ដោយ៖ ដេប៉ូ / ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ឱ្យដឹងថា៖ ការប្រកាសលទ្ធផល ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៥ ធ្នូ ២០២២ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល និងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ សម្រាប់ខេត្តដទៃទៀត។

បើតាមសេចក្តីសេចក្តីប្រកាសព័ត៌មាន ខាងលើនេះ បានបញ្ជាក់ថា៖ ចំពោះលទ្ធផល បេក្ខជនប្រឡងជាប់សរុប ៩០.៩៥០ នាក់ ត្រូវជា ៧២,៣៣ ភាគរយ នៃចំនួនបេក្ខជន មកប្រឡង។ បេក្ខជនជាប់និទ្ទេស A ចំនួន ១.០៤៩ នាក់, និទ្ទេស B ចំនួន ៧.២៣២ នាក់, និទ្ទេស C ចំនួន ១៩.០៥៣ នាក់, និទ្ទេស D ចំនួន ៣១.១៦៦ នាក់, និងនិទ្ទេស E ចំនួន ៣២.៤៥០ នាក់៕/V-PC