Views: 76 Post navigation ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បានធ្វើទស្សនកិច្ចទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃពុធដើម្បីអរគុណក្រុមមេដឹកនាំអាម៉េរិកនិង«ប្រជាជនសាមញ្ញអាម៉េ រិក»ចំពោះការគាំទ្ររបស់គេក្នុងការប្រយុទ្ធទល់នឹងលារឈ្លានពានរបស់រុស្ស៊ី និងបានសន្យាថានឹងមិនមានការធ្វើសម្បទានឬការស្រុះស្រួលឡើយក្នុងការព្យាយាមបញ្ចប់សង្រ្គាម។ ប្រធានាធិបតីអ៊ុយក្រែនផ្តល់មេដាយយោធាពីកងអង្គភាពរ៉ុក្កែតHIMARSដល់ប្រធានាធិបតីអាម៉េរិក ចូ បៃដិន ក្នុងអំឡុងពេលលោកធ្វើទស្សនកិច្ចទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃពុធ។