ដោយៈសុផល/ភ្នំពេញ៖ ក្នុងខែវិច្ឆិកា ឆ្នាំ២០២២នេះ, មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគសរុបចំនួន ១.០១៧.២២៤.៦០០រៀល និង ៣៦១.៦៨៤ ដុល្លារអាមេរិក ពីសប្បុរសជនសរុបចំនួន ៥.៣១២រូប ដែលរួមមានសមាជិកកិត្តិយស៣រូប, សមាជិកគាំទ្រ ៣.៨៣៨រូប និងសប្បុរសជនផ្សេងៗ ១.៤៧១រូប។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់មូលនិធីគន្ធបុប្ផាកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២។