ដោយៈតារារិទ្ធ(ព្រះសីហនុ)សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអំពាវ នាវឲ្យប្រជាជនប្រកាន់យកនូវវប្បធម៌គោ រពច្បាប់។

សម្ដេចតេជោបានមានប្រសាសន៍នេះនៅក្នុងពិធីសម្ពោធបើកឲ្យដំណើរការផ្លូវលេខ ១៤៦បេ ក្នុងស្រុកព្រៃនប់នាព្រឹកថ្ងៃទី ២២ ខែធ្នូ ២០២២ ។

សម្ដេចតេជោហ៊ុនសែនបានមានប្រសាស ន៍ថាៈបច្ចុប្បន្នប្រជាពលរដ្ឋរបស់យើងមិនគោរពច្បាប់ចរាចរណ៍នោះទេគឺគាត់គោរពប៉ូលីសចរាចរណ៍នៅពេលដែលមានប៉ូលី សចរាចរណ៍គាត់គោរពច្បាប់ប៉ុន្តែនៅពេលដែលមិនមានប៉ូលីសចរាចរណ៍គឺគាត់មិនគោរពនោះទេគឺគាត់បើកបរមួយអស់ដៃតែម្តង ។

ចំណុចនេះសម្ដេចតេជោ ហ៊ុន សែនបានអំពាវនាឲ្យប្រជាពលរដ្ឋទាំងអស់ប្រកាន់ យកនូវវប្បធម៌គោរពច្បាប់។ដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍។

សម្ដេចបានបន្តថាបច្ចុប្បន្ននេះគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងគួរឲ្យព្រួយបារម្ភដែលបញ្ហានេះទាមទារឲ្យប្រជាពល រដ្ឋទាំងអស់ត្រូវតែគោរពច្បាប់ទាំងអស់គ្នា ៕