ខេត្តព្រះសីហនុ៖ គណៈគ្រប់គ្រងសំខាន់ៗរបស់ក្រុមហ៊ុន ខានូពី សែន ឌីវេឡុបម៉ិន រួមជាមួយអភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើនបានប្រារព្ធពិធីចុះបឋមសិលាបើកការដ្ឋានសាងសង់ថ្មីកាលពីថ្ងៃទី២១ខែធ្នូនៅទីតាំងគម្រោង BAY OF LIGHTS ដែលមានផ្ទៃដីទំហំ ៩៣៤ហិកតា ស្ថិតនៅទីក្រុងរាម ខេត្តព្រះសីហនុ។
ពិធីចុះបឋមសិលាបើកការដ្ឋានសាងសង់ថ្មីនេះគឺជាការបង្កើតគម្រោងថ្មីមួយក្នុងខេត្តព្រះសីហនុខណៈដែលអ្នកអភិវឌ្ឍន៍កំពុងសាងសង់មជ្ឈមណ្ឌលកម្សាន្តតាមឆ្នេរសមុទ្រដំបូងគេបង្អស់របស់ប្រទេសកម្ពុជា។ គម្រោង BAY OF LIGHTS គ្រោងនឹងសាងសង់ទីតាំងចំនួន ៩ ដែលរួមមាន Gateway, Riverside, Golf, CBD, Marina, Downtown East, Downtown West, South និង Seagate។
នាយកគ្រប់គ្រង លោក Ian Tan បានរំពឹងថាការសាងសង់សម្រាប់ដំណាក់កាលចាប់ផ្តើមនៃ៥០ហិកតាដែលជាកាតាលីករដ៏សំខាន់សម្រាប់គម្រោងBAY OF LIGHTS ដែលមានទំហំសរុប ៩៣៤ហិកតា ដែលនឹងគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ ២០៣០ដោយចាប់ផ្តើមជាមួយនឹងការចាប់ផ្តើមនៃមជ្ឈមណ្ឌកម្សាន្តនេះរួមមានក្លឹបកម្សាន្តឆ្នេរខ្សាច់ កន្លែងស្នាក់នៅបែបកាប៊ីនតាមឆ្នេរសមុទ្រចំនួន60 ទីលានប្រណាំងកូនឡាន កន្លែងលេងលោតខ្សែរ៉ត Reverse Bungee Jump និងទីលានលេងបាញ់បាល់ពណ៌ ដែលនឹងបញ្ចប់នៅឆមាសទីមួយនៃឆ្នាំ ២០២៣។
លោក Ian Tan បានមានប្រសាសន៍ថា“ខេត្តព្រះសីហនុដែលជាតំបន់ឆ្នេរតែមួយគត់របស់កម្ពុជានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបន្កំណើនដ៏លឿនរបសកម្ពុជាក្នុងទសវត្សរ៍បន្ទាប់។ ក្នុងនាមជាទីផ្សារដែលមិនទាន់ត្រូវបានប្រើប្រាស់នៅទូទាំងតំបន់អាស៊ាន និងជាទីផ្សារដ៏ធំបំផុតមួយក្នុងពិភពលោក យើងមានទំនុកចិត្តថា គម្រោង BAY OF LIGHTS នឹងចូលរួមបង្កើនល្បឿនគន្លងនេះបន្ថែមទៀត។”
ក្រុមហ៊ុន ខានូពី សែន ឌីវេឡុបម៉ិន ក៏បានរំលេចការត្រេកអរចំពោះការសហការជាយុទ្ធសាស្ត្ររបស់ខ្លួនជាមួយនឹងក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុបជាដៃគូអភិវឌ្ឍន៍បន្ទាប់បន្សំរបស់ក្រុមហ៊ុន ដោយប្រើប្រាស់បទពិសោធន៍របស់អ្នកអភិវឌ្ឍន៍ក្នុងការផ្តល់នូវការអភិវឌ្ឍន៍បែបពាណិជ្ជកម្មទៅលើគម្រោង។
លោក Edward Lee នាយកប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ថា “ជាមួយនឹងគម្រោងដែលមានផ្ទៃដីទំហំ ៩៣៤ហិចតា ដែលបាននឹងកំពុងចាប់ផ្តើមដំណើរការយ៉ាងឆាប់រហ័សនេះ យើងរំពឹងថានឹងផ្តល់ឱកាសការងារ បណ្តុះបណ្តាលអ្នកជំនាញវ័យក្មេងកម្ពុជាហើយជាកម្លាំងចលករដ៏ធំដល់ការអភិវឌ្ឍន៍ទីក្រុង និងសេដ្ឋកិច្ចជាតិនៃប្រទេសកម្ពុជា ជាពិសេសខេត្តព្រះសីហនុ។”
ការកម្សាន្តរួមបញ្ចូលគ្នាដ៏រំភើបមួយនឹងមកដល់ក្នុងឆ្នាំ២០២៣ នៅ BAY OF LIGHTSក្លឹបកម្សាន្តឆ្នេរខ្សាច់ ដែលមានភ្ជាប់មកជាមួយនូវរអាងហែលទឹក ស្តង់ឌីជេ កញ្ចុះអង្គុយលេង កន្លែងទទួលទានអាហារបែបអាល់ហ្វ្រេសស្កូនិងវាលស្មៅដែលត្រៀមសម្រាប់កម្មវិធីជប់លៀងឆ្នេរខ្សាច់បែបឯកជន និងឌីជេប្រចាំតំបន់ពេញមួយឆ្នាំ។មានទីតាំងនៅតាមឆ្នេរសមុទ្ររាម ដែលមានកាប៊ីនសំខាន់ៗចំនួន ៦០ ដែលនឹងធ្វើអោយមានបរិយាកាសឆ្នេរមានភាពអ៊ូអរនិងត្រូវបានកំណត់ឲ្យដាក់ដំណើរការនៅត្រីមាសទីពីរនៃឆ្នាំ ២០២៣។
ដោយមានកម្ពស់ខ្ពស់បំផុតដែលមានប្រវែង ៣២ ម៉ែត្រ កន្លែងលោតខ្សែរ៉តនេះនឹងក្លាយជាកន្លែងលោតខ្សែរ៉តតាមឆ្នេរសមុទ្រដំបូងគេក្នុងប្រទេសកម្ពុជាដែលត្រូវបានកំណត់ឲ្យដាក់ដំណើរការនៅត្រីមាសទី២ ឆ្នាំ២០២៣។ទីលានប្រណាំងកូនឡានដែលមានប្រវែង ១.៣ គីឡូម៉ែត្រ និងមាន ២១ ជុំត្រូវបានរៀបចំឡើងសម្រាប់ការប្រកួតជើងឯក និងព្រឹត្តិការណ៍កីឡាប្រណាំងឡានលំដាប់អន្តរជាតិ ដែលនឹងត្រូវបានកំណត់ឲ្យដាក់ដំណើរការនៅត្រីមាសទី៣ ឆ្នាំ២០២៣។ជាមួយគ្នានេះ ក៏មានទីលានបាញ់បាល់ពណ៌ (Paintball) ដែលនឹងមានហ្គេមទំនើបបែបសង្គ្រាម ដែលសាកសមសម្រាប់សកម្មភាពកសាងស្មារតីក្រុម និងការប្រកួតមិត្តភាព៕Ph