ដោយៈសុផល/ភ្នំពេញ៖ រយៈពេលជិត៣ខែ នៃការបើកឱ្យដំណើរការលើផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ មានយានយន្តបានធ្វើចររាចរណ៍ជាង ៨៣១.០០០គ្រឿង ដែលគិតជាមធ្យមមានយានយន្ត ធ្វើចររាចណ៍ប្រមាណ១ម៉ឺនគ្រឿងក្នុងមួយថ្ងៃ។ នេះបើតាមការបញ្ជាក់របស់លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យនៃក្រសួងសាធារណការ និងដឹកជញ្ជូន។
គួរបញ្ជាក់ថា ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ បានបើកឱ្យប្រជាពលរដ្ឋប្រើប្រាស់ដោយឥតគិតថ្លៃ ក្នុងរយៈពេលមួយខែ ដោយគិតចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែតុលា និងបានសម្ពោធបើកឱ្យដំណើរជាផ្លូវការកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន។
លោក ហ៊ាង សុទ្ធាយុត្តិ បានឱ្យដឹងទៀតថា សម្រាប់ការធ្វើចររាចរណ៍ ដែលមានបរិមាណច្រើនជាងគេក្នុងរយៈពេល ៨០ថ្ងៃមកនេះ មាននៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ដែលស្ថិតនៅក្នុងពិធីបុណ្យអុំទូក ដែលមានចំនួនចររាចរណ៍រហូតដល់ ១៨.០០០ចររាចរណ៍ក្នុងមួយថ្ងៃ និងនៅក្នុងខែធ្នូនេះ មានចររាចរណ៍ប្រមាណ ១៥.០០០ ចររាចរណ៍ក្នុងមួយថ្ងៃ។.mara