ដោយ៖តារារិទ្ធ(ព្រះសីហនុ)សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីព្រះរាជាណាចក្រកម្ពុជា និង ជាប្រធានគណបក្សប្រជាជនកម្ពុជាបានប្រកាសថា ចាប់ពីពេលនេះតទៅ សម្តេច​នឹង​ប្តឹង​អ្នក​ទាំង​ឡាយ​ណាដែល​និយាយ​ថា​គណបក្ស​ប្រជាជន​កម្ពុជា​ជាចោរ​នៅ​ក្រោយ​ការ​បោះឆ្នោត​ម្តងៗ ។​ សម្តេចតេជោបានលើកឡើង ថាការប្តឹងបែបនេះគឺដើម្បីបំបាត់វប្បធម៌ការលាពណ៌ចោទគណបក្សប្រជាជនដែលឈ្នះឆ្នោតថាជាចោរក្រោយការបោះឆ្នោ តម្តងៗ ។

សម្តេចតេជោ ហ៊ុន សែន​ បានឡើងបែបនេះ​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវ​ ២ខ្សែរ​ប្រវែង​ ៤៣ គីឡូម៉ែត្រ​នាព្រឹក​ថ្ងៃ​២២ ខែធ្នូ ឆ្នាំ ២០២២​នៅ​ខេត្ត ​ព្រះសីហនុ​ ។ ការលើកឡើងរបស់សម្តេចតេជោគឺ​សំដៅ​ទៅលើលោក ​សម រង្ស៊ី ​និង ​លោក ​សុន ឆ័យ ​ដែល​អ្នក​នយោបាយ​ប្រឆំាង​ទាំង​ពីរតែងតែចោទប្រកា ន់មកលើគណបក្សប្រជាជនកម្ពុជាថាជាចោរលួចសន្លឹកឆ្នោតបន្ទាប់ពីការបោះឆ្នោតចាញ់កណបក្សប្រជាជន ។​

សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងខ្លាំងៗថាសម្តេចនឹងប្តឹងទារជំងឺចិត្តជនណាដែលចោទថ្នាក់ដឹកនាំនិងគណបក្សប្រជាជនកម្ពុជាថាជាចោរលួច សន្លឹកឆ្នោតដែលការប្រកាសប្តឹងនេះគឺដើម្បីបំបាត់វប្បធម៌ចោទគណបក្សប្រជាជនកម្ពុជាថាជាចោរក្រោយការបោះឆ្នោតម្តងៗ។សម្តេចបានរំលឹកពីការ សងជំងឺចិត្តមេដឹកនាំកំពូលគណបក្សប្រជាជនបន្ទាប់ពីមានការប្តឹងផ្តល់កន្លងមកទៅលើលោក សម រង្ស៊ី ដែលឈានទៅរឹបអូសដីរបស់សមរង្សីលក់ដេញថ្លៃបាន ១,៦ លានដុល្លារដោយប្រាក់ទាំងនេះនៅ មិនទាន់គ្រប់សំណងទាមទារនៅឡើយ ។ ដោយសម្តេចត្រូវបានមួយលានដុល្លារហើយបច្ចុប្បន្នតែបាន ៧ សែនដុល្លារប៉ុណ្ណោះនៅសល់ ៣ សែនដុល្លារទៀត ។

ផ្ទះរបស់លោក សម រង្ស៊ី ដែលជាអតីតទីស្នាក់ការរបស់អតីតគណបក្សសង្រ្គោះជាតិនៅក្នុងសង្កាត់ចាក់អង្រែលើខណ្ឌមានជ័យ រាជធានីភ្នំពេញដែលតុលាការរឹបអូសកន្លង មកត្រូវបានលក់ទៅឱ្យភាគីមួយកាលពីពេលកន្លងទៅនេះក្នុងតម្លៃ ១ ៦៥២ ០០០ ដុល្លារអាមេរិកដើម្បីសងជំងឺចិត្តដល់ដើមបណ្តឹងចំ នួន៤ ភាគីនិងផាកពិន័យតាម ដីកាតុលាការនៅក្នុងសំណុំរឿងបរិហារកេរ្តិ៍បន្តបន្ទាប់កន្លងទៅ ។ នេះបើតាមតារាងបែងចែកចំណែកសំណងជំងឺចិត្តនិង ប្រាក់ផាកពិន័យដែលសម្រេចដោយសាលាដំបូង រាជធានីភ្នំពេញ ។

លុយដែលបានមកពីការលក់ផ្ទះលោក សម រង្ស៊ី ដើម្បីសងជំងឺចិត្តដើមបណ្តឹងបានចំនួន ១ ៦៥២ ០០០ដុល្លារ នោះត្រូវបានយកមកសងម្ចាស់បណ្តឹងដូច ជា៖ ១៖សម្តេច តេជោ ហ៊ុន សែន ចំនួន ៧៧៥ ១៨២.៧១ដុល្លារ, ២៖ សម្ដេច ហេង សំរិន ចំនួន ៤៨ ៤៤៨.២៨ដុល្លារ, ៣៖ សម្ដេចក្រឡាហោម ស ខេង ចំនួន ៣៨៧ ៥៨៦.៣៥ដុល្លារ, ៤៖ រាជរដ្ឋាភិបាលចំំនួន ៤៣៤ ៩៩២.៧៥ដុល្លារ, ៥៖ រតនាគារជាតិរាជធានីភ្នំពេញចំនួន៥ ៧៩៩.៩ដុល្លារ។

ទោះជាយ៉ាងនេះក្តីថវិកាដែលបានមកពីលក់ផ្ទះលោក សម រង្ស៊ី មិនទាន់គ្រប់ចំនួនសំណងជំងឺចិត្តដល់ដើមបណ្តឹង៤ភាគីនោះឡើយខណៈដែលសំណងដែលត្រូវសងមានទឹកប្រាក់សរុបចំនួន ២ ០១២ ៥០០ ដុល្លារអាមេរិក។ ដូច្នេះទ្រព្យសម្បត្តិរបស់ លោក សម រង្ស៊ី ដែលលក់បានហើយយកមកសងម្ចាស់ជំងឺចិត្តអ្នកប្តឹងគឺនៅខ្វះចំនួន ៣៦០ ៥០០ ដុល្លារអាមេរិកថែមទៀតនៃបំណុលសរុប។

ជាមួយគ្នានេះសម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ពីការទាមទារសំណងពីលោក សុន ឆ័យ ចំនួន ៤ ពាន់លានរៀលស្មើនឹង១លានដុល្លារខណៈដែលគណបក្សប្រជាជនយល់ថាការលើកឡើងរបស់លោក សុន ឆ័យ ថាគណបក្សប្រជាជនមានការទិញលួចសន្លឹកឆ្នោត អំឡុងពេលការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់អាណត្តិទី៥កាលពីខែ មិថុនាកន្លងទៅគឺជាការបរិហារកេរ្តិ៍ជាសាធារណៈតាមរយៈកិច្ចសម្ភាសន៍ជាមួយ The Cambodia Daily ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «រឿងហ្នឹងត្រូវតែធ្វើ ហ្អែងដើរបរិហាកេរ្តិ៍ គេទារជំងឺចិត្តវាជារឿងធម្មតា មើល៍​ !បំបាត់វប្បធម៌”ឱ្យតែក្រោយបោះ ឆ្នោតឯងក្លាយ ទៅជាចោររហូត” ឥឡូវអាអ្នកដែលចោទគេថាជាចោរហ្នឹង ត្រូវតែសងជំងឺចិត្តដល់អ្នកដែលអ្នកឯងចោទគេ មិនមែនជាសិទ្ធិបញ្ចេញមតិទេអញ្ចឹងគណបក្សប្រជាជនជា ចោរមួយជីវិត ត្រូវបំបាត់អាហ្នឹងមួយចោល »។

សម្តេចបន្តថា«បោះឆ្នោតនៅហ្នឹងបោះពីម៉ោង៧ព្រឹកនាំគ្នាចូលបោះ ម៉ោង៣ល្ងាចបិទរួចហើយរាប់ជាមួយគ្នា រួចហើយវាថាឯងចោរលួចសន្លឹកឆ្នោត អញ្ចឹ ងបើចោរ​រហូតឱ្យតែនរណានិយាយចោរ គឺថាប្តឹងអាហ្នឹងអត់មានទុកទេពីថ្ងៃនេះទៅលេងអាហ្នឹងតែម្តង »។ នេះជាការបញ្ជាក់បន្ថែមរបស់សម្តេចនាយករដ្ឋមន្ត្រី។

សំណងជំងឺចិត្តនេះត្រូវបានសម្តេចតេជោបញ្ជាក់ថានឹងយកទៅប្រើប្រាស់សម្រាប់ការបោះឆ្នោតឬយកទៅជួយប្រជាជនក្រីក្រ ។ សម្តេចបានបញ្ជាក់ថា៧ សែនដែលសម្តេច ទទួលបានពីការសងជំងឺចិត្តត្រូវបានដាក់បញ្ចូលគណនេយ្យមេធាវីរបស់សម្តេចសម្រាប់ការពារក្តីឱ្យជនក្រីក្ររួចហើយ។

សូមបញ្ជាក់ថាលោក សម រង្ស៊ី ត្រូវបានប្តឹងដោយសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៨ខែមករា ឆ្នាំ២០១៧ ពីបទបរិហារកេរ្តិ៍ជាសាធារណៈតាមមាត្រា ៣០៥នៃក្រមព្រហ្ម ទណ្ឌបន្ទាប់ពីលោក សម រង្ស៊ី បានថ្លែងចោទប្រកាន់ថាសម្តេចតេជោ ហ៊ុន សែន បានសូកប៉ាន់ កញ្ញា ធី សុវណ្ណថា ១លានដុល្លារដើម្បីវាយប្រហារលើគណបក្សសង្រ្គោះជាតិ។ លោក សម រង្ស៊ី ក៏ត្រូវបានប្តឹងដោយសម្តេច ហេង សំរិន ផងដែរកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ បន្ទាប់ពីលោកបានបង្ហោះវីដេអូកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងទៅដោយចោទរបបរដ្ឋកម្ពុជាដែលដឹកនាំដោយសម្តេច ហេង សំរិន តាមរយៈការបំភ្លៃថាបានដាក់ទោសសម្តេច សីហនុ ជាជនក្បត់ជាតិ។លោក សម រង្ស៊ី ក៏ត្រូវបាន ប្តឹងដោយក្រុមមេធាវីសម្តេចក្រឡាហោម ស ខេង កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០ ១៩ ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍បន្ទាប់ពីបានបង្ហោះសារលាបពណ៌បំភ្លៃ ការពិតអំពីរឿងមរណភាពរបស់លោក ហុក ឡង់ឌី។ លោក សម រង្ស៊ី បានមួលបង្កាច់ថាសម្តេចតេជោ ហ៊ុន សែន ជាអ្នកសម្លាប់លោក ហុក ឡង់ឌី ហើយភូតទៀតថាពេល នេះលោក ឌី វិជ្ជា ដែលជាកូនប្រុសរបស់លោក ហុក ឡង់ឌី កំពុងរៀបចំផែនការសងសឹកដោយមានការគាំទ្រពីសម្តេចក្រឡាហោម ស ខេង ៕