ដោយៈសុផល/ភ្នំពេញ៖សិក្ខាសាលាបណ្តុះបណ្តាលលើការគ្រប់គ្រងគ្រងនិងរៀបចំវិធីសាស្ត្រគរុកោសល្យក្នុងការបង្រៀនពីចម្ងាយដែលមានរយៈពេលបីថ្ងៃត្រូវបានបញ្ចប់ដោយជោគជ័យនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលក្រោមកម្មវិធីបណ្តុះបណ្តាលនៃគំរោងបណ្តាញមេគង្គហ្វាម៉ា (Réseau Mékong Pharma) របស់ទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង(AUF) សហការជាមួយមូលនិធិព្យែរហ្វាប (Fondation Pierre Fabre)។
សិក្ខាសាលានេះបានរៀបចំឡើងចាប់ពីថ្ងៃទី១៩និងបញ្ចប់នៅថ្ងៃទី២១ខែធ្នូឆ្នាំ២០២២ សំរាប់ថ្នាក់ដឹកនាំ សាស្ត្រាចារ្យវេជ្ជបណ្ឌិតនិងសាស្ត្រាចារ្យផ្នែកឱសថសាស្ត្រ ប្រមាណ១៨នាក់មកពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលកម្ពុជានិងសាកលវិទ្យាល័យវេជ្ជសាស្ត្រនិងឳសថសាស្ត្រនៃទីក្រុងហូជីមិញ។
លោកគ្រូឧទ្ទេសនៃវគ្គសិក្ខាសាលានេះ គឺលោកបណ្ឌិត បេន ហេនដាមុកតា (BEN HENDAMokhtar) សាស្ត្រាចារ្យឯកទេសផ្នែកវិស័យបណ្តុះបណ្តាលពីចម្ងាយនៃសាកលវិទ្យាល័យប័រដូ ម៉ុង តែង(Université Bordeaux Montaigne)បានផ្តល់នូវចំណេះដឹងនិងចំណេះធ្វើទាក់ទងនឹងឧបករណ៏បច្ចេកវិទ្យានិងគរុកោសល្យដ៏មានសារៈសំខាន់និងចាំបាច់ សំរាប់ ការគ្រប់គ្រងថ្នាក់រៀនពីចម្ងាយតាមវិធីសាស្ត្រទំនើបសំរាប់ការសិក្សាដោយផ្ទាល់ពីចម្ងាយ ឬ ទាំងពីរជម្រើសបញ្ចូលគ្នាក្នុងនោះក៏មានបង្ហាញនូវវិធីសាស្ត្រ បង្កើត សេណារីយ៉ូសកម្មជាច្រើន ជាមួយការរៀបចំនិងបង្កើតវីដេអូគរុកោសល្យអន្តរសកម្ម ក៏ដូចជាវិធីសាស្ត្រវាយតម្លៃជាច្រើនជូនដល់សិក្ខាកាមសាស្ត្រាចារ្យទាំងឡាយផងដែរ។
សិក្ខាសាលានេះជាការប្រមូលផ្តុំសាស្ត្រាចារ្យលើកទី២បន្ទាប់ពីការប្រមូលផ្តុំលើកទី១រួចមកហើយនាខែកញ្ញានៅទីក្រុងហូជីមិញរវាងនៃគ្រឹះស្ថានដែលចូលរួមអនុវត្តន៍គំរោងបណ្តាញមេគង្គហ្វាម៉ាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកឧបត្ថម្ភដោយមូលនិធិព្យែរហ្វាប(Fondation Pierre Fabre)។ក្រៅពីការបន្តនិរន្តរភាពនៃ ការគ្រប់គ្រងនិងការ រៀន- បង្រៀនពីចម្ងាយរបស់គ្រឹះស្ថានអប់រំនានាការបណ្តុះបណ្តាលនេះបានរួមវិភាគទានដល់ការបង្កើនគុណភាពនៃការបង្រៀនដោ ផ្តល់នូវចំណេះដឹងនិងចំណេះ ធ្វើក្នុងការគ្រប់គ្រងលើការសិក្សារបស់និស្សិតគ្រប់គ្រងនិងរៀបចំមេរៀនក៏ដូចជាការដាក់បញ្ចូលមេរៀនតាទំរង់និងសកម្មភាពផ្សេងៗទៅតាមគរុកោសល្យ របស់ លោក គ្រូ- អ្នកគ្រូសាស្ត្រាចារ្យ ការប្រឡងឬការវាយតម្លៃនានាតាមអនឡាញ ។ល។
នេះជាគំរោងដែលទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង(AUF)សហការរៀបចំវគ្គបណ្តុះបណ្តាលលើការគ្រប់គ្រងវិធីសាស្ត្របង្រៀនពី ចម្ងាយលើកម្មវិធីMoodle។ គ្រឹះស្ថាននានាដែលស្ថិតក្នុងកម្មវិធីបណ្តុះបណ្តាលនៃបណ្តាញមេគង្គហ្វាម៉ាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងឧបត្ថម្ភដោយមូលនិធិព្យែរហ្វាប (Fondation Pierre Fabre) រួមមាន ៖ សាកលវិទ្យាល័យឳសថសាស្ត្រនៃទីក្រុងហាណូយ សាកលវិទ្យាល័យសុខាភិបាលនិងឳសថសាស្ត្រនៃទីក្រុងហូជីមិញសាកលវិទ្យាល័យវិទ្យាសាស្ត្រ សុខាភិ បាលឡាវ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលកម្ពុជា។បណ្តាញនេះរួមវិភាគទានក្នុងការផ្លាស់ប្តូរចំណេះដឹងផ្នែកវិទ្យាសាស្ត្រឱសថសាស្ត្រដើម្បីជាប្រយោជន៍ ដល់លោគ្រូ-អ្នកគ្រូសាស្ត្រាចារ្យនៃសាកលវិទ្យាល័យទាំងបួននៅអាស៊ីអគ្នេយ៏ ៕.mara