ដោយៈតារារិទ្ធ(ភ្នំពេញ)៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញស ម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវតភ្ជាប់ រវាងស្រុកព្រៃនប់ទៅក្រុងព្រះសីហនុមានប្រវែងសរុបជាង ៤៣ គីឡូម៉ែត្រ(ផ្លូវលេខ ១៤៦បេឬហៅថាវិថីសុវត្ថិភាពសម្តេចព្រះសង្ឃរាជ ទេព វង្ស)ដែលត្រូវបានស្តារនិង កែលំអរឡើងវិញរួចរាល់ក្រោមកញ្ចប់ថវិកា ជាតិប្រមាណ ៧៦លានដុល្លារអាមេរិកនៅព្រឹកថ្ងៃទី ២២ ខែធ្នូ ២០២២។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តីរដ្ឋ មន្ត្រីក្រសួងសាធារណការនិងជញ្ជូន បានមានប្រសាសន៍ថាៈគម្រោងសាង សង់ផ្លូវលេខ១៤៦បេ នេះត្រូវបានគេប្រសិទ្ធនាមថា “វិថីសុវត្ថិភាពសម្ដេច​សង្ឃរាជ ទេព វង្ស” ដោយវិថីថ្មីនេះ​ស្ថិតនៅក្នុខេត្តព្រះសីហនុមានប្រវែងសរុបជាង ៤៣គីឡូម៉ែត្រចាប់ពីបំបែក​ផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រ​លេខ ១៧៨+ ១៦៥ ស្ថិតនៅ​ភូមិ​វាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ដល់រង្វង់​មូល​ស្ទឹងហាវស្ថិតនៅភូមិ១ឃុំអូរត្រេះ ស្រុកស្ទឹងហាវ និង មួយខ្សែទៀតមានឈ្មោះផ្លូវលេខ ១៤៨ឬហៅថាតីរវិថីសម្តេចតេជោ ហ៊ុន សែន(តីរវិថីគឺវិថីស្ថិតនៅបណ្តោយតាមឆ្នេរ)បន្តពីរង្វង់មូលស្ទឹងហាវដល់ចំណុ ចប្រសព្វផ្លូវជាតិលេខ ៤ ត្រង់គីឡូម៉ែត្រលេខ ២២៥+៥៥០កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយចាក់បេតុង​កៅ ស៊ូACកម្រាស់៩សង់ទីម៉ែត្រប្រវែងជា ង២០ គីឡូម៉ែត្រនិងចាក់បេតុងសរសៃ ដែក​កម្រាស់​២៦សង់​ទីម៉ែត្រ​ប្រវែងជាង ២២គីឡូម៉ែត្រ។ នេះបើតាម​ការអះអាង​របស់​ក្រសួង​សាធារណៈការ និង ដឹក ជញ្ជូន។

ផ្លូវទាំងពីរខ្សែនេះត្រូវបានស្ថាបនាឡើង វិញទៅតាមលក្ខណៈបច្ចេកទេសនិងបែងចែកជាពីរប្រភេទគឺ៖១).កំណាត់ផ្លូវ ប្រវែងជិត២១គីឡូម៉ែត្រត្រូវបានស្ថាប នាដោយក្រាលបេតុងកៅស៊ូAC កម្រា ស់៩សង់ទីម៉ែត្រមានទទឹងតួផ្លូវ ១១ ម៉ែត្រនិង២).កំណាត់ផ្លូវប្រវែងជាង ២២ គីឡូម៉ែត្រ ត្រូវបានស្ថាបនាដោយក្រាលបេតុងសរសៃដែកកម្រាស់ ២៦សង់ទី ម៉ែត្រទទឹងតួផ្លូវ ១១ម៉ែត្ររួមទាំងការ សាងសង់សំណង់សិល្បការ្យផ្សេងៗ រួមមានដូចជាសាងសង់ស្ពានថ្មី ០១ កន្លែងនិងពង្រីកស្ពានចាស់ ១៧កន្លែងនិងដាក់លូគ្រប់ប្រភេទចំនួន ១៦១ កន្លែង។

គម្រោងស្ថាបនាផ្លូវទាំងពីរខ្សែនេះបានបើកការដ្ឋានសាងសង់កាលពីអំឡុងខែ មេសាឆ្នាំ២០២០និងបញ្ចប់ជាស្ថាពរនៅអំឡុងខែសីហា ឆ្នាំ២០២២ប្រើប្រា ស់រយៈពេលសាងសង់ចំនួន ២៨ ខែសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន (CRBC)និងត្រួត ពិនិត្យបច្ចេកទេសដោយក្រុមការងារបច្ចេកទេសនៃក្រសួងសាធារណការ និង ដឹកជញ្ជូន។ ការស្ថាបនាផ្លូវទាំងពីរខ្សែនេះ បានចំណាយថវិកាសាងសង់ជាង ៧៦លានដុល្លារអាមេរិកជាប្រភពថវិកាសន្សំរបស់រាជរដ្ឋាភិបាល។

ផ្លូវទាំងពីរខ្សែនេះគឺជាខ្សែផ្លូវវាងក្រុងតភ្ជាប់គ្នាដ៏មានសក្តានុពលដោយត ភ្ជាប់ពីទីប្រជុំជនទៅជាយក្រុងទៅកាន់តំបន់ទេសចរណ៍និងឆ្នេរធម្មជាតិព្រម ទាំងតភ្ជាប់ជា មួយផ្លូវជាតិលេខ៤ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនិងផ្លូវទាំង៣៧ខ្សែនៅក្រុងព្រះសីហនុខេត្តព្រះសីហនុផងដែរ។ ផ្លូវទាំងពីរខ្សែនេះបាននិងកំពុងជំរុញកំណើនការដឹក ជញ្ជូនទំនិញគ្រប់ប្រភេទឆ្ពោះទៅតំបន់ ឧស្សាហកម្មរោងចក្រតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្ទឹងហាវនិងកំពង់ផែស្វយ័តក្រុងព្រះសីហនុដោយពុំចាំបាច់ឆ្លងកាត់ទីប្រជុំជនដែលអាចកាត់បន្ថយការកកស្ទះនៅក្នុងទីក្រុងបានមួយកម្រិ តបន្ថែមទៀត។ ជារួមផ្លូវទាំងពីរខ្សែនេះ នឹងចូលរួមចំណែកក្នុងការលើកកម្ពស់ការតភ្ជាប់ នៅក្នុងខេត្តព្រះសីហនុឱ្យកាន់តែមានភាពប្រទាក់ក្រឡាគ្នា និងកាន់តែងាយស្រួលដល់ការដឹកជញ្ជូន និងការធ្វើដំណើរសំដៅជំរុញឱ្យមានកំ ណើនសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍នៅក្នុងខេត្តភាគនិរតីនេះ ៕