្លាយជា​បុគ្គល​ល្អ​ឯក​របស់ ស្រា​បៀរ ABC ប្រចាំឆ្នាំ ២០២២ ហើយ​នោះ​គឺ លោក លូ ម៉េង​។​

​ដើម្បី​ទទួលបាន​ព័ត៌មាន​បន្ថែម​អំពី​យុទ្ធនាការ «​បុគ្គល​ល្អ​ឯក​» របស់​ក្រុមហ៊ុនស្រា​បៀរ ABC ឬ​ដើម្បី​ទស្សនា​ភាពយន្ត​ខ្លី​របស់​បុគ្គល​ល្អ​ឯក សូម​ចូលទៅ​កាន់​៖
ABC’s Website: https://abcbeerkh.com
ABC’s Facebook Page: https://www.facebook.com/abcbeer.cambodia
ABC’s Instagram Page: https://www.instagram.com/abcbeer.cambodia/
ABC’s YouTube Channel: https://www.youtube.com/c/ABCBeerCambodia