ដោយ៖មុនីរ័ត្ន/ភ្នំពេញៈ សិក្ខាសាលាស្តីពី “កម្ពុជា-ចិនរួមជោគ វាសនាប្រយុទ្ធ ប្រឆាំងនឹងកូវីដ-១៩” ក្រោមអធិបតីភាព លោក កិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា និង លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋ ប្រជាមានិត ចិនប្រចាំព្រះរាជាណាចក្រកម្ពុជាកាលពីរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ នៅវិមានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។

សិក្ខាសាលានេះរៀបចំដោយអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក្រោមកិច្ចសហការជាមួយវិទ្យុមិត្តភាពកម្ពុជា-ចិន នៃ អគ្គវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាព កម្ពុជា-ចិន ដោយមានការអញ្ជើញចូលរួមពីព្រឹទ្ធសភា ក្រសួង សុខាភិបាល ក្រុមគ្រូពេទ្យជំនាញវេជ្ជសាស្ត្រយោធាចិនជួយ កម្ពុជា ក្រុមអ្នកជំនាញវេជ្ជសាស្ត្របុរាណចិនជួយកម្ពុជា ទប់ ស្កាត់កូវីដ១៩ អ្នកជំនាញវេជ្ជសាស្ត្រកម្ពុជា ក្រុមគ្រូពេទ្យកម្ពុជា ជាង១០០នាក់។

លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានមាន ប្រសាសន៍ថា ការកែសម្រួលគោលនយោបាយបង្ការនិង គ្រប់គ្រង ជំងឺរាតត្បាតរបស់ប្រទេសចិនឆ្លុះបញ្ចាំង ពី ជំហរ របស់ប្រជាជននិងស្មារតីនៃការស្វែងរកការពិតនិងជឿនលឿនទៅតាមសម័យកាល។ រដ្ឋាភិបាលចិនបានបង្កើនប្រសិទ្ធភាព និងកែសម្រួលវិធានការបង្ការ និងគ្រប់គ្រងជំងឺរាតត្បាតទៅ តាមពេលវេលា និងស្ថានភាព។

គោលបំណងគឺដើម្បីកាត់បន្ថយផលប៉ះពាល់នៃការរាតត្បាតរបស់មេរោគមកលើជីវភាពរស់នៅរបស់ប្រជាជន និងការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គម ការពារយ៉ាងមានប្រសិទ្ធភាព និងប្រកប ដោយវិទ្យាសាស្រ្ត នូវសុវត្ថិភាពអាយុជីវិតប្រជាជន និងធានាឱ្យ បាននូវដំណើរការប្រកបដោយសណ្តាប់ធ្នាប់នៃសេដ្ឋកិច្ច និង សង្គម។ ស្របពេលជាមួយគ្នានេះ ការកែសម្រួលគោល នយោបាយបង្ការនិងគ្រប់គ្រងជំងឺរាតត្បាតរបស់ប្រទេសចិនគឺអំណោយផលដល់ការផ្លាស់ប្ដូរស៊ីជម្រៅជាមួយពិភពខាងក្រៅនិងការចាក់បញ្ចូលថាមពលវិជ្ជមានចូលទៅក្នុងការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក។

ចំណែកកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភាបានគូសបញ្ជាក់ថា ប្រទេសទាំងពីរកម្ពុជា-ចិនបានជួយគ្នាទៅវិញទៅមក ហើយប្រទេសចិនបានចាត់ បញ្ជូនក្រុមគ្រូពេទ្យប្រយុទ្ធប្រឆាំងជំងឺឆ្លងជាច្រើនលើកព្រមទាំងបរិច្ចាគសម្ភារៈប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក៏ដូចជា វ៉ាក់សាំងការពារជំងឺកូវីដ១៩ជាច្រើនដូសនិងច្រើនលើកមកកាន់ប្រទេសកម្ពុជា ជួយឱ្យកម្ពុជាទទួលបានលទ្ធផលល្អក្នុងការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

កិត្តិសង្គហបណ្ឌិត ទេព ងន បានបញ្ជាក់ថា រដ្ឋាភិបាលក៏ដូច ជាប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ចិន នៅតែបន្តការជួយ យកអាសារគ្នាទៅវិញទៅមក រួមសុខរួមទុក្ខជាមួយគ្នាជំរុញ និងចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺមួយនេះ។ ថ្មីៗនេះប្រទេសចិនបានកែសម្រួលវិធានការបង្ការនិងគ្រប់គ្រងជំងឺរាតត្បាតម្ដងទៀតដែលនេះគឺជាការសម្របខ្លួនតាមស្ថានភាពជាក់ស្ដែងនិងជាសកម្មភាពរបស់ប្រទេសចិនខ្លួនឯងផ្ទាល់ដើម្បីបង្កើនភាពត្រឹមត្រូវនៃការបង្ការនិងគ្រប់គ្រងជំងឺរាតត្បាតដើម្បីអនុវត្តវិធានការមានប្រសិទ្ធភាពក្នុងការសម្របសម្រួលសុវត្ថិភាពសុខភាពនិងស្ដារឡើងវិញជីវភាពរស់នៅជាប្រក្រតីរបស់ប្រជាជន។
អ្នកចូលរួមក្នុងសិក្ខាសាលាទាំងអស់បានយល់ឃើញជារួមថា កម្ពុជាចិនចាប់ដៃគ្នាឆ្ពោះទៅមុខ តស៊ូជម្នះការលំបាក ដែលនេះបានបង្កើតជាគំរូនៃកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ១៩សម្រាប់សហគមន៍អន្តរជាតិ និង បានបង្ហាញថាកម្ពុជានិងចិនគឺជាមិត្តដែកថែបពិតប្រាកដ។ ឈរនៅលើចំណុចចាប់ផ្ដើមនៃដំណើរថ្មី ប្រទេសកម្ពុជានិង ចិននឹងពួតដៃប្រកៀកស្មាគ្នាឆ្ពោះទៅមុខ ធ្វើឱ្យស៊ីជម្រៅ គ្រប់ជ្រុងជ្រោយបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហ ប្រតិបត្តិការលើវិស័យជាច្រើនរួមមានសេដ្ឋកិច្ច ការកសាង ហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស វេជ្ជសាស្ត្រ ជាដើម ដើម្បីគូសវាសគម្រោងថ្មីសម្រាប់”សហគមន៍ជោគវាសនារួមកម្ពុជាចិន”។

នៅក្នុងសិក្ខាសាលានេះ មូលនិធិចិនដើម្បីសន្តិភាព និង ការអភិវឌ្ឍ ក៏បានឧបត្ថម្ភឧបករណ៍តេស្តរហ័ស ពិនិត្យរក ជំងឺកូវីដ១៩ ចំនួន៧០ម៉ឺនតេស្ត ជូនដល់ព្រឹទ្ធសភា កម្ពុជាផងដែរ៕/PC