ប្រែសម្រួល : កញ្ញាដាលីស (ស្ពុតនិក) ៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក សឺហ្គី សយហ្គូ (Sergei Shoigu) បាននិយាយកាលពីថ្ងៃពុធទី២១ធ្នូថា មន្ត្រីអង្គការណាតូ ទាហានកាំភ្លើងធំនិងអ្នកឯកទេសផ្សេងទៀតបានស្ថិតនៅក្នុងតំបន់ប្រយុទ្ធក្នុងប្រទេសអ៊ុយក្រែន ហើយផ្កាយរណបរបស់អាម៉េរិកនិងអង្គការណាតូជាង៥០០ គ្រឿងកំពុងធ្វើការឱ្យរដ្ឋាភិបាលក្រុងគៀវ។
លោកសយហ្គូបាននិយាយថា “គួរកត់សម្គាល់ថា មន្ត្រីណាតូ ទាហានកាំភ្លើងធំ និងអ្នកឯកទេសផ្សេងទៀតបានស្ថិតនៅក្នុងតំបន់ប្រយុទ្ធ។ យានអវកាសរបស់អាម៉េរិកនិងណាតូជាង ៥០០គ្រឿងកំពុងធ្វើប្រតិបត្តិការដើម្បីផលប្រយោជន៍របស់យោធាអ៊ុយក្រែន ដែលក្នុងនោះយានជាង ៧០ នាក់ជាយានយោធា នៅសល់ផ្សេងក្រៅពីនោះគឺប្រើទ្វេមុខងារ”។
លោកសយហ្គូបាននិយាយនៅក្នុងកិច្ចប្រជុំមួយនៅក្រសួងការពារជាតិថា ផ្កាយរណប Kupolទីប្រាំមួយត្រូវបានបាញ់បង្ហោះទៅកាន់ទីអវកាសដែលនឹងធានាបាននូវការត្រួតពិនិត្យជាបន្តបន្ទាប់នៃតំបន់ងាយរងគ្រាប់មីស៊ីលនៅអឌ្ឍគោលខាងជើង។
លោកសយហ្គូបានបន្ថែមថា ការផ្គត់ផ្គង់ប្រព័ន្ធមីស៊ីលល្បឿនលឿន Kinzhal និង Zircon ដល់កងទ័ពរុស្ស៊ីនឹងកើនឡើងនៅឆ្នាំ ២០២៣។លោកបាននិយាយដូច្នេះថា “នឹងមានការបង្កើន [នៅឆ្នាំ ២០២៣] នូវការផ្គត់ផ្គង់ប្រព័ន្ធមីស៊ីលល្បឿនលឿនជាងសំឡេងដែលមានភាពជាក់លាក់ខ្ពស់ គឺ Kinzhal និង Zircon ។ កំពុងបន្តធ្វើការលើគំរូមីស៊ីលជាទីរំពឹងផ្សេងទៀត”។
លោកសយហ្គូបាននិយាយថា ដោយពិចារណាលើការពង្រីករបស់អង្គការណាតូនិងការកសាងកម្លាំងដ៏មានសក្តានុពលពីប្រទេសសម្ពន្ធមិត្ត វាពិតជាចាំបាច់ត្រូវចាត់វិធានការសងសឹកដើម្បីបង្កើតក្រុមទាហានសមស្របមួយនៅភាគពាយព្យនៃប្រទេសរុស្ស៊ី។
លោកបានបន្ថែមថា វានឹងចាំបាច់ក្នុងការបង្កើតសមាគមដែនដីយុទ្ធសាស្ត្រអន្តរសេវាកម្មថ្មីចំនួនពីរនៃកងកម្លាំងប្រដាប់អាវុធ គឺនៅទីក្រុងមូស្គូនិងតំបន់យោធាឡេនីនហ្គ្រាដ (Leningrad)៕
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក សឺហ្គី សយហ្គូ
រុស្ស៊ីអះអាងថា ផ្កាយរណបលោកខាងលិចទាំងរបស់រដ្ឋនិងឯកជនត្រូវបានប្រើសំរាប់ជួយកងកម្លាំងអ៊ុយក្រែន។តាមរយៈផ្កាយរណប ទីតាំងយោធារុស្ស៊ីត្រូវបានបង្ហាញច្បាស់ៗ