ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ នគរបាលប៉ុស្តិ៍ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត នាវេលាម៉ោង ៧ ល្ងាច ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ បានប្រគល់ជនជាតិថៃ ដែលចាញ់បោកមេខ្យល់ នាំយកមកធ្វើការ នៅប្រទេសកម្ពុជា ឱ្យទៅអាជ្ញាធរមាន សមត្ថកិច្ចថៃវិញ ។

លោកវរៈសេនីយ៍ឯក ជួន សារី អនុប្រធានប៉ូស្តិ៍ តំណាងលោកឧត្តមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត បានប្រគល់ជនជាតិថៃ ចំនួន ៧រូប / ស្រី៥រូប ដែលត្រូវបានចាញ់បោកមេខ្យល់ នាំយកមកធ្វើការ នៅប្រទេសកម្ពុជា ជូនទៅលោក វរៈសេនីយ៍ឯករុង ថងមន្ត (ROONG THONGMON) នាយប៉ុស្តិ៍នគរបាល អន្តោប្រវេសន៍ថៃ ប្រចាំខេត្តស្រះកែវ ។ ពោលគឺ បន្ទាប់ពីស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រថៃ ប្រចាំកម្ពុជា បានចេញកំណត់ទូត ជូនជនជាតិថៃ ទាំង ៧ រូបនោះ ឱ្យវិលត្រឡប់ទៅប្រទេសកំណើតរបស់ខ្លួនវិញ ៕ V / N