ដោយៈតារារិទ្ធ(ភ្នំពេញ)៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសា សន៍ថាការវិនិយោគទៅលើការសាងសង់ផ្លូវថ្នល់នេះគឺជាការបែងចែកកំណើនសេដ្ឋ កិច្ចប្រកបដោយសមធម៌។

សម្តេចតេជោ ហ៊ុន សែន បានមានប្រ សាសន៍បែបនេះនៅក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវតភ្ជាប់រវា ងស្រុកព្រៃនប់ទៅក្រុងព្រះសីហនុមានប្រវែងសរុបជាង ៤៣ គីឡូម៉ែត្រ(ផ្លូវលេខ១៤៦បេឬហៅថាវិថីសុវត្ថិភាពសម្តេចព្រះសង្ឃរាជ ទេព វង្ស) ដែលត្រូវបានស្តារនិងកែលំអរឡើងវិញរួច រាល់ក្រោមកញ្ចប់ថវិកាជាតិប្រមាណ ៧៦លានដុល្លារអាមេរិកនៅព្រឹកថ្ងៃទី ២២ ខែធ្នូ ២០២២។

សម្តេចតេជោ ហ៊ុន សែន បានមានប្រ សាសន៍ថាៈការវិនិយោគទៅលើការសា ងសង់ផ្លូវថ្នល់នេះគឺជាការបែងចែកកំ ណើនសេដ្ឋកិច្ចប្រកបដោយសមធម៌។គ្មានអ្វីល្អជាងការកសាងហេដ្ឋារចនា សម្ព័ន្ធដើម្បីបម្រើឲ្យប្រជាពលរដ្ឋនោះទេ។ សម្តេចបន្តថាយើងមិនអាចយកលុយទៅចែកស្មើៗគ្នានោះទេ។ប៉ុន្តែផ្លូវនេះអ្នកមានក៏អាចធ្វើដំណើរបានអ្នកក្រក៏អាចធ្វើដំណើរបាន។ ការកសាងសា លារៀន,ការកសាងមន្ទីរពេទ្យឬកសាងអ្វីដែលជាសម្បត្តិសាធារណៈវាគឺជាសម ធម៌ណាស់ក្នុងការបែងចែកកំណើននៃសេដ្ឋកិច្ចជាតិ ។

សម្តេចបន្តថាទុនដែលយើងបានដាក់ចូលមកខេត្តព្រះសីហនុមានប្រមាណ ៤០០ លានដុល្លារអាមេរិក ។រាប់ទាំងថ្ងៃនេះមានជាង 70 លានដុល្លារទៀត។ចំណុចនេះយើងបានមើលឃើញថានោះគឺជាសម្បត្តិរួមរបស់ប្រជាជនកម្ពុ ជាដែលប្រើប្រាស់សម្រាប់មនុស្សទាំង អស់។

សម្ដេចតេជោបន្តថាសម្តេចនៅតែបន្តនូវគោលនយោបាយតភ្ជាប់ ។ ហើយដែលការតភ្ជាប់នៅពេលនេះវាខុសពីការតភ្ជា ប់នៅពេលដែលយើងជួបការលំបាក។ដែលពេលមុនសូម្បីដៃគូរបស់យើងសុទ្ធតែមកនិយាយជាមួយយើងគឺលុយតិចធ្វើផ្លូវឲ្យបានវែង ។ នេះហើយបានជាពេលនេះយើងត្រូវកសាងផ្លូវដែលមានគុណភាព។ហើយក៏អំពាវនាវឲ្យអ្នកដឹកចេញជូនកុំដឹកលើសទម្ងន់៕